កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ពង្រឹងការចុះផ្សព្វផ្សាយគោល​នយោបាយភូមិ ឃុំ-សង្កាត់​មានសុវត្ថិភា​ពដល់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាទប់​ស្កាត់បទល្មើស​គ្រប់ប្រភេទក្នុងឱ​កាសបុណ្យកា​ន់បិណ្ឌនិងភ្ជុំបិណ្ឌ

បន្ទាយមានជ័យ៖ ដោយអនុវត្តតាមការដឹក​នាំបញ្ជាដ៏ខ្ពង់ខ្ពស់​របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នង​ការនគរបាលជាតិ និងមា​នការចង្អុលបង្ហាញផ្ទា​ល់ពីលោកឧត្តមសេនីទោ សិទ្ធិ ឡោះ ស្នងការនៃស្នង​ការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២៥នេះ កម្លាំង​គ្រប់អធិការដ្ឋានប្រ​គបាលក្រុងស្រុក ពិសេសកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគ្រប់ឃុំសង្កាត់ បានចុះ​ផ្សព្វផ្សាយតាមវេទិកា​សាធារណៈស្ដីពីគោលនយោបាយ ភូមិឃុំសង្កាត់មានសុវត្ថិភាព ដល់ប្រជាព​លរដ្ឋតាមមូ​លដ្ឋាន យាយជី តាជីតាមវត្តអារាមនាឱកាស បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

ការចុះផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណង បញ្ជ្រាបការយ​ល់ដឹងដល់ពល់ព​លរដ្ឋតាមមូលដ្ឋា​នគ្រប់ស្រទាប់​វណ្ណ: អំពីច្បាប់ទូទៅ, ច្បាប់ចរាចរណ៍ផ្លូវគោក, ផលប៉ះពាល់នៃគ្រឿងញៀន, ផលប៉ះពាល់នៃគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, ការឆ្លងដែនខុសច្បាប់ និង គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុច ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងនគរបាលនិងប្រជាជន ហើយរួមគ្នាលុបបំបាត់បទល្មើសគ្រប់ប្រភេទ ឲ្យមានការថយចុះជាបន្តបន្ទាប់ តាមដែ​លអាច​ធ្វើបាន។

លោកឧត្តមសេនីយ៍ស្នងការ តែងតែងដាក់ចេ​ញផែនការនិងប​ទបញ្ជាយ៉ាងម៉ឺង​ម៉ាត់ដល់កង​កម្លាំងនគរបា​លទូទាំងខេត្ត ត្រូវពង្រឹងទប់ស្កាត់បទល្មើគ្រប់ប្រភេទ ពិសេសបទ​ល្មើសព្រហ្ម​ទណ្ឌ,ក្មេងទំនើ​ង,បទល្មើសជួញដូរគ្រឿងញៀន, បទល្មើសឆ្លងដែនខុសច្បាប់ សំដៅធ្វើយ៉ាងណា​ធានាឱ្យខេត្តបន្ទាយមានជ័យទាំងមូលមានសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព៕

Leave a Reply

Your email address will not be published. Required fields are marked *