បន្ទាយមានជ័យ ៖នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បា នាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនដល់ពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២៥០គ្រួសារ មកនៅក្នុងភូមិសិលាខ្មែរ ១៥០គ្រួសារ និងភូមិទំនប់ដាច់១០០គ្រួសារ ។ពិធីនេះបានប្រារព្ធធ្វេីឡេីងនៅវត្ត សុវណ្ណសីលារាម(វត្តអាងសិលា) ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសារសួរសុខទុក្ខពីសំណាក់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម និងលោកជំទាវ បណ្ឌិត ពេជ្រ ច័ន្ទមុនី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ជានិច្ចកាល សម្តេច និងលោកជំទាវ បណ្ឌិត តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូន ដោយមិនទុកឱ្យនរណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ ។
ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត ក៏បានលេីកឡេីងថា គ្រប់ដំណាក់កាល គ្រប់កាលទេសៈ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ជាប្រធានសម្តេចតែងគិតគូតពីសុខទុក្ខបស់បងប្អូនប្រជាពលរដ្ឋជាខ្លាំង ជួយដោះស្រាយរាល់ទុក្ខលំបាកប្រជាពលរដ្ឋនៅមូលដ្ឋាន រងគ្រោះដោយធម្មជាតិ ឧបទ្ទវហេតុផ្សេងៗ ពោលគឺមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬពណ៌សម្បុរឡេីយ។
សូមបញ្ជាក់ថា ចំពោះគ្រួសារទាំង២៥០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម, មី២៥កញ្ចប់ត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ រួមនឹងថវិកាមួយចំនួន៕

