ដីសហគមន៍ជនជាតិដើមភាគតិច ទំពួន ទំហំ ០.១០៨០ ហិកតា​ស្ថិតនៅភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរីត្រូវបានចុះបញ្ជីដី

រដ្ឋបាលខេត្តរតនគិរី តាមរយៈមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តរតនគិរី បានចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ទំពួន ក្បាលដីលេខ ០០១ មានទំហំ ០.១០៨០ ហិកតា ស្ថិតនៅភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី។
គួរបញ្ជាក់ផងដែរថា ដីសហគមន៍ជនជាតិដើមភាគតិចទំពួន ត្រូវបានចុះបញ្ជីជាកម្មសិទ្ធិសមូហភាពតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយប្រធានសហគមន៍ជនជាតិដើមភាគតិចទំពួន ភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ។
#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #កអក

Leave a Reply

Your email address will not be published. Required fields are marked *