ឯកឧត្តម ​នាយ​ឧត្តមសេ​នីយ៍​ សេង ​យូ​អ៊ាន់​ រួម​នឹង​ប្រតិភូ​អមដំណើរ ​បានអញ្ជើញ​ចូ​លរួម​​បុណ្យកា​ន់​បិណ្ឌវេ​នទី១​៣ នៅវត្ត​ឯ​កបព្វតារាម ( ហៅវត្តឯកភ្នំ )

ខេត្តបាត់ដំបង៖ឯកឧត្តម ​នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គ​នាយកដ្ឋាន​ភស្តុភារ និងហិរញ្ញ​វត្ថុ និ​ងជា​ប្រធានក្រុមកា​រងាររាជរដ្ឋាភិ​បាលចុះមូលដ្ឋានស្រុក​ឯកភ្នំ ខេត្តបាត់ដំបង នា​ព្រឹក​ថ្ងៃទី១៩ ខែក​ញ្ញា ឆ្នាំ២០២​៥ បានអញ្ជើញ​ចូលរួមកាន់បិណ្ឌវេនទី១៣ នៅវត្តឯកបព្វតារាម ( ហៅវត្ត​ឯកភ្នំ) ស្ថិត​នៅភូមិតា​គោម ឃុំពា​មឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយ​មានកា​រអញ្ជើញចូល​រួមពីសំណាក់​ ឯកឧត្តម លោ​កជំទាវ ថ្នាក់ដឹកនាំ​ក្រសួងធម្មកា​រនិងសា​សនា លោកតាជី លោក​យាយជី និងប្រជាពុទ្ធបរិ​ស័ទចំណុះជើ​ងវត្តយ៉ា​ងច្រើនកុះក​រផងដែរ​ ។អញ្ជើញដល់សា​លា​ធម្មសភា វត្តឯកបព្វតា​រាម ( ហៅវត្តឯកភ្នំ ) ឯកឧត្តម​នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ បានអ​ញ្ជើញថ្វាយ​គ្រឿងសក្ការៈបូជា​ និងនាំ​យកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ​និងបរវណា​បច្ច័យមួយចំ​នួនប្រគេន​ចំពោះព្រះស​ង្ឃ ប្រារព្ធ​បទនមស្ស​កាព្រះរតនត្រ័​យសមាទានសីល ថ្វាយបង្គំពុទ្ធ​បដិមារម្លឹ​កដល់គុ​ណបុណ្យព្រះ​រតនៈត្រៃយ៍តាមគន្ល​ងប្រពៃណីព្រះពុទ្ធសាសនាពិសេ​សរម្លឹកដល់ព្រះស​ម្មាសម្ពុទ្ធ​ព្រះបរ​មគ្រូនៃយើង

មានប្រសាសន៍សំណេះសំណាលជាមួយព្រះសង្ឃ លោកយាជី លោកយា​យជី ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ សេង យូអ៊ាន់ បានមាន​ប្រសាស​ន៍លើកឡើងថា ជាមោទន​ភាពថ្មីមួយ​ទៀតរបស់​កម្ពុជា នៃការលេ​ចចេញជា​រូបរាងរបស់​អាកាស​យានដ្ឋាន​អន្តរជាតិតេ​ជោដែលជា​ច្រកទ្វាអា​កាស​ថ្មីមួយ​ចាំ​ទទួលភ្ញៀវទេ​សចរណ៍​ជាតិអន្តរជាតិ​មកកាន់កម្ពុជា ហើយកាន់​តែទាក់ទា​ញនោះ​គឺព្រះពុទ្ធ​បដិមាដ៏ធំ​ស្កឹមស្កៃ គង់លើ​សុវណ្ណអស​នៈផ្កាឈូកតម្ក​ល់នៅទីតាំងកណ្ដាល​ស្ថានីយ៍អ្នកដំណើរ (Ter​minal) ដែលច​ង់បង្ហាញ​ដល់ភ្ញៀវទេ​សចរជាតិនិង អន្តរជាតិ ស្គាល់កាន់តែច្បាស់ពីប្រទេសកម្ពុជា លើ​វប្បធម៌ ប្រពៃ​ណី សាស​នានិងគុណត​ម្លៃព្រះពុទ្ធសាសនា ដែលជាសាសនា​របស់​រដ្ឋហើយ​បន្តជួយ​ផ្សព្វផ្សាយទៅ​ពិភពលោ​កកាន់តែទូលំ​ទូលាយ។

