អាជ្ញាធរក្រុងសិរីសោភ័ណ ចុះពិនិត្យការស្ថាបនាផ្លូវបេតុងប្រវែង១៣៣០ម៉ែត្រ និងប្រព័ន្ធលូ ពីភូមិ២ ទៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ

(បន្ទាយមានជ័យ) លោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុង លោក ស្រេង សុផល អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ និងការងារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវបេតុងប្រវែង១៣៣០ម៉ែត្រ និងប្រព័ន្ធលូ ពីភូមិ២ ទៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដែលជាគម្រោងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ។

ក្នុងការចុះពិនិត្យនោះលោក ស្រេង សុផល បានមានប្រសាសន៍លើកឡើងថា៖ សមិទ្ធផលដែលបាននេះកើត មានឡើងដោយរសារតែប្រទេសយើងអានសុខសន្តិភាព ដែលកើតចេញពីការលះបង់ដ៏ធំធេង និងខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចហ្គេមហារសេនាបតីរជា ហ៊ុន សែន ជាបិតាសន្តិភាពនៃកម្ពុជា ជាស្ថាបនិកមក្ខុទេសឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ…ដែលនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញ។

លោក បានមានប្រសាសន៍ដោយបញ្ជាក់ថា៖ បច្ចុប្បន្ននេះដោយសារមានបញ្ហាព្រំដែនជាមួយប្រទេសជិតខាង សូមប្រជាពលរដ្ឋទាំងអស់ ផ្តល់ការជឿទុកចិត្តលើរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាសេនាបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយបន្តផ្តល់កម្លាំងចិត្តដល់កងកម្លាំងវីរៈកងទ័ពជួរមុខការពារ ព្រំដែនការពារ បូរណភាពទឹកដី។

លោក អភិបាលក្រុងសិរីសោភ័ណ បានធ្វើការផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ត្រូវមានការសហការជាមួយប្រជាពលរដ្ឋ ឱ្យបានជាប់លាប់ក្នុងការអនុវត្តការងារការថែទាំផ្លូវ និងសមិទ្ធផលនានា ក្នុងការប្រើប្រាស់ដើម្បីឱ្យមានដំណើរការប្រកប ដោយ រន្តរភាព និងឱ្យបានគង់វង្សប្រើប្រាស់បានយូរអង្វែង។

បន្ទាប់ពីអញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវបេតុងលោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុង លោក ស្រេង សុផល អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ និងក្រុមការងារ បានអញ្ជើញបន្តចុះពិនិត្យកន្លែងក្រុមហ៊ុនបុរាណ ឃែរ អេស៊ា ឯ.ក ស្ថិតនៅក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដើម្បីជួយជំរុញផលិតផលខ្មែរឲ្យមានទីផ្សារឱ្យមានភាពលេចធ្លោនៅលើឆាកអន្តរជាតិផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *