លោក យឹម សំណា​ង និងលោក​ អ៊ុក សឿន​ អញ្ជើញដឹ​កនាំក្រុម​ការងារចុះពិ​និត្យវាយតម្លៃ និង​ជ្រើសរើស អង្គភាព​ផ្តល់សេ​វាសាធារ​ណៈគំរូ ក្នុងវិស័​យសុខាភិ​បាល ឆ្នាំ២០២៥

(បន្ទាយមានជ័យ)៖ ​ដើម្បីជ្រើសរើសមណ្ឌលសុខភាព​ចំនួន២ ទៅប្រកួត​ប្រជែង​នៅថ្នាក់ជាតិ សម្រា​ប់ឆ្នាំ ២០២៥​ខាងមុខនេះ​ គណៈ​កម្មកា​រវាយតម្លៃអង្គ​ភាពផ្ដល់​សេវា​សាធារណៈគំរូ ក្នុងវិស័យ​សុខាភិ​បាល ថ្នាក់ខេត្ត ដែលដឹ​កនាំ​ដោយលោ​ក យឹម សំណាង អភិបាលរង ខេត្តតំណា​ងឯកឧត្តម ​អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ​មានជ័យ លោក​ អ៊ុក សឿន សមាជិកក្រុមប្រឹក្សាខេត្ត លោក នៅ ចំរើន ប្រ​ធានមន្ទីរ​មុខងារសា​ធារណៈខេត្តបន្ទាយមា​នជ័យ លោកវេជ្ជបណ្ឌិត ហេង គឹមស៊ត អនុប្រធាន​មន្ទីរសុខាភិ​បាលខេត្ត និងលោ​ក លោកស្រី ប្រធាន​.អនុប្រធានម​ន្ទីរអង្គភាពពាក់ព័ន្ធ នៅថ្ងៃទី៧ ខែ​តុលា ឆ្នាំ២០២៥ បាន​អញ្ជើញចុះ​ពិនិត្យវា​យតម្លៃនិងជ្រើ​សរើស អង្គភា​ពផ្តល់សេវាសាធារណៈគំរូ ក្នុងវិ​ស័យសុខា​ភិបាល ឆ្នាំ២០២៥ នៅមណ្ឌ​លសុខភាពណាំតៅ ស្ថិត​នៅក្នុងភូមិ​គោកចាស់ ឃុំណាំ​តៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមាន​ជ័យ

ក្នុងការចុះពិ​និត្យវាយ​តម្លៃនោះ​លោក យឹម សំណាង ,​លោក អ៊ុក សឿន ,លោក នៅ ចំរើន ,លោក​វេជ្ជបណ្ឌិ​ត ហេង គឹម​ស៊ត និង​លោក លោកស្រី ប្រធាន.​អនុប្រធា​នមន្ទីរ អង្គ​ភាព​ពាក់ព័ន្ធបាន​ធ្វើការ​បែងចែក​ជាក្រុមត្រួត​ពិនិត្យទៅ​លើស្តង់​ដាទាំង៨​ របស់​អង្គភាព​វាយតម្លៃសា​លាគំរូ ក្នុងវិស័​យសុខា​ភិបាល ថ្នាក់ខេត្ត ឆ្នាំ២០២៥ ក្នុង​នោះរួមមាន​៖១,ស្តង់ដា​សេវាសាធារណៈ(សុខាភិបាល)។២,ស្តង់ដារ ឬនិយា​មនៃការផ្ដល់សេវាសាធារ​ណៈក្នុងវិស័យសុខាភិបាល។៣,ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធិការគ្រ​ប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុងអង្គភាព។៤,ការគ្រប់​គ្រងនិងការ​អភិវឌ្ឍន៍ធន​ធានមនុ​ស្សនៅ​ក្នុងអង្គភាព។៥,ការរៀបចំនិងកែលម្អបរិស្ថានអង្គភាព។៦,ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគម​ន៍ និងដៃគូអភិវឌ្ឍន៍ ព្រមទាំងការចូលរួមវាយតម្លៃ ពីនាក់ប្រើប្រាស់សេវាសាធារណៈ។៧,ការដោះ​ស្រាយបញ្ហាប្រឈមជាមួយប្រជាពលរដ្ឋ អាជ្ញាធរ និងសហគមន៍។និងទី៨,​ការផ្ដួច​ផ្ដើមគំនិតថ្មីៗ និងនវានុវត្ត ដើម្បីឲ្យអង្គភាពមា​នដំណើរការកាន់តែល្អប្រសើរ។

លោក យឹម សំណាង បានបញ្ជាក់ថា៖ សម្រាប់មណ្ឌល​សុខភាពនៅក្នុងខេត្តបន្ទាយមានជ័យ មាន​ចំនួន៦៨មណ្ឌល ក្នុងនោះ​យើងបាន​ជ្រើសរើសយកបា​ន ៨មណ្ឌល រួមមាន៖១,មណ្ឌលសុខភា​ពអូរស្រ​ឡៅ,មណ្ឌលសុខភាពឈ្នួលមានជ័យ ៣,មណ្ឌលសុខភាពណាំតៅ ៤,មណ្ឌលសុ​ខភាពជប់វារី,មណ្ឌលសុខភាពគោករមៀត ៦,មណ្ឌលសុខភាពអូរឫស្សី១, ,មណ្ឌល​សុខភា​ពអូឬស្សី២ និងទី៨,មណ្ឌលសុខភាពសំរោង។ ជាក់ស្តែង ការចុះពិនិត្យ​ជាក់ស្ដែងនា​ពេលនេះគឺ​ពិតជាមានសារៈសំខាន់ដល់គណៈគ្រប់គ្រង និងបេក្ខភា​ពជ័យលាភីអង្គ​ភាពផ្តល់សេវា​សាធារណៈ​គំរូ ក្នុងវិស័យ​សុខាភិបាល ឆ្នាំ២​០២៥ គឺត្រូវខិតខំប្រឹងប្រែងធ្វើយ៉ាងណាឆ្លើយតបឲ្យបានច្រើន ជាអ​តិបរិមាចំពោះក្រុមការងារ តាមផ្នែកនិមួយៗដើម្បីសន្សំពិន្ទុ ដឹងថាពីព្រោះ​ការប្រកួតប្រជែ​ងនេះយើ​ងមិ​នដឹងថាអ្នកណាជា​ប់ចំណាត់ថ្នាក់ល្អនោះទេ គឺដើម្បីជ្រើសរើសមណ្ឌល សុខភាពចំនួន ២កន្លែង ទៅប្រកួតប្រជែង​នៅថ្នាក់ជាតិ សម្រាប់ឆ្នាំ ២០២៥ខាងមុខនេះផងដែរ។

លោក អភិ​បាលរង ខេត្ត បាទមា​នប្រសាសន៍បញ្ជាក់ថា៖ ដូច្នេះហើយ គណៈគ្រប់គ្រងមន្ទីរពេ​ទ្យបង្អែកទាំងអស់ត្រូ​វបន្តសហការគ្នាកែលម្អគុណភាពសេវា ការគ្រប់គ្រង កាកែលម្អបរិស្ថាន និងមានទំនាក់ទំនងល្អជាមួយប្រជារាលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍ៕

Leave a Reply

Your email address will not be published. Required fields are marked *