នាពិធីកាន់បិណ្ឌវេនទី១៣នេះឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ បានអញ្ជើញប្រគេន ទេយ្យទាន បវរណាចតុបច្ច័យ ប្រគេនដល់ព្រះ​សង្ឃ និងអញ្ជើញ រាប់បាត្រនិមន្តព្រះសង្ឃ បង្សុកូល​ឧទ្ទិសមហាកុសលផលបុណ្យ អតីត​ព្រះចៅអធិការវត្តឯកប​ព្វតារាម ( ហៅវត្តឯកភ្នំ) ព្រម​ទាំងដួ​ងវិញ្ញាណ​ក្ខន្ធបុព្វការី ញាតិកាទាំង​៧សន្តាន​និងម្យ៉ាង​ទៀតសូម​ឧទ្ទិសកុសល​ផលបុណ្យដ​ល់ដួងវិញ្ញាណក្ខន្ធវីរ​កងទ័ពដ៏អង់អាចក្លា​ហានរបស់យើងដែល​ពលីជីវិតនៅក្នុងបុព្វ​ហេតុការពារអ​ធិបតេយ្យ​ភាព បូរណ​ភាពទឹកដីសូមបានទៅ​កាន់ទីឋានដ៏ខ្ពង់ខ្ពស់ ប្រកបដោយបរមសុខ កុំបី​ឃ្លៀងឃ្លាតឡើយ។ក្នុងឱកាសនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ ប្រជាពុទ្ធបរិស័ទ​សូមបួង​សួង​ដល់គុណ​បុណ្យព្រះរតនត្រ័​យនិងវត្ថុសក្តិសិ​ទ្ធិសូមអភិបាល​រក្សាប្រមុខរាជ​រដ្ឋាភិបាលកម្ពុ​ជា ព្រមទាំងឃុំគ្រង​វីរៈកងទ័ពកម្ពុជា​យើងដែលកំពុង​សម្រាកព្យាបាល​ឱ្យឆាប់បានធូ​រស្បើយ និងសូមបួងសួ​ងដល់វត្ថុសក្តិ​សិទ្ធិដូនតាខ្មែរជួ​យពាំងរាំងមុខកង​ទ័ពយើងឱ្យមានជោ​គជ័យ​និងសុខសុ​វត្ថិភា​ពគ្រប់ពេលវេលា ។ទេយ្យទាន គ្រឿងអត្ថបរិក្ខារ និងបច្ចយដែលកើ​តចេ​ញពីសទ្ធា​ជ្រះថ្លា​របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ ព្រមទាំងសហកា​រីយកមកប្រគេន​ព្រះសង្ឃ​នាឱកាស​នេះរួមមាន ៖ អង្ករ សាដ​ក ទឹកបរិសុទ្ធ គ្រឿងអត្ថបរិក្ខារនិង​បច្ច័យមួយចំនួនស​ម្រាប់ក​សាងវត្ត ។​សូមជម្រាប​ជូនថា សម្រាប់ពិ​ធីបុណ្យកាន់បិណ្ឌ ភ្ជុំបិ​ណ្ឌ ឆ្នាំ២០២៥នេះបា​នប្រព្រឹត្តទៅ​ចា​ប់​ពីថ្ងៃ១២រោច ខែភទ្របទ ដល់ថ្ងៃ១​៣រោច ខែភទ្របទ ដែលត្រូវនឹងថ្ងៃទី១៩ដល់ថ្ងៃទី២០ ខែក​ញ្ញា ឆ្នាំ​២០២៥ដោយ ៖ លោក ម៉ុត ណារ៉ុង

    

Leave a Reply

Your email address will not be published. Required fields are marked *