បន្ទាយមានជ័យ៖ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោកឧត្ដមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្ស និង លោកវរសេនីយ៍ឯក ឱ នរិន្ទ នាយការិយាល័យបុគ្គលិកបានអញ្ជើញជួបសំណេះសំណាលជាមួយប្អូនៗដែលជាមន្រ្តីនគរបាលថ្មីចំនួន១០នាក់ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាលជំនាន់ទី១២នៅសាលាបណ្ឌិតសភានគរបាលកម្ពុជា។
ក្នុងឱកាសនេះផងដែរលោកឧត្ដមសេនីយ៍ទោ ស្នងការបានកោតសរសើរដល់ប្អូនៗទាំង២ភេទដែលបានខំប្រឹងប្រែងសិក្សារៀនសូត្ររហូតបានបញ្ចប់ការសិក្សាដោយជោគជ័យ។
លោកឧត្ដមសេនីយ៍ទោស្នងការបានណែនាំដល់លោកស្នងការរងផែនការងារធនធានមនុស្ស និង លោកនាយការិយាល័យបុគ្គលិកត្រូវបែងចែកតួនាទីភារកិច្ចដល់ប្អូនៗទាំងអស់ទៅតាមមុខវិជ្ជានិងជំនាញដែលបានសិក្សានៅសាលាកន្លងមកជាមួយគ្នានេះដែរលោកឧត្ដមសេនីយ៍ទោស្នងការបានណែនាំដល់ប្អូនៗទាំងអស់ពេលចូលបំរើការងារត្រូវគោរពវិន័យកងកម្លាំងនគរបាលជាតិអោយបានល្អផងដែរ៕