សាលាតំបូង​ និង​​អយ្យការ​ អមសា​លាតំបូង​ខេត្តបន្ទាយមានជ័យ​ ចូលរួមកាន់បិណ្ឌ​ វេណទី១១​ នៅវ​ត្ត​គិរីធម្មបទខ្លាកូនថ្មី

ខេត្តបន្ទាយមានជ័យ៖ស្របពេលនៃពិធីបុណ្យកាន់បិណ្ឌ​ ភ្ជុំបិណ្ឌ​ ជាបុណ្យប្រ​ពៃណីជាតិខ្មែរយើងហើយ​ក៏ជាបុ​ណ្យធំ​ជាងគេក្នុងចំ​ណោមបុណ្យផ្សេងៗចំពោះអ្នកដែល​កាន់ព្រះពុ​ទ្ធសាសនា​សម្រា​ប់បុណ្យកា​ន់បិណ្ឌ​វេនទី១១នេះសា​លាដំបូង​ខេត្តបន្ទាយមា​នជ័យ​ និងអយ្យការ​ អមសាលា​ដំបូង​ខេត្តព្រម​ទាំងសហ​ការី រួមញាតិញោមពុទ្ធបរិ​ស័ទរៀបចំបុ​ណ្យកាន់បិ​ណ្ឌវេនទីដប់មួយនេះនៅ​ វត្តគិរីធម្មបទខ្លាកូនថ្មីស្ថិតនៅក្នុងសង្កាត់​ កំពង់ស្វាយ​ ក្រុងសេរីសោភ័ណ​ ក្នុងនោះម្ចាស់វេណ​ បាន​នាំយក​ នូវទេយ្យទាន​ គ្រឿងឧបភោគបរិភោគ​ និងបច្ច័យប្រគេនដល់​ ព្រះសង្ឃ​សម្រាប់ផ្គត់ផ្គង់​ លើការ​កសាងនូវសមិទ្ធផល​នានានៅក្នុងវត្ត​ ។ វត្ត​នេះ​ មានទេ​សភាពល្អ​ ខ្យល់​ អាកាស​បរិសុទ្ធ​លក្ខណៈ​ធម្មជាតិ។

ព្រះគ្រូ​ សោភ័​ណនិមលប៉ាត​ សុគន្ធ​ ព្រះអនុគុណ​ ក្រុង​សិរីសោភ័ណ​ បានមាន​ សង្ឃដីកា​បញ្ជាក់ថា​ គោល​បំណងនៃបុណ្យកាន់បិណ្ឌនេះគឺដើម្បីបង្សុកូល​ឧទ្ទិសមហាកុ​សលដល់បុព្វកា​រីជនញា​តិកា​រទាំង​ប្រាំពីរសណ្តាន ឧបាសក​ ញូង​ យ័ន្ត​ ឧបាសិកា​ ចី​ គឹម​ អេង​ ដែល​បានចែ​កឋានទៅ​កាន់បរ​លោកហើយនោះនិ​ងបានឧទ្ទិសកុសលផលបុណ្យជូនដល់បងប្អូនវរៈកងទ័ពកម្ពុជា​ ដែលពលីជីវិត​ ក្នុងការការពារបូរណភាពទឹកដីពីពួកសៀម​ឈ្លានពានដោយមានមហិ​ច្ឆតាចង់បានទឹ​កដីកម្ពុ​ជាមិន​ចេះឈ​ប់​។ បច្ចុប្បន្នពពួកនេះ​នៅតែកំពុងឈ្លានពាន ល្មើស​នៃបទឈប់បាញ់ដែល​ធ្វើការយកប​ន្លាលួសព័ទ្ធយកដីរ​បស់ប្រជា​ពលរដ្ឋស្ថិតនៅក្នុងភូមិជោគជ័យ​ និងឃុំអូរបីជាន់ស្រុកអូរជ្រៅ​ ព្រមទាំ​ង​មានអំពើហិង្សាមកលើកងទ័ពប្រជាពលរដ្ឋព្រះសង្សរងរបួសធ្ងន់និងស្រាលចំនួន​ ២៨អង្គ/នាក់។ ក៏ប៉ុន្តែដែ​លមានភាពក្លាហានរប​ស់កងទ័ពប្រជាពលរដ្ឋយើង​ មានភាពសាមគ្គីរុញច្រានពួក សូមឲ្យប​ញ្ឈប់​នូវការឈ្លាន​ពានឬការរាយបន្លា​លួសជាដើម ។ ក្នុងនាមជាព្រះមន្ត្រីសង្ឃ​ ក្នុងក្រុងសិរី​សោ​ភ័ណ​ ព្រះអង្គ​ ក៏សូមធ្វើការ​អំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជឿទុកចិត្តលើប្រមុខរាជ​រដ្ឋាភិ​បាលក​ម្ពុជា​ ត្រូវបំផុសស្មារតីលើកកម្ពស់សាមគ្គីធម៌​ សង្គហធម៌ស្នេហាជាតិប្រ​កបដោយ​បញ្ញាញាណស្រ​បតាមពុទ្ធឱវាទសំដៅលើកកម្ពស់សុខភាពផ្លូវកាយ​ ផ្លូវចិត្ត​ ពង្រឹង​ធនធានសង្គម​ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយ​ គ្រប់ការប្រឈមសំដៅ​ថែរក្សាសន្តិភាពបូរ​ណភាពទឹកដីនិង​ការអភិវឌ្ឍប្រទេសជាតិឲ្យមានភាពរីកចម្រើនជានិរន្ត៕

Leave a Reply

Your email address will not be published. Required fields are marked *