ការបើកវិញ្ញាសារប្រព្រឹត្តទៅដោយរលូនក្រោមអធិបតីភាពលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន

(ប៉ៃលិន)៖លោកជំទាវ បានស្រីមុំ អភិបាលនៃគណ:អភិបាលខេត្តប៉ៃលិន នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ ។

លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តប៉ៃលិន បានអោយដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ ខេត្តប៉ៃលិន មានបេក្ខជន ប្រឡងចំនួន៦០៣នាក់ មាន២៥បន្ទប់ ដោយចែកចេញជា២មណ្ឌល ក្នុងនោះផ្នែកវិទ្យាសាស្ត្រ មានចំនួន ១៤៣នាក់ និងផ្នែកវិទ្យាសាសស្ត្រសង្គម មានចំនួន៤៦០នាក់។

ដំណើរការបើកវិញ្ញាសារនិងការចូលប្រឡងរបស់បេក្ខជន មានដំណើរការល្អប្រសើរក្រោមអធិបតីភាព លោកជំទាវ បានស្រីមុំ អភិបាលខេត្តប៉ៃលិនដំណើរការយ៉ាងរលូន។
ចំណែកសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរគ្មានបញ្ហាអីកើតឡើងខុសប្រក្រតីទេ។

សំរាប់បេក្ខជនប្រឡងដែលមានទីលំនៅឆ្ងាយពីមណ្ឌលប្រឡងមានបន្ទប់ស្នាក់នៅ អាហារហូបចុកកន្លែងផ្ញើរម៉ូតូឥតគិតថ្លៃដែលជាការឧបត្ថម្ភពីឯកឧត្តម
ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បានស្រីមុំ អភិបាលខេត្តប៉ៃលិន
រយះពេល២ថ្ងៃ និងមានការសម្របសម្រួលដោយយុវជនស្ម័គ្រចិត្តសសយកខេត្តប៉ៃលិនផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *