(ប៉ៃលិន) នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥នេះលោកជំទាវអភិបាលខេត្ត នៅក្នុងពិធីអបអរសាទរ “ រុក្ខទិវា ”៩ កក្កដា ឆ្នាំ២០២៥ នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិនដែលរៀបចំឡើងដោយរដ្ឋបាលព្រៃឈើខេត្តប៉ៃលិន ក្នុងពិធីនោះក៏បានចែកនិងដាំកូនឈើចម្រុះចំនួនជិត៣ពាន់ដើម នៅតាមសងខាងផ្លូវនិងនៅតាមតំបន់នានាទូទាំងខេត្តប៉ៃលិនដើម្បីបំផុសចលនាអោយក្មេងៗនិងយុវជននាំគ្នាចេះស្រលាញ់ធម្មជាតិ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ចំពោះក្រុមការងារយុវជនស ស យ ក មន្រ្តីរាជការ និងពុកម៉ែបងប្អូនកូនក្មួយទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ជួយថែរក្សាបរិស្ថានល្អ ជាពិសេស ផ្នែកអនាម័យ សំរាម បានយ៉ាងល្អស្អាត សាកសមជាទីក្រុងស្អាតគំរូ ហើយសូមចូលរួមបន្តថែរក្សា វប្បធម៌ដ៍ល្អផូរផង់នេះ ជារៀងរហូត ដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពមាំមួននិងមុខមាត់ខេត្តប៉ៃលិនយើងទាំងមូល។
សូមបញ្ជាក់ថាដើមឈើចំណុះដែលចែកជូននៅពេលនេះមានចំនួន២៥០០ដើមរួមមាន
-កូនក្ងោកចំនួន ៨០០ដើម
-កូនបេងចំនួន៣០០ដើម
-កូនធ្នុងចំនួន ២០០ដើម
-កូនគ្រញូងចំនួន១០០ដើម
-កូនត្របែកព្រៃចំនួន៤០០ដើម
-កូនច្រេសចំនួន៤០០ដើម
-កូនជើងគោចំនួន២០០ដើមនិងកូនគគីចំនួន១០០ដើម
៕