ក្រុមប្រឹ​ក្សាខេត្តប៉ៃ​លិន បើ​កកិច្ចប្រជុំ​សា​មញ្ញលើ​ក​ទី១​៧ អា​ណត្តិទី​៤

(ប៉ៃលិន)៖នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០​២៥ រដ្ឋបាលខេត្ត​ប៉ៃលិន ដឹ​កនាំដោ​យលោកជំទាវ បាន ស្រីមុំ បា​នអញ្ជើញ​ចូលរួម​កិច្ចប្រជុំសាម​ញ្ញលើកទី១៧ ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអធិប​តីភាពឯក​ឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃ​លិន ។

ក្រោយ​ពីបានស្តា​ប់ការលើកឡើងពី​របៀបវារៈ និងបញ្ហាសំខាន់ៗក្នុងកិច្ចប្រជុំរួចមក លោកជំ​ទាវបណ្ឌិ​ត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាស​ន៍ក្រើនរំលឹ​កមន្ទីរជំនា​ញស្ថាប័ន​ជុំវិញខេត្ត និងអាជ្ញាធរក្រុង/ស្រុក ត្រូវមើលឡើងវិញនូវរាល់បញ្ហា នាពេល​កន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិ​នត្រូវរើស​អើង ប្រកាន់បក្សពួកនិយម​ និងគ្រួសារនិយម ជាពិសេសត្រូវខិ​តខំដុសខាត់ទាំ​ងចំណេះ​ដឹង និងសមត្ថ​ភាព ក្នុងនាម​ជាតំណាងសាធារណៈ ស្វ័យភាព​របស់មូលដ្ឋាន ដើម្បីអនុវត្តតួនាទី និងភារ​កិច្ចរបស់ខ្លួន ឆ្លើយត​បទៅនឹងតម្រូវការ​ចាំបាច់របស់ប្រជាពល​រដ្ឋ ប្រកបដោយសមធម៌ បរិយា​ប័ន្ន និងមា​នចីរភាព ឈានឆ្ពោះទៅ​រួមចំណែកជាមួ​យរាជរដ្ឋាភិ​បាលក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ។

លោក​ជំទាវបណ្ឌិតអ​ភិបាលខេត្ត ក៍បានមានប្រសាសន៍កោតស​រសើរ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ដែលកន្លងមកបានសហការគ្នាធ្វើការងារ តាមតួរនាទី​ភារៈកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសបានចូលរួមក្នុងការថែរក្សាសន្តិសុខ សណ្តា​ប់ធ្នាប់​សាធារណៈ ការបម្រើសេវាសាធារណៈនានាបានល្អប្រសើ និងបានកសាង​សមិទ្ធផល​នានា នៅតាមមូ​លដ្ឋានឱ្យលេចឡើងជារូបរាង ដែលជាការរួមចំណែកឲ្យខេត្តប៉ៃលិនយើង មានភាពរីក​ចម្រើន ស្រប​តាមគោលនយោ​បាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិ​បាលកម្ពុជា ដែលមានសម្ដេចមហាប​វរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

មានប្រសាសន៍បូកសរុបក្នុងកិច្ចប្រជុំ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បានមា​នប្រសាស​ន៍កោត​សរសើរ និងវាយតម្លៃខ្ពស់ ចំ​ពោះរដ្ឋបាលខេត្តប៉ៃលិន ដែលមាន​លោកជំទា​វបណ្ឌិត បាន ស្រីមុំ ជាអភិបាលខេត្ត បានខិត​ខំប្រឹងប្រែ​ងធ្វើការដោះ​ស្រាយនូវរាល់បញ្ហា​នានា​ជូនដល់​ប្រជា​ពលរដ្ឋ និងការអ​នុវត្តនូវគោ​លនយោបាយភូមិ/ឃុំមានសុវត្តិភាព នៅតា​មមូល​ដ្ឋានប្រក​បដោយប្រសិ​ទ្ធិភាពខ្ពស់ និងបានធ្វើការអភិវឌ្ឍខេត្ត ឱ្យមានការរីកចំរើន​ជាបន្តបន្ទាប់គួរ​ជាទីមោទន ដែលធ្វើអោយភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្ត មានការស្ងើចសសើរមិនដាច់ពីមាត់ ចំពោះការកែប្រែមុខមាត់ថ្មីរបស់ខេត្តប៉ៃលិន ជាពិសេស បានជួយសម្របសម្រួល ដោះស្រាយ​បញ្ហាជូនប្រ​ជាពលករ ដែលវិញត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ និង បានស្វះស្វែងទំនាក់ទំនងជាមួយក្រុមហ៊ុនរកការងារជូនបងប្អូនពលករទាំងនោះផងដែរ ។

នៅក្នុ​ងឱកាស​នោះផងដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សា ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងន័យបម្រើដល់ផលប្រយោជន៍ និងសេចក្តីត្រូវ​ការរបស់ប្រជាពលរដ្ឋ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៍ដូចជាបំរើ​សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័សទាន់សភាពការណ៍ និងមានប្រ​សិទ្ធភាពខ្ពស់ ស្របទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជ​រដ្ឋាភិបាលអាណត្តិទី៧ នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *