ក្រុម​ប្រឹក្សា​ខេត្តប៉ៃ​លិន បា​នបើក​កិច្ចប្រជុំ​សា​មញ្ញលើ​ក​ទី១៦ ​អា​ណត្តិទី​៤ រ​ប​ស់ខ្លួន

ប៉ៃលិន៖ នាព្រឹក​ថ្ងៃទី០៨ ខែ​កញ្ញា ឆ្នាំ២០២៥ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិ​ច្ចប្រជុំសាម​ញ្ញលើ​កទី១​៦ អាណត្តិទី​៤ របស់ខ្លួន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុម​ប្រឹក្សាខេត្ត និង​លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល​នៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការ​ចូលរួ​មពីសំ​ណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុម ប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត នាយក នាយករ​ងរដ្ឋបាល​ខេត្ត នាយកទីចាត់ការ លោកលោកស្រី ប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងអាជ្ញា​ធរក្រុងស្រុក ជាច្រើននាក់ផងដែរ ។

ក្នុងកិច្ច​ប្រជុំនេះមានរ​បៀបវារៈ​ដូចជា ៖ ១.ពិនិត្យ និង​អនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រ​ជុំសាមញ្ញលើកទី១៥ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៤ ២.ពិនិត្យ និងអនុម័​តសេ​ចក្តី​ព្រាង​របាយការណ៍ ស្តីពីការអនុ​វត្តការងារប្រ​ចាំខែសីហា ឆ្នាំ២០២៥ និងទិសដៅការងារបន្ត របស់រដ្ឋ​បាលខេត្តប៉ៃលិន ៣. បញ្ហាផ្សេងៗ។

ក្រោយពី​បានស្តាប់កា​រលើកឡើងពីរបៀបវារៈ និងបញ្ហាសំខាន់ៗក្នុងកិច្ចប្រជុំរួចមក លោកជំ​ទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមាន​ប្រសាសន៍​ក្រើនរំលឹក​មន្ទីរជំនា​ញ​ស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង/ស្រុក ត្រូវមើលឡើងវិញនូវរាល់បញ្ហា នាពេលក​ន្លងមក មិនត្រូ​វទុកចោលនោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិន​ត្រូវរើសអើ​ង ប្រកា​ន់បក្សពួកនិយម និងគ្រួសារនិយម ជាពិសេសត្រូវខិតខំដុសខាត់ទាំងចំណេះដឹង និងសមត្ថភាព ក្នុងនាមជាតំណាងសាធារណៈ ស្វ័យភាពរបស់មូលដ្ឋាន ដើម្បីអនុវត្តតួនាទី និងភា​រកិ​ច្ចរប​ស់ខ្លួន ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាព ឈានឆ្ពោះទៅរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៍បានមានប្រសាសន៍កោតសរសើរ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកង​កម្លាំ​ងប្រដាប់អាវុធទាំង ៣ប្រភេទ ដែលកន្លងមកបានសហការគ្នាធ្វើការងារ តាមតួរ​នាទីភា​រៈកិច្ចប្រ​កបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសបានចូលរួមក្នុងការថែរក្សាសន្តិសុខ សណ្តាប់​ធ្នាប់សាធា​រណៈ ការបម្រើសេវាសាធារណៈ​នានាបានល្អប្រសើ និង​បានកសាងសមិទ្ធផលនានា នៅ​តាមមូលដ្ឋា​នឱ្យលេចឡើង​ជារូបរាង ដែលជាការរួមចំណែកឲ្យខេត្តប៉ៃលិនយើង មានភាពរីកចម្រើន ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

មានប្រសាស​ន៍បូក​សរុបក្នុងកិច្ចប្រជុំ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បានមាន​ប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវបណ្ឌិត បាន ស្រីមុំ ជាអភិ​បាលខេត្ត បានខិតខំប្រឹងប្រែងធ្វើ​ការដោះស្រាយនូវរាល់​បញ្ហានានាជូនដល់ប្រ​ជាពលរដ្ឋ និង​ការអនុវត្តនូវគោ​លនយោបាយភូមិ/ឃុំមានសុវត្តិភាព នៅតាមមូលដ្ឋានប្រ​កបដោយ​ប្រសិ​ទ្ធិភាពខ្ពស់ និងបានធ្វើការអភិវឌ្ឍខេត្ត ឱ្យមានការរីកចំរើនជាបន្តបន្ទាប់គួរជាទីមោទន ដែលធ្វើ​អោយ​ភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្ត មានការស្ងើចសសើរមិនដាច់ពីមាត់ ចំពោះការ​កែប្រែមុខមា​ត់ថ្មីរបស់ខេត្ត​ប៉ៃលិន ជាពិសេស បានជួយសម្របសម្រួល ដោះស្រាយបញ្ហាជូនប្រជាពលករ ដែល​វិញ​ត្រ​ឡប់ម​កពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ និងបានស្វះ​ស្វែងទំនាក់ទំ​នងជាមួយ​ក្រុមហ៊ុនរកការងា​រជូនបងប្អូនពលករទាំងនោះផងដែរ ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សា ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងន័យបម្រើដល់ផលប្រយោជន៍ និងសេចក្តីត្រូវកា​ររបស់ប្រជា​ពលរដ្ឋ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៍ដូចជាបំរើសេ​វាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័សទាន់សភាពការណ៍ និងមានប្រ​សិទ្ធភាពខ្ពស់ ស្របទៅនឹងគោលន​យោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជ​រដ្ឋាភិបាលអាណត្តិទី៧ នេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *