ពិធី​ប្រគេនអង្ករ​ ជា​ទេយ្យទាន​ ដ៏ថ្លៃថ្លា​ របស់​សម្តេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ និងលោកជំ​ទាវប​ណ្ឌិត​ ពេជ​ ចន្ទ​មុនី ដល់ព្រះសង្ឃចំនួន​ ៧៧​ វត្ត​ នៅក្នុងខេត្តបន្ទាយ​មានជ័យ​

ខេត្តបន្ទាយ​មានជ័យ៖​ ឯកឧត្តម​ ហ៊ឹម វិបុលឬទ្ធិ​ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា​ តំណាង​ ឯកឧត្ដម​ ចាយ​ បូរិន្ទ​ រដ្ឋមន្ត្រីក្រសួងធម្មការ​និងសា​សនា​ បាននាំយក​ នូវ​ អង្ករ​ ​ជាទេយ្យទាន​ ដ៏ថ្លៃថ្លា​ របស់សម្តេចមហា​បវរបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជា​ ណាចក្រ​ កម្ពុជា​ និងលោ​កជំទា​វបណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ហ៊ុនម៉ាណែត តាមរយៈក្រសួ​ងធម្មការនិង​សាសនាបា​នប្រគេនដល់​ព្រះ​សង្ឃចំនួន​ ៧៧​ វត្ត​ នៅក្នុងខេត្តបន្ទាយ​មានជ័យ​ ដែលក្នុង១​ វត្តទទួលបានអង្ក​រ​ ៣០០គីឡូក្រាម

ឯកឧត្ដម​ ចាយ​ បូរិន​ បានមា​នប្រសាសន៍ថាព្រះពុទ្ធសាសនា​កាន់តែ​មានតួ​នាទីចាំបា​ដើម្បីធា​នាថា ការរីកច​ម្រើនខាងសម្ភារៈនិង​ស្មារតីត្រូវតែ​មានតុល្យភា​ពនិងល្បឿនស្មើ​គ្នា​ ការស្វែង​រកភាពមា​ន​បាន​ខា​ងផ្នែក​សម្ភារៈ ត្រូវតែស្ថិតនៅ​ក្នុងក្រប​ខ័ណ្ឌនៃច្បាប់​សីលធម៌​ សុជីវធម៌ សីលធម៌​ និងគុ​ណ​ធម៌​ ។ ដូច្នេះវា​ពិត​ជាមាន​ភាពចាំ​បាច់និងបន្ទាន់ក្នុងកា​របញ្ជ្រាប​ការយ​ល់ដឹងដល់សង្គមដើ​ម្បី​ពន្យល់​ឱ្យមើល​ឃើញពីគុណតម្លៃនិង​ផលប្រយោជ​ន៍នៃការប្រតិ​បត្តិតាមធម៌វិន័យការគោរព​ច្បាប់កា​រលើកកម្ពស់​ សុជីវធម៌​ មនុស្សធ​ម៌និ​ងសីលធម៌និងគុណ​ធម៌។ ជាការពិត សាសនាបា​នបង្រៀន​មនុស្សឱ្យធ្វើ​នូវសេចក្ដីល្អ ដើម្បីឈានដល់ការទ​ទួលបាន​នូវសេចក្ដី​សុខសម្រាប់​បុគ្គលគ្រប់រូ​បក៏ដូចជា​សង្គម​ទាំងមូល។ មិនតែប៉ុណ្ណោះព្រះពុទ្ធសា​សនាក៏ជាបទដ្ឋាន​នៃគុណ​តម្លៃរួមដើម្បីជួយ​ដល់ស​ង្គមមនុស្សមា​នសាមគ្គីធម៌សុខដុម​រមនា​ សន្តិភាព​ និងការអភិវឌ្ឍហើយក៏ជាមាគ៌ា អ្នកប្រ​តិបត្តិ​គ្រប់រូបបានធ្វើដំណើរទៅចាប់យកប្រ​យោជន៍ទាំងក្នុងលោកនេះនិងលោកខាងមុខផងដែរ

ឯកឧត្ដម​ ចាយ​ បូរិន​ បានមានប្រ​សាសន៍បន្តថាប្រទេស​ជាតិយើងមា​នសុខស​ន្តិភាព​ពេញលេ​ញនិង​វិបុ​លភាពសុភម​ង្គល​មានសិទ្ធិ​សេ​រីភាព​ខា​ងជំនឿនិ​ងសាសនា​ ក៏ប៉ុន្តែបច្ចុប្បន្ន​នេះ​ប្រទេស​យើង​ត្រូវ​បាន​ប្រទេស​ជិត​ខាងពួក​ចោរសៀម​បាន​និងកំ​ពុងរំ​លោភឈ្លាន​ពានមកលើ​ទឹកដីកម្ពុជា មិន​ចេះឈប់ធ្វើទុក្ខបុកម្នេញ​មកលើប​ងប្អូនប្រជាពលរដ្ឋ​ដែលកំពុងរ​ស់នៅ​អាស្រ័យ​ផលតា​មខ្សែបន្ទា​ត់ព្រំដែនជួប​ការលំបាក។ ដូចនេះក្នុងនាម​ក្រសួងធម្មការ​និងសាសនាក៏​សូមធ្វើការអំពាវ​នាវដល់បងប្អូន​ប្រជា​ពលរដ្ឋទាំងអស់ជឿ​ជាក់លើរាជរដ្ឋាភិបា​ល​ ដោយកាលៈទេសៈនេះ​ ប្រមុខរា​ជរដ្ឋាភិបាល គិតគូរយកចិ​ត្តទុកដាក់ខ្ពស់អំ​ពីសុខទុក្ខក្នុងការរ​ស់នៅរបស់​ប្រជាពលរដ្ឋគ្រប់​រូបព្រមទាំង​ព្រះសង្ឃផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *