សម្តេច ម៉ែន សំអន អញ្ជើញថ្វា​យគ្រឿងសក្ការៈ និងបួងសួងដើម្បីជាការដឹងគុណ ដល់បុព្វបុរស​ដែល​បានកសាងប្រាសាទ នៅប្រាសាទបន្ទាយទ័ព

បន្ទាយមាន​ជ័យ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា​ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា បានអញ្ជើញថ្វាយគ្រឿងសក្ការៈ ភ្លេង និ​ងបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនជូនជាតិនិងមាតុភូមិ នៅប្រាសាទបន្ទាយទ័ព ស្ថិតនៅ​ក្នុង​ភូមិថ្នល់​ ដាច់ ស្រុកថ្មពួក ខេត្តបន្ទាយ​មានជ័យ នាព្រឹកថ្ងៃពុធ ២កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ត​ស័ក​..២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ។

ប្រាសាទបន្ទាយទ័ព ពុំមានសិលាចារឹក បញ្ជាក់ពីកាលបរិច្ឆេទ និង រាជ្យស្ដេចសាងសង់ទេ ប៉ុន្តែអ្នក​ស្រាវជ្រាវខ្មែរ និងបរទេស សិក្សា តាមរយៈសំណង់ ស្ថាបត្យកម្ម , រចនាបថ សិល្បៈ និង សំណ​ល់បដិ​មា មាននៅក្នុងបរិវេណប្រាសា​ទ លោកយល់ថា ៖ ប្រាសាទនេះ ប្រហែលជាកសាងឡើង ក្នុង​រាជព្រះបាទជ័​យវរ្ម័នទី៧ នៅអំឡុងដើម ស​តវត្សទី១៣ ឧទ្ទិសចំ​ពោះ ព្រះពុទ្ធ សាសនា មហាយាន ។

ប្រា​សាទកសាង នៅ​ក្នុងកំពែង ចំនួន ៤ជាន់ ៖ ១. ​កំពែង ខាងក្រៅជាដី ( កំពែង ទី៤) មានរា​ងស្ទើរ​ជា​ចតុកោណស្មើ ជ្រុង នីមួយៗ មា​នប្រវែង ២២០០ម៉ែត្រ ២. កំពែងទី៣ ធ្វើពី ថ្មបាយក្រៀម មានរា​ងបួនជ្រុងទ្រវែង មានបណ្ដោយប្រវែង ៨០០ ម៉ែត្រ ទទឹងប្រវែង ៥០០ម៉ែត្រ ៣. កំពែង ទី២ ធ្វើពីថ្ម​បាយ​ក្រៀម មានរាងបួនជ្រុងទ្រវែង បណ្ដោយប្រវែង១៥០ ម៉ែត្រ ទទឹងប្រវែង ១១០ម៉ែត្រ កម្ពស់​ប្រវែង ១ម៉ែត្រ គឺជាខឿន ទី ១ របស់ ប្រាសាទព័ទ្ធ ពីក្រៅ ដោយកសិន្ធុធំមួយ និងទី ៤. កំពែង ទី១ មានរាងចតុកោណស្មើ មានជ្រុងនីមួយៗ ប្រវែង ៧០ ម៉ែត្រ កម្ពស់ប្រវែង ២,៥ ម៉ែត្រ គឺជាខឿន ទី២ របស់ ប្រាសាទ ។

សម្តេចកិ​ត្តិសង្គហបណ្ឌិត​ ក៏បានបួងសួងថ្វាយព្រះពរជ័យបវរមហាប្រសើរ ថ្វាយព្រះមហាក្សត្រ ព្រះម​ហា​ក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និងប្រ​គេនពរជ័យ​ដល់​ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ និងសូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ា​នី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ ក៏ដូចជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត និងថ្នាក់ដឹកនាំ សមា​ជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស ពិសេស ប្រជា​ពល​រដ្ឋនៅខេត្តបន្ទាយមានជ័យ ជួបតែសេចក្តីសុខចម្រើនគ្រប់ៗព្រះអង្គ និងគ្រប់ៗគ្នា ជាពិសេស​សូមគ្រប់ក្រុមគ្រួសារ ជៀសផុតពីជំងឺកាចសាហាវ ប្រទេសជាតិជួបតែនឹងសេចក្តីសុខ សេចក្តីច​ម្រើន មានសុខសន្តិភាព សម្បូរណ៍ កសិផល សម្បូរណ៍ទេសចរណ៍ ជៀសផុតពី គ្រោះរាំងស្ងួត និង​សូមឱ្យបទឈប់បាញ់អាចអនុវត្តទៅប្រកបដោយប្រសិទ្ធិភាពខ្ពស់ ក្រោមការដឹកនាំ​របស់រា​ជរដ្ឋាភិបា​លកម្ពុជា។ សម្តេចក៏​បាន បួងសួងដល់ គុណបុណ្យ បារមី វត្ថុស័ក្តិសិទ្ធិ ក្នុងលោកតា​មជួយប្រោ​ស​ព្រំព​រជ័យដល់វីរកងទ័ពដ៏អង់អាចរបស់យើង ដែលកំពុង ឈរជើង ការពារ ទឹកដីពី ខ្មាំងសត្រូវ ពិសេ​ស ក៏បានឧទ្ទិសកុសលផលបុណ្យជូនទៅដល់ដួងវិញ្ញាណ ក្ខន្ធបុព្វបុរស កសាងប្រាសាទ អ្នកស្នេ​ហាជាតិ ក៏ដូចជាប្រជាពលរដ្ឋ ខ្មែរ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ និងបាត់បង់ជីវិត ក្នុងពេល​ប្រទេសជា​តិជួប វិបត្តិ នៃភ្លើង សង្គ្រាមផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *