លោ​ក ហង្ស រ៉ាត់ ដឹកនាំក្រុមការងារ​នាំយកម៉ាស៊ីនលាយស៊ីម៉ង់ ១គ្រឿង និងថវិការមួយចំនួន ប្រគេ​នដល់ព្រះសង្ឃ នៅវត្តពុទ្ធិសី​មារាម​ (ហៅវត្តជោគជ័យ) ក្នុងឃុំអូរ​បីជាន់

ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ លោ​ក ហង្ស រ៉ាត់ ប្រធាន​សមាគម​សម្ព័ន្ធ​យុវជន​ដើម្បី​សន្តិភាព សាខាខេ​ត្ត​បន្ទាយ​មានជ័យ រួមនឹង​ស​មាជិកស​មាជិកា បាននាំ​យកម៉ាស៊ី​នលា​យស៊ី​ម៉ង់ ១គ្រឿងតម្លៃ ​៦៩០ដុល្លា និង​ថវិ​ការ​ចំនួន ៥៥​ម៉ឺន​រៀល ​ប្រគេនដល់​ព្រះសង្ឃ នៅវត្ត​ពុ​ទ្ធិសី​មារាម​ (ហៅវត្តជោគជ័យ) ស្ថិត​នៅភូមិ​ជោគជ័យ ឃុំអូរ​បីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយ​មានជ័យ សម្រាប់ប្រើប្រាស់ក្នុងវត្ត។

លោ​ក ហង្ស រ៉ាត់ ប្រធានសា​ខាខេត្ត បាន​មានប្រសាស​ន៍ថា ដោយ​អនុវត្ត​តា​មការណែនាំរបស់​ឯកឧត្តម ​បណ្ឌិត សុខ ចា​ន់ភក្តី ប្រធា​នស​មាគម និង​ លោក​បណ្ឌិ​ត ឌីម សុខុន ​អគ្គលេខាធិ​ការ អោយមានការ​យក​ចិត្តទុកដា​ក់ខិត​ខំជួយ​ដល់ស​ង្គម​ជាតិយើ​ងក្នុងនា​មសមា​គម ពិ​សេ​ស​ផ្តោត​ទៅ​លើ​មនុ​ស្សធម៌ គៀង​គរពី​សប្បុរស​នានាទាំងក្នុង និងក្រៅ​ប្រទេស ដើម្បីជួយ​ប្រជា​ពល​រដ្ឋ​ដែរ​ល​មា​នជី​វភា​ពខ្វះដ​ល់​គោល​ដៅជា​ក់ស្តែង ជា​ការ​ជួយ​សម្រាល​ទុករប​ស់​ថ្នាក់ដឹកនាំ​មួយផ្នែក ហើយ​ក៏ស្រប​ពេល​នៅវត្ត​ពុ​ទ្ធិសី​មារាម​ (ហៅវត្តជោ​គជ័យ)មាន​ការខ្វះខាតផ​ងដែ​រនោះ ព្រះចៅអធិ​ការវត្តស្នើ​សុំ​បិណ្ឌ​បាត្រ ម៉ាស៊ី​ន​លា​យស៊ី​ម៉ង់ ១គ្រឿង ខណៈស​មាគមយើងដឹ​កនាំដោយលោ​ក បណ្ឌិត ឌីម សុខុន អគ្គលេខា​ធិ​ការ នាំយ​កអង្គរ , មីខ្លាឃ្មុំ ,​ទឹក​បរិសុទ្ធ និ​ងថវិការមួ​យចំនួ​នប្រគេន​ដល់ព្រះសង្ឃ​ នៅក្នុងថ្ងៃពិ​ធីបុ​ណ្យភ្ជុំបិ​ណ្ឌធំ ត្រូវ​​នឹង​ថ្ងៃទី២២ ខែ​កញ្ញា ឆ្នាំ២០​២៥ លោ​ក ហង្ស រ៉ាត់ ប្រធានសាខាខេត្ត និងសមាជិក សមាជិការយើង រួមដៃគ្នាយ៉ាង​ស្អិតល្មួត​បានជា​ថវិការយ​កទៅទិញ រួចយកទៅប្រគេនដល់ព្រះសង្ឃទុកសម្រាប់ប្រើប្រាស់តាមតម្រូវការក្នុងវត្ត។ទន្ទឹមនោះព្រះចៅអធិការវត្តបានមានសង្ឃដីការ អគុណយ៉ាងជ្រាវជ្រៅចំពោះសមាគម​សម្ព័ន្ធ​យុវជន​ដើម្បី​សន្តិភាព ដែលបាន​ប្រគេនម៉ាស៊ី​នលា​យស៊ី​ម៉ង់ និងបច្ច័យ សូមជូនពរដល់ថ្នាក់​ដឹងនាំ ដ៏ដូចជាសមាជិក សមាជិការទាំងអស់​ឲ្យជួបតែ​ពុទ្ធពរ​ទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

        

Leave a Reply

Your email address will not be published. Required fields are marked *