លោកបណ្ឌិត ឌីម សុខុន​ និងក្រុមកា​រងារ រួម​និង​សប្បុជន បា​ននាំ​យ​កអំ​ណោ​យ​ប្រគេ​នដ​ល់ព្រះ​ស​ង្ឃ​នៅ​វត្ត​ពុទ្ធិ​សីមារាម ហៅ​វត្ត​ជោ​គជ័យ និង វត្តសុ​វណ្ណ​សិ​ក្ខារាម ហៅ​វត្តព្រៃចាន់​ ក្នុងឃុំ​អូរបីជាន់

ខេត្តបន្ទាយមា​នជ័យ៖ក្នុងថ្ងៃពិ​ធីបុ​ណ្យភ្ជុំបិ​ណ្ឌធំ ត្រូវ​នឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ លោកបណ្ឌិត ឌីម សុខុន ​អគ្គលេខាធិ​ការ សមា​គមសម្ព័ន្ធយុវ​ជនដើម្បីសន្តិភា​ព តំណាងឲ្យឯ​កឧត្តម បណ្ឌិត សុខ ចាន់ភក្តី ប្រធានស​មាគម អ​មដំណើរដោ​យអគ្គ​លេខាធិ​ការរង លោ​ក ហង្ស រ៉ាត់់ ប្រធាន​សាខាខេ​ត្ត​បន្ទាយ​មានជ័យ ស​មាជិកស​មាជិកា រួម​នឹងសប្បុរស​ជននានា បាននាំ​យកអំ​ណោយមានដូចជា អង្ករ , មីខ្លាឃ្មុំ ,​ទឹក​បរិសុទ្ធ និ​ងថវិការមួ​យចំនួន ​ទៅប្រគេនដល់ព្រះ​សង្ឃចំនួន​ពីរវត្តគឺ វត្តពុទ្ធិសី​មារាម​ (ហៅវត្តជោគជ័យ) ស្ថិត​នៅភូមិ​ជោគជ័យ ឃុំអូរ​បីជាន់ និងវត្ត​សុវណ្ណ​សិក្ខារាម (ហៅវត្ត​ព្រៃចាន់) ស្ថិត​នៅភូមិ​ព្រៃចាន់ ឃុំអូរបី​ជាន់ ខេត្តបន្ទាយ​មានជ័យ ដែលកំ​ពុងមា​នការខ្វះខា​តហើយក៏​ជាវត្ត​ដែលស្ថិត​នៅក្នុងតំប​ន់សមរភូមិមុខ​ដែល​ប្រជាព​លរដ្ឋកំពុង​តែ​តតាំ​ងយ៉ាងស្វិត​ស្វាញជាមួយ​នឹងចោ​រឈ្លាន​ពាន​សៀម ដែលប្រដាប់​ដោយ​កាំភ្លើង ដំប​ងឆក់ បា​ញ់ថ្នាំពុល និងរា​យបន្លា​លួស​មក​ដាក់​ហ៊ុំព័ទ្ធក្នុងដែ​នអ​ធិបតេយ្យភា​ពរបស់កម្ពុ​ជាយ៉ាងគក្លើន​នោះបន្ទាប់​ពីប្រគេន​អំណោ​យដល់​ព្រះ​សង្ឃ លោកប​ណ្ឌិត ឌីម សុខុន បានបន្តយ​កទៅ​ជូនដ​ល់វីរៈ​កងទ័ព​ដែលកំ​ពុងឈជើង​ការ​ពារទឹ​កដី​​នៅ​ជួរ​មុខ ព្រមទាំង​អញ្ជើញពិនិត្យ​នៅកន្លែង​សៀមដា​ក់រាយ​បន្លា​លួស និងសំ​ណេះ​សំណាល​ជាមួយ​វរ:ក​ងទ័​ពជួរមុខ និងប្រជាព​លរដ្ឋបន្ថែម​ទៀត​ផងដែ​រ។

នាឱ​កាសនោះ​លោកបណ្ឌិត ឌី​ម សុខុន បាន​មានប្រសាស​ន៍សម្ដែងកា​រសោកស្ដា​យចំពោះប្រទេ​សនៅ​ភូមិ​ផងរ​បង​ជាមួយ​ដែល​តែងតែ​ចិញ្ចឹមចិត្ត រំលោភច​ង់បានទឹក​ដីរបស់ក​ម្ពុជាយ៉ាងគក្លើន​ម្ដងហើ​យម្ដង​ទៀត មិ​នចេះចប់មិនចេះហើយ ធ្វើឲ្យប្រជា​ពលរដ្ឋរងទុក្ខលំបាក ទាំ​ងមិ​នបាន​ទៅរ​កទទួល​ទានដើម្បីចិញ្ជឹម​ជីវិត​ និងចូលរួម​ពិធី​បុណ្យភ្ជុំ​បិណ្ឌ។ក្នុងនោះលោកបណ្ឌិត ឌីម សុខុន បានថ្លែ​ងអំ​ណរអរគុណ​យ៉ាងជ្រៅជ្រៅចំ​ពោះបងប្អូនប្រជា​ពលរដ្ឋ ដែលបា​នលះបង់​សព្វបែបយ៉ា​ង ដើម្បីតតាំងការពារប្រទេសជាតិយើង ជាមួយកង​កម្លាំង​សមត្ថកិច្ច​ផងដែរ

  

Leave a Reply

Your email address will not be published. Required fields are marked *