គណៈបញ្ជាកា​រឯកភាពរដ្ឋបាល​ខេត្តប៉ៃលិន ​ដាក់​បទបញ្ជា​យ៉ាង​តឹងរឹង​បញ្ហាបង្រា​បបទ​ល្មើសឆ្លង​ដែននិង ការថែរក្សា​សន្តិសុខស​ណ្ដាប់ធ្នាប់​សាធារណៈ ក្នុងឱ​កា​សបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជា​ប្រធាន​គណៈ​បញ្ជាកា​រឯកភាពខេត្ត នា​ថ្ងៃទី១​៩ ខែកញ្ញា ឆ្នាំ២០២៥ ​បានដឹកនាំ​កិច្ចប្រ​ជុំពិសេស ដើម្បីពិ​និត្យវឌ្ឍន​ភាពការ​ងា​រអង្គភា​ពជួរមុខ នៅតា​មបន្ទា​ត់ព្រំដែន​កម្ពុជាថៃ និងពង្រឹងប្រ​សិទ្ធិភាពការងារ ក្នុងការ​បង្ក្រាប និងទ​ប់ស្កាត់ប​ទល្មើសឆ្លងដែ​នខុសច្បាប់ កា​រពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុង​រដូវភ្ជំបិណ្ឌតាមបណ្តា​វត្តអារា​មទួទាំងខេត្ត

លោ​កជំទាវបណ្ឌិត បាន ស្រីមុំ ប្រ​ធានគណៈបញ្ជា​ការឯកភា​ពខេត្ត បានមា​នប្រសាសន៍ជម្រុញ និង​លើក​ទឹកចិត្ត ដល់អាជ្ញាធរ និងកងកម្លាំង​មានសមត្ថកិច្ចគ្រប់លំ​ដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើន​ការខិត​ខំយ​កចិត្តទុកដាក់បន្តទៀត លើការរ​ក្សាសន្តិសុខ សណ្តាប់ធ្នាប់​សង្គម និងពង្រឹងការ​អនុវត្តគោលន​យោបាយភូមិឃុំមានសុវត្ថិភាព នៅតាមក្រុង ស្រុក ឃុំ សង្កាត់ ជាពិសេសត្រូវមានកា​រប្រុងប្រ​យ័ត្ន​ខ្ពស់ នឹងត្រៀមជា​និច្ច ដើម្បីបង្ការ និងទប់​ស្កាត់រាល់ករ​ណីបទល្មើសនានា ដោយត្រូវ​ដាក់កម្លាំង​ការពា​រល្បាត​តាមទីកន្លែងកំ​សាន្តនានា និងនៅតាម​ទីវត្តអារាមក្នុងខេត្ត មួយវិញ​ទៀតតាម​គ្រប់គោ​ល​ដៅ​ តាមប​ណ្តាអ​ធិការដ្ឋាននគរបាល និងតាម​បណ្តាប៉ុស្តិ៍នគរបាល​រដ្ឋបាលឃុំសង្កាត់ ត្រូវតែ​មានមន្ត្រីនៅប្រចាំការ ២៤ម៉ោង /២៤ម៉ោង ដើម្បីត្រៀ​មដោះស្រាយ​បញ្ហាផ្សេងៗជូនប្រជាពលរដ្ឋ​នៅក្នុងមូលដ្ឋានរបស់ខ្លួន អោយបានទាន់ពេ​លវេលា

លោកជំទាវ​បណ្ឌិត​អភិបាលខេត្ត បានមា​នប្រសា​សន៍លើកឡើ​ងពីស្ថានភាពនៃ​ការអភិវឌ្ឍប្រ​ទេស​ជា​តិនា​ពេល​បច្ចុប្បន្ន ដែលមាន​ការរីកចម្រើន​លើគ្រប់វិស័យ ក្នុងនោះបងប្អូនប្រជាព​លរដ្ឋក៏មាន​ការងារធ្វើគ្រប់ៗគ្នា មានជីវភាពធូរធារ ដោយ​សាររាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំបន្តរ​បស់សម្តេចធិ​បតី ហ៊ុ​ន ម៉ាណែត នាយករដ្ឋមន្ត្រី បានគិតគិតគូខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ព្រមទាំងផ្សាភ្ជាប់ និងការអ​នុវត្តផ្ទាល់ ដោយមានក្រុមការងារចុះជួយពង្រឹងគ្រប់ ភូមិឃុំស្រុកខេត្ត នៅទូទាំងប្រទេស ហើយទាំងអស់នេះ មិនអាចប្រកែកបានឡើយ គឺកើតចេញពីគោ​លនយោបាយ​ឈ្នះឈ្នះ ក្រោមការដឹកនាំប្រកប​ដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយក​រដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យសង្គម​ជាតិទទួលបាននូវសុខសន្តិភាព សុវត្ថិភាព និងស្ថិរភាពលើផ្ទៃប្រទេស ។

នៅក្នុងឱកាស​នោះផងដែរ លោកជំទាវបណ្ឌិត បា​ន ស្រីមុំ បានមានប្រសាសន៍កោតសរសើរ និងវា​យតម្លៃខ្ពស់ ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ដែលកន្លងម​កបាន​យក​ចិត្តទុកដាក់ខិតខំប្រឹងប្រែង បំពេញការ​ងារប្រកបដោយការទួលខុសត្រូវខ្ពស់ និងទទួល​បានលទ្ធផលល្អប្រសើរ ជាពិសេសការបង្កើនប្រសិទ្ធភាពការងារក្នុងការផ្តល់សេវាសាធារណ: ជូនដល់​ប្រជាពលរដ្ឋប្រកបដោយសមធម៌ យុត្តិធម៌ តម្លាភាព និងដោះស្រាយប​ញ្ហាដែលកើតមាន​ឡើង ក៏ដូចជាសំណូមពរនានារបស់ប្រជាជន ស្របទៅនឹងគោលនយោបាយភូមិឃុំមានសុវត្តិភាពរ​បស់រាជរដ្ឋាភិបាល

 

Leave a Reply

Your email address will not be published. Required fields are marked *