រថយន្តម៉ាកISUZU បុកម៉ូតូជិះគ្នាពីនាក់ នៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងស្រុកព្រះនេត្រព្រះ បណ្តាលឲ្យ១នាក់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួស

ខេត្តបន្ទាយមានជ័យ៖នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥វេលាម៉ោង ៨:៣០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តម៉ាកISUZU បានបុកម៉ូតូជិះគ្នាពីនាក់ប្តីប្រពន្ធ បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសត្រូវបានដឹងបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ និងស្ត្រីម្នាក់រួមដំណើរត្រូវជាប្រពន្ធបានបង់ជីវិតនៅនឹងកន្លែងកើតហេតុ នៅលើកំណាត់ផ្លូវជាតិលេខ៦
ស្ថិតក្នុងភូមិភ្នំលៀបលិច ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនដំបូងមានរថយន្ដ០១គ្រឿងម៉ាកIsuzu ពណ៌ប្រផេះ ពាក់ផ្លាកលេខបាត់ដំបង 2A-7066 បើកបរដោយឈ្មោះ ហេង គីរីរត្ន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិប៉ុស្ដិ៍ចាស់ ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ក្នុងទិសដៅស្របទិសគ្នាពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតទៅបុក ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម C100 សេរីឆ្នាំ២០០១ពណ៌ខៀវ គ្មានផ្លាកលេខបើកបរដោយឈ្មោះ ង៉ាយ ឈង់ ភេទប្រុស អាយុ៦៦ឆ្នាំ រស់នៅភូមិទឹកជោរ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បណ្ដាលឲ្យរងរបួសធ្ងន់ និងអ្នករួមដំណើរ ០១នាក់ ឈ្មោះកាន់ មាន់ ភេទស្រី អាយុ ៦៩ឆ្នាំ
ត្រូវជាប្រពន្ធ បានស្លាប់នៅកន្លែងកើតហេតុ។ចំណែក អ្នកបើកបររថយន្តពុំមានរងរបួសឡើយ ក្រោយពីកើតហេតុអ្នករងរបួសដែលបើកបរម៉ូតូ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ។ដោយឡែករថយន្ដ និងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់។រីឯសាកសពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published. Required fields are marked *