កិច្ចប្រជុំ​ស្ដីពី តម្រូ​វ​ការក​ម្លាំង​ពល​កម្ម និងការ​ផ្គត់ផ្គង់ការងា​រដល់វិស័យឯកជន ក្រុមហ៊ុន សហ​គ្រាស និងតំបន់​សេដ្ឋកិច្ចពិ​សេស

(បន្ទាយមានជ័យ) លោក យឹម សំណាង អភិបាលរងខេត្តតំណាងឱ្យឯកឧត្តម អ៊ុំ​ រាត្រី អភិបាលខេ​ត្តបន្ទាយមា​នជ័យ បានដឹកនាំកិច្ចប្រជុំស្ដីពី តម្រូវការក​ម្លាំងពល​កម្ម និងការផ្គត់ផ្គ​ង់ការងារដល់វិ​ស័យ​ឯកជន ក្រុមហ៊ុ​ន សហគ្រា​ស និងតំបន់សេដ្ឋកិច្ចពិសេស ។កិច្ចប្រជុំនេះ​បានធ្វើឡើ​ងនាថ្ងៃទី​១៨​ ខែកញ្ញា ឆ្នាំ២​០២៥នេះ នៅសាល​ប្រជុំវិទ្យា​ស្ថានពហុបច្ចេកទេ​សខេត្តបន្ទាយមានជ័យ ដោយ​មានការ​អញ្ជើញ​ចូលរួមពីរ​លោក លោកស្រីអភិបាល.អ​ភិបាលរងក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ​ពាក់​ព័ន្ធផងដែរ

គោល​បំណងចម្បងនៃកិច្ចប្រជុំប្រ​ចាំថ្ងៃនេះមាន៣រួមមាន៖

,លទ្ធផលសម្រេចនិ​ងទិសដៅបន្តសម្រាប់កម្មវិធី១.M(១លាន៥សែននាក់)

,ផ្សព្វផ្សាយកា​ររៀបចំឯកទេសកម្មជំនាញ កម្មវិធីសិក្សា និងកម្រិតស​ញ្ញាបត្រស្រប​តាមវិស័​យ​អាទិភាព

,ការចុះ​ឈ្មោះស្វែងរក​ការងារធ្វើ និងការទទួ​លបានការ​ងាររបស់ប្រ​ជាពលរដ្ឋក្នុ​ងខេត្តបន្ទា​យ​មានជ័យ។

ក្នុងឱកាស​នោះលោក យឹម សំណាង អភិបាលរងខេត្ត បានធ្វើការស្នើសុំដល់លោក លោកស្រីអ​ភិបាល.អភិបាលរងក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរពាក់ព័ន្ធ ជួយពង្រឹ​ងការផ្សព្វផ្សា​យដល់យុវជន​ដែលបោះបង់ការសិក្សានិងសិស្សដែលរៀនខ្សោយ។ពីសាលាចំណេះទូទៅណែនាំមកចូលរៀន។និងរៀននៅក្នុងវិទ្យាស្ថានឲ្យបានកាន់តែទូលំទូលាយក្នុងកម្មវិធី ១.Mនេះផងដែរ

Leave a Reply

Your email address will not be published. Required fields are marked *