(បន្ទាយមានជ័យ)៖លោក យឹម សំណាង អភិបាលរងខេត្ត តំណាងឱ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកស្រី ហង្ស សេរីវល័ក្ខណ៍ អនុប្រធានទីភ្នាក់ងារជិតមុខរបរការងារ នាថ្ងៃសៅរ៍ ទី៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះផ្សព្វផ្សាយវេទិកាការងារនិងវេទិកាផ្សព្វផ្សាយស្តីពីអត្ថប្រយោជន៍របបសន្តិសុខសង្គម ជូនប្រជាពលរដ្ឋទើបត្រឡប់មកពីប្រទេសថៃ ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ដែលរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត អជ្ញាធរស្រុក ឃុំ ភូមិ វេទិការនេះដោយមានចូលរួមពីលោក នួន ស៊ីណា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ និងពីសហគ្រាសក្រុមហ៊ុន ដែលត្រូវការជ្រើសរើសបុគ្គលិកធ្វើការ និងពលរដ្ឋសរុបប្រមាណជាង៣០០នាក់ វេទិកាផ្សព្វផ្សាយនេះធ្វើនៅបរិវេណសាលាឃុំស្លក្រាម។
ថ្លែងក្នុងឱកាសនោះលោក យឹម សំណាង បានមានប្រសាសន៍លើកឡើងថា៖ការបង្កើតវេទិកាការងារស្ដីពីឱកាសការងារ និងឱកាសកម្មសិក្សាការងារនាពេលនេះមានគោលបំណងចំនួន៣សំខាន់គឺ៖
១. ផ្តល់ភាពងាយស្រួលដល់បងប្អូនដែលទើបត្រលប់មកពីប្រទេសជិតខាងហើយចង់ស្វែង រកការងា អោយបានជួបជាមួយនិយោជកផ្ទាល់ និងអាចជជែកសួរពីអត្ថប្រយោជន៍និង លក្ខខណ្ឌនៃការដាក់ពាក្យបានភ្លាមៗ។
២. ផ្តល់ភាពងាយស្រួលដល់និយោជក ក្នុងការផ្សព្វផ្សាយពីឱកាសការងារ និងបានជួបផ្ទាល់ ជាមួយបងប្អូនដែលបានប្រមូលផ្តុំគ្នានៅទីនេះ។
៣. ផ្តល់ឱកាសអោយ អជ្ញាធរមូលដ្ឋានបានពង្រឹងការសហការជាមួយ ម.ក ក្នុងការបម្រើសេ វាសាធារណៈពាក់ព័ន្ធ និងវិស័យការងារ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។
លោក យឹម សំណាង បានមានប្រសាសន៍លើកឡើងបញ្ជាក់អំពីឱកាសការងារ បច្ចុប្បន្ននៅក្នុងខេត្តបន្ទាយមានជ័យបានធ្វើការជាមួយនិយោជកសឹងតែគ្រប់វិស័យនៅក្នុង ខេត្តរួមមាន វិស័យរោងចក្រ សណ្ឋាគារ ធនាគារ មីគ្រូហិរញ្ញវត្ថុ កាស៊ីណូ សំណង់ ជុសជុលរថយន្ត និងក្រុមហ៊ុនផ្សេងៗទៀតកំពុងតែមានការរីកចម្រើនជាលំដាប់ ដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូនដែលទើបត្រលប់មកពីប្រទេសជិតខាងហើយចង់ស្វែង រកការងារធ្វើផងដែរ៕