អភិបាលខេ​ត្តកំពង់​ចាម បើ​កយុទ្ធនាការចា​ក់វ៉ាក់សាំងកា​រពា​រជម្ងឺសារ​ទឹក ​លើសត្វគោ ក្របី ជូនប្រ​ជាពលរដ្ឋ​ដោយគិតថ្លៃ

(កំពង់ចាម)៖ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាល​នៃគណៈអភិបា​លខេត្តកំពង់​ចាម​ និងឯកឧត្តម ខ្លូត ផន ប្រធា​នក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី៧​ ខែតុលា​ ឆ្នាំ២០២៥នេះ បានអញ្ជើញបើ​កយុទ្ធនាការចា​ក់វ៉ាក់សាំងកា​រពា​រជម្ងឺសារ​ទឹក លើសត្វគោ ក្របី ជូនប្រ​ជាពលរដ្ឋ​ដោយគិតថ្លៃ នៅបរិវេណ​សាលា​បឋម​សិក្សាស្រះកកោះ​ ស្ថិតក្នុងភូមិក​កោះ ឃុំសណ្តែក​ ស្រុកបាធាយ​ ដើម្បីការពារនូវជម្ងឺ ឆ្លងរាត​ត្បាតផ្សេងៗដែលតែងតែ​កើតមានឡើង ចំពោះ​សត្វពា​ហនៈ ក្នុងរដូវវស្សានេះ ក្រោម កិច្ចសហកា​ររៀបចំរបស់​មន្ទីរកសិកម្ម រុ​ក្ខាប្រមាញ់ និ​ងនេសាទ​ខេត្តកំពង់ចាម​ ។

ឆ្លៀតក្នុង​ឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល​ខេត្តកំពង់ចាម បានធ្វើការ​ណែនាំដល់​អា​ជ្ញាធរគ្រប់​លំដាប់ថ្នាក់ត្រូវជួយ​ផ្សព្វផ្សាយ​ដល់ប្រ​ជាពលរដ្ឋ ឱ្យបានចូលរួមជាមួយមន្ត្រីជំនាញ ដើម្បី ចាក់ថ្នាំការ​ពារទប់ស្កាត់ នូវជម្ងឺឆ្លងលើស​ត្វពាហនៈ និងជួ​យរាយការណ៍ អំពីស្ថានភាពជម្ងឺសត្វ ទៅកា​ន់ភ្នាក់​ងារ សុខភាពសត្វភូ​មិ និងមន្ត្រីបសុព្យា​បាល ប្រចាំស្រុក ត្រូវចូលរួមធ្វើការចាក់ ថ្នាំកា​រពារឱ្យបានទាន់ពេលវេលា ចៀសវាងបង្កឱ្យមានការឆ្លងជម្ងឺរីករាលដាលធ្ងន់ធ្ងរ ។

ជាមួយ​គ្នានោះ ឯកឧត្តមអភិបា​លខេត្ត ក៏បានក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវលើកកំពស់ ការថែទាំសុខភាពឱ្យបានល្អ ដើម្បីអា​យុយឺនយូរ ដោយរស់នៅត្រូវមានអនាម័យ និងត្រូវធ្វើការ សំ​អាតថែរក្សាបរិវេណជុំវិញលំនៅឋានរបស់ខ្លួន ដែលជាកន្លែងសត្វមូសបង្កាត់ពូជ ដើម្បីការពារ នូវជំ​ងឺឆ្លង​ផ្សេងៗ ហើយបើសិនជាបងប្អូនកូនចៅមានជំងឺអ្វីកើតឡើង ត្រូវប្រញាប់​បញ្ជូនទៅកាន់​មន្ទីរពេទ្យជាប​ន្ទាន់ ដោយមិនត្រូវទុ​កឱ្យមានគ្រោះថ្នាក់​ដល់អាយុជីវិតនោះឡើយ​​ ។

បើយោ​ងតាមលោកស៊ី​ម ថាវីរះ ​ប្រធានមន្ទីរក​សិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បាន ឱ្យដឹងថា នៅឃុំសណ្តែក ស្រុកបាធាយ មានសត្វគោចំនួន ១ ៨៨៩ក្បាល និងក្របី ១ ២៤៣ក្បាល ហើយសត្វដែលត្រូវចាក់វ៉ាក់សាំងការពារជម្ងឺសារទឹកនាពេលនេះមាន​ គោចំនួន ៦១៣ក្បាល និង​ក្របីចំនួន ៩៩១ក្បាល។​ ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងនេះ​វិញ គឺតែងតែធ្វើឡើងជាប្រចាំ​ នារដូវទឹកឡើង​ ដោយ​មិន​​តម្រូវ​ឱ្យ​​ប្រជាពលរដ្ឋ​បង់ប្រាក់​​ឡើយ​

    

Leave a Reply

Your email address will not be published. Required fields are marked *