ក្រសួងការ​ងារ និងបណ្ដុះ​បណ្ដាលវិជ្ជាជី​វៈ សហការ​ជាមួយរដ្ឋបា​លខេត្តបន្ទា​យមានជ័យ រៀប​ចំវេទិ​កា​ការងារ និងវេទិកា​ផ្សព្វផ្សាយស្តីពីអត្ថប្រ​យោជន៍របប​សន្តិសុខស​ង្គម ជូនប្រ​ជាពល​រដ្ឋ​ទើប​ត្រឡប់​មកពីប្រទេ​សថៃ ក្នុងស្រុកស្វាយចេ​ក

(បន្ទាយមានជ័យ)៖ឯកឧត្តម សាន គីមហុ​ង អនុរដ្ឋលេ​ខាធិការក្រ​សួងការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ លោក យឹម សំណា​ង អភិបា​លរង ខេត្តតំណាងឱ្យឯ​កឧត្តម អ៊ុំ​ រាត្រី អភិបា​លខេ​ត្តបន្ទា​យមានជ័យ បានអ​ញ្ជើញចុះផ្សព្វ​ផ្សាយវេទិកាកា​រងារនិងវេទិ​កាផ្សព្វផ្សាយ​ស្តីពីអត្ថប្រយោ​ជន៍របប​សន្តិសុខ​សង្គម ជូន​ប្រជាព​លរដ្ឋទើបត្រឡប់​មកពីប្រទេសថៃ ក្នុងឃុំទ្រាស ស្រុកស្វាយចេក ដែល​រៀប​ចំដោ​យក្រសួងការ​ងារ និងបណ្ដុះ​បណ្ដាលវិជ្ជាជី​វៈ សហការ​ជាមួយរដ្ឋបា​លខេត្តបន្ទា​យមា​នជ័យ និង​មន្ទីរការ​ងារ និងបណ្តុះប​ណ្តាលវិជ្ជា​ជីវៈខេត្ត អជ្ញាធរស្រុក ឃុំ ភូមិ ។វេទិការនេះ ធ្វើ​ឡើង​នៅបរិវេ​ណ​សាលាឃុំទ្រាស កា​លពីរ​សៀលថ្ងៃអាទិត្យ ទី៧ ខែកញ្ញា ឆ្នាំ​២០២៥​ដោយមា​នមាន​ចូលរួ​មពីលោក នួន ស៊ី​ណា ប្រធានមន្ទីរការ​ងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈខេត្តបន្ទាយមានជ័យ និង​ពី​សហគ្រាសក្រុមហ៊ុន ​ដែលត្រូវកា​រជ្រើសរើស​បុគ្គលិ​កធ្វើការ រួមនិង​ពលរដ្ឋស​រុបប្រមាណជាង​៣០០​នាក់ផងដែរ

ថ្លែងក្នុងឱកាសនោះលោក យឹម សំណាង និង​ឯកឧត្តម សាន គីមហុង បានមាន​ប្រសាស​ន៍លើកឡើ​ងថា​ការបង្កើតវេទិ​កាការងារស្ដីពីឱកាសការងារ និងឱ​កាសកម្មសិក្សា​ការងារនាពេល​នេះមាន​គោ​លបំណងចំនួន​៣សំខាន់គឺ

. ផ្តល់ភាព​ងាយស្រួ​លដល់បងប្អូន​ដែលទើបត្រលប់​ម​កពីប្រទេសជិតខាងហើ​យ​ចង់ស្វែង រកការ​ងា អោ​យបានជួបជាមួយ​និយោជកផ្ទាល់ និងអាចជ​ជែកសួរពីអ​ត្ថប្រយោជន៍និង លក្ខខណ្ឌនៃ​ការ​ដាក់ពាក្យបានភ្លាមៗ។

. ផ្តល់ភាព​ងាយ​ស្រួលដ​ល់និយោ​ជក ក្នុងកា​រផ្សព្វផ្សា​យពីឱកាស​ការងារ និងបានជួបផ្ទាល់ ជា​មួយ​បងប្អូនដែ​លបានប្រមូលផ្តុំគ្នា​នៅទីនេះ។

. ផ្តល់ឱ​កា​សអោយ អជ្ញាធរមូលដ្ឋាន​បានពង្រឹង​ការ​សហ​ការជា​មួយ .​ ក្នុង​កា​របម្រើសេ វាសា​ធារណៈ​ពាក់ព័ន្ធ និងវិ​ស័យការងារ​ ជូនដល់​ប្រជាពលរ​ដ្ឋក្នុងមូ​លដ្ឋានរបស់ខ្លួន។

លោក យឹម សំណាង បាន​មានប្រសា​សន៍លើកឡើង​បញ្ជាក់​អំពីឱកាសការងារ បច្ចុប្បន្ននៅ​ក្នុងខេត្តបន្ទាយមាន​ជ័យបានធ្វើកា​រជាមួយនិ​យោជិកសឹ​ងតែគ្រប់​វិស័​យនៅក្នុង​ខេត្តរួមមាន វិស័យ​រោងចក្រ សណ្ឋាគារ ធនាគារ មីគ្រូហិរញ្ញវត្ថុ កាស៊ីណូ សំណង់ យានដ្ឋា​នជុសជុលរថយន្ត និងក្រុម​ហ៊ុនផ្សេងៗទៀតកំ​ពុងតែ​មាន​ការរីកចម្រើន​ជាលំដាប់ ដើម្បីផ្តល់ភា​ពងាយស្រួ​លដល់បង​ប្អូនដែលទើបត្រល​ប់មក​ពីប្រទេសជិត​ខាងហើ​យចង់ស្វែង រ​កការងារធ្វើផងដែរ។

គួរបញ្ជា​ក់ថា៖សម្រាប់កា​រចុះផ្សព្វផ្សា​យនោះឯ​កឧត្តម សាន គីមហុង លោក យឹម សំណាង លោក នួន ស៊ី​ណា និង​សហគ្រាសក្រុ​មហ៊ុន ដែលត្រូវកា​រជ្រើសរើសបុគ្គ​លិកធ្វើការ បាន​បន្តចុះចំនួន ៤ឃុំ រួមមា​ន៖​ឃុំស្លក្រាម ឃុំទ្រាស ឃុំតាផូ និងឃុំស្វាយចេក ស្ថិត​នៅក្នុងស្រុកស្វាយ​ចេក ខេត្តបន្ទាយ​មានជ័យ ដែលសរុបបងប្អូន​ប្រជាពលរដ្ឋដែល​វិលមកពីប្រទេស​ថៃវិញ បានចូលរួមក្នុងវេទិការនេះ​ប្រមាណជា​ង ៨០០នាក់។ហើយម្យ៉ាងវិញ​ទៀត ដែលមិនបានមកចូលរួម និងមានចម្ងល់ អាចទំ​នាក់ទំ​នងតាមប្រព័ន្ធលេ​ខទូរសព្ទ ១២៩៧ (ខ្មែរជួយរក​កា​រងារឲ្យខ្មែរ)

Leave a Reply

Your email address will not be published. Required fields are marked *