ព្រះសមណ:ញាណ​ ណាប់​ មុឺន​ រួមនឹង​ សប្បុរសជន​ នាំយកគ្រឿង​សម្ភារៈ​អំណោយ​ ចែកជូ​នដល់វីរ:កងទ័ព​ជួរមុខ​ នៅប្រាសាទ​តាមាន់ធំ​ តំបន់ថ្មដូន​ និង​ប្រសាទតាក្របី

ខេត្តបន្ទាយមានជ័យ៖ ព្រះមន្ត្រីសង្ឃ​ ព្រះសង្ឃ​ សប្បុរសជនដែលដឹកនាំដោយ​ព្រះសមណ​:ញាណ​ ណាប់​ ម៉ឺន​ ព្រះបាឡាត់គណខេត្ត​ បាននិមន្តនិងអញ្ជើញផ្ដល់នូវសម្ភារៈនិងគ្រឿង ឧបភោគបរិភោគថវិកាមួយចំនួនជូនដល់​កងទ័ពជួរមុខកម្ពុជាយើងដែលកំពុងឈរជើងការពារបូរណភាពទឹកដីពីពួកសៀមឈ្លានពានស្ថិតនៅក្នុងប្រាសាទតាមាន់ធំ​ តំបន់ថ្មដូន​ និង​ ប្រាសាទតាក្របី។

ព្រះសមណ:ញាណ​ ណាប់​ មុឺន​ ព្រះអង្គបានមាន​ សង្ឃដីកា​ថារាល់សម្ភារៈ ថវិកាដែលបានយកមកផ្តល់ជូនថ្ងៃនេះ​ គឺបានមកពីកម្លាំងមហាសាមគ្គីជាតិ​ ខ្មែរស្រឡាញ់ខ្មែរក្នុងគ្រាលំបាក​ ក្នុងនោះរួមមានសប្បុរសជន​ ដែលផ្ដេីមពី​ ព្រះសមណៈញាណ​ ណាប់​ មុឺន​ ព្រះគ្រូវ៉ាត់​ ចំរើន​ ព្រះចៅអធិការវត្តសុភមង្គល​ លោកឧត្តមសេនីយ៍ទោ​ សិទ្ធឡោះ​ និងលោកស្រី​ ប៉ាណ​ ណាវី​ និង​ ឯកឧត្តម​ វួច​ អូន​ និងលោកជំទាវ​ ពៅ​ មុំ​ មហាឧបាសកពុទ្ធសាសនូប្ថបឋម​ ជឹម​ ស៊ី​ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ​ ប៉ាន​ ម៉ារិន​ លោក​ ថន​ សុីថុន​ និងភរិយាលោកស្រី​ តាំង​ ស្រីពេជ្រ​ នៅប្រទេសបារាំង​ លោក​ ឆូយ​ ឆាយឧបាសិកា​ ញ៉ែម​ វណ្ណា​ នៅប្រទេសអូស្ត្រាលី​ លោក សេង​ គឹមសាន លោកស្រី ឡាយ​ ហ៊ុយ ព្រមទាំងសប្បុរសជនក្នុងនិងក្រៅប្រទេស។ សម្ភារៈ​អំណោយ​ ដែលបានយកមកផ្តល់ជូនដល់​ កងកម្លាំង​នៅថ្ងៃនេះ​ រួមមាន​:​ សុីតែនទឹកធំ​ ចំនួន​ ៦​ ធុងទឹកចំណុះ​ ២២០​លីត្រ​ ចំនួន១០​ ម៉ាស៊ីនភ្លើងចំនួន១​ ម៉រទ័របូមទឹកចំនួន១​ ទុយោបូមទឹកចំនួន​ ២០០ម៉ែត្រ​ ទឹកបរិសុទ្ធចំនួន​ ១២០០យួរ កាហ្វេ​ ១២ថងលធំ​ ម៉ាស​ ចំនួនមួយ១៣០០​ ព្រមទាំងថ្នាំពេទ្យ​ និងគ្រឿងទេសផ្សេងៗជាច្រើនទៀត។

ព្រះសមណ​:ញាណ​ ណាប់​ មុឺន​ បានមាន​ សង្ឃដីកា​បន្ថែមថា​ ក្រៅពីការផ្ដល់នូវសម្ភារៈអំណោយ​ នឹងផ្តល់ជាកម្លាំងចិត្ត​ ក្នុងនាមព្រះមន្ត្រីសង្ឃ​ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ក៏សូមថ្លែងនូវការដឹងគុណ ដល់កងវរៈកងទ័ព​ ដែលមានភាពអង់អាចក្លាហាន​ ពុះពារគ្រប់ឧបសគ្គ្គ​ ការពារបូរណភាពទឹកដី​ ពីពួកសៀមឈ្លានពាន​ ដោយមិនឲ្យបាត់បង់នោះឡើយ។ សូមបញ្ជាក់ផងដែរថា ក្រោយពីការចូលជាធរមាន​ នូវ​បទឈប់បាញ់ រវាងកងទ័ពកម្ពុជានិងកងទ័ពសៀម​ កងកម្លាំងរបស់យើងស្ថិតនៅក្នុងការប្រុងប្រយ័ត្ន​ បានអនុវត្តតួនាទីរបស់ខ្លួន​ ដោយ​ ស្មារតី​ច្បាស់លាស់​ ពេញលេញ​ រួមគោរពយ៉ាងម៉ឺងម៉ាត់បំផុត​ លើលក្ខខណ្ឌឈប់បាញ់។ នេះគឺជាការប្ដេជ្ញាចិត្តសុចរិត​ ច្បាស់លាស់​ មិនរួញរាមិនប្រែប្រួល​ នៃជំហរដ៏រឹងមាំរបស់រាជរដ្ឋាភិបាល​ ធ្វើយ៉ាងណាដើម្បីឆ្ពោះទៅភាពកាន់តែប្រសើរឡេីង​ ឲ្យបានឆាប់រហ័សបំផុត​ និយាយរួមគឺខ្មែរចង់បានសុខសន្តិភាព៕

Leave a Reply

Your email address will not be published. Required fields are marked *