លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលទូទាំងខេត្តបន្ទាយមានជ័យ ប្រជុំបូក​សរុបស​ភា​ពការ​ណ៍ និង​លទ្ធផលកិ​ច្ចប្រ​តិបត្តិការប្រ​ចាំខែកញ្ញា​ ឆ្នាំ​២០២៥ និងដាក់ចេញទិ​សដៅអនុ​វត្តការងារ​សម្រា​ប់ខែប​ន្ទាប់

ខេត្ត​បន្ទាយមានជ័យ៖ ដោយ​អនុវត្តតាមកា​រដឹក​នាំបញ្ជា​ដ៏ខ្ពង់ខ្ពស់រ​បស់ឯកឧត្តម នា​យឧត្តម​សេនី​យ៍ ស ថេត អគ្គស្នង​ការ​នគរ​បាល​ជាតិ ​នៅ​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០​២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃ​ស្នងការដ្ឋាននគរបា​លខេត្តបន្ទាយមានជ័យ បានដឹ​កនាំកម្លាំងន​គរបាល​គ្រប់​អង្គភាព​ចំណុះ ប្រជុំបូក​សរុបស​ភាពការណ៍ និង​លទ្ធផលកិច្ចប្រតប​ត្តិការប្រចាំ​ខែកញ្ញា ឆ្នាំ២០២៥ (គិតចា​ប់ពីថ្ងៃទី២០ ខែសី​ហា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ​២០២៥) និង ទិសដៅអនុ​វត្តការ​ងារស​ម្រាប់ខែបន្ទាប់ នៅស្នងការដ្ឋានន​គរបាលខេត្ត។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងផែនសេនាធិការ បានឡើងអា​នរបាយកា​រណ៍បូក​សរុបល​ទ្ធផល ការងា​រដែលសម្រេច​បានក្នុងខែកន្លងមក និងផ្សព្វផ្សាយអំពីផែនការ​ការងារចំ​បាច់ផ្សេ​ងៗដល់​កងកម្លាំង។

ដើម្បីធា​នាបាននៅសេ្ថរភាព សន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញទិសដៅអនុវត្តដូចខាងក្រោម៖ កម្លាំងនគរបាល​ទាំងអស់ត្រូវពង្រឹង​ការយាម​ល្បាត ប្រចាំការ២៤ម៉ោង ដើម្បីត្រៀមអន្ត​រាគមន៍ឆ្លើយតប​សំណូមពររប​ស់ពលរដ្ឋឲ្យបា​ន​ទាន់​ពេល​វេលា។ ពង្រឹងកា​រផ្តល់​សេវាធារណៈជូនពលរ​ដ្ឋឲ្យបានល្អ -​ពង្រឹង​ការងារស​ន្តិសុខសង្គម និង​សន្តិ​សុខតា​មព្រំដែន ត្រូវត្រៀម​កម្លាំង បង្កា បង្ក្រាប ទប់ស្កាត់បទល្មើស​គ្រប់ប្រភេទ និងជួយ​អន្តរាគ​មន៍ក្នុង​ករណីមានគ្រោះអគ្គីភ័យ គ្រោះទឹក​ជំនន់ និងគ្រោះធម្មជាតិនានាតាមមូលដ្ឋាន និងក្នុងភូមិ​សាស្ត្រខេត្ត ត្រូវពង្រឹងការគោរពវិន័យ លេខ៨៧៣ប្រ.ក និងសាមគ្គីភាពផ្ទៃក្នុងនៅតាមអង្គភាព៕

Leave a Reply

Your email address will not be published. Required fields are marked *