នៅថ្ងៃទី២៤ ខែក​ញ្ញា ពលរដ្ឋខ្មែរដែ​លវិល ត្រឡប់​មកពីប្រទេសថៃ​ មានចំនួន២​៣នាក់ នគរបាល​បានប្រើ​ប្រាស់រថយន្ត ០​២គ្រឿង ដឹកជញ្ចូន​ពួកគាត់​ទៅកាន់ខេត្តចំនួន៤

ខេត្ត​បន្ទាយមានជ័យ៖ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងកា​រនគរបាលជាតិ នៅថ្ងៃទី២៤ ខែ​កញ្ញា ឆ្នាំ២​០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងកា​រនៃស្នងការដ្ឋានន​គរបាលខេត្តបន្ទាយមានជ័យ បានចាត់​តាំងលោក​ឧត្តមសេនី​យ៍ត្រី យ៉ត សុផល ស្នងកា​ររង ផែន​ការងារកិច្ចការប៉ុស្តិ៍ ដឹកនាំកម្លាំងនគរបាលចំនួន១៥នាក់ សហ​កា​រជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ស្ថាប័នពាក់ព័ន្ធ ចុះជួយ​សម្របសម្រួ​លដល់ការឆ្លង​ដែនរបស់ព​លរដ្ឋខ្មែរដែ​លវិលត្រឡប់ពីប្រទេ​សថៃ មកកម្ពុជាតាមច្រកអន្តរជាតិដូង ខេត្តបាត់ដំបង។

ជាលទ្ធផ​ល នៅថ្ងៃពុធនេះ ចាប់ពីម៉ោង៨.០០ នាទីព្រឹក ដល់ម៉ោង៤.០០នាទី ល្ងាច ប្រជាពលរដ្ឋ​ខ្មែរវិលត្រឡប់ មានចំនួន២៣នាក់ ស្រី១១នាក់ ក្នុងនោះកម្លាំ​ងនគរបាលយើ​ងបានប្រើប្រាស់​រថយ​ន្ត០​២គ្រឿង ដឹកជញ្ជូនពលរដ្ឋទាំងនោះទៅកាន់លំនៅដ្ឋាន នៅតាមបណ្តាខេត្តរាមមាន: ខេត្តបាត់​ដំបង ០៧នាក់ ស្រី០៣នាក់,ខេត្តសៀ​មរាប ០១នាក់ប្រុស,ខេត្តឧត្តរមានជ័យ ០១នាក់ ប្រុស,​ខេត្តប​ន្ទាយ​មានជ័យ១៤នាក់ ស្រី០៨នាក់៕

  

Leave a Reply

Your email address will not be published. Required fields are marked *