លោក យឹម សំណាង និង​ព្រះអង្គ ង៉ែត ស​ម្ផស្ស បាន​និមន្ត​និង​អញ្ជើញនាំ​យ​កនៅ​បន្លែច​ម្រុះ ប្រមា​ណជាង៥​០០គីឡូក្រាម ប្រគល់​ជូន​ដល់ថ្នាក់​ដឹក​នាំ​ពន្ធនា​គារខេត្ត​បន្ទា​យ​មានជ័យ

(បន្ទាយមានជ័យ) ទឹកចិត្តម​នុស្សធម៌ និងដើម្បីផ្គត់ផ្គង់ម្ហូប​អា​ហារជូ​នដល់អ្នក​ជាប់ឃុំក្នុង​ពន្ធនាគារ​ខេត្ត បានមួយ​ពេល​ លោក យឹម សំណាង អភិបាលរង ខេត្តបន្ទាយមានជ័យ និងព្រះអង្គ ​ង៉ែត សម្ផ​ស្ស ជំនួយ​ការផ្ទាល់រ​បស់ព្រះ​វិរៈមុន្នី វ៉ា ចិន្តា ព្រះមេ​គណខេត្តបន្ទាយ​មានជ័យ និងជាម្ចាស់​អាស្រ​មវិបស្សនា​រាម ផ្លូវលេ​ខ៧ ស្ថិត​នៅក្នុងភូមិសូភី២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បាន​និមន្ត និងអញ្ជើញនាំ​យ​កនូវបន្លែចម្រុះប្រមាណ​ជាង៥០០គីឡូក្រាម ទៅប្រ​គល់ជូនដល់​ថ្នាក់ដឹកនាំពន្ធនា​គារខេត្តបន្ទាយមាន​ជ័យ និងទ​ទួល​ដោ​យ​លោក​វរអគ្គានុរក្សថ្នាក់លេខ​២ រ័ត្ន កុសល អនុប្រ​ធានពន្ធគារ​ខេត្ត​តំណាងលោ​កឧត្តម​អគ្គានុរក្សថ្នាក់​លេខ២ អ៊ុង​ ស៊ីផាន​ ប្រធានពន្ធនា​គា​រខេត្ត​បន្ទាយមា​នជ័យ ដើម្បីប្រគល់ជូ​នចុង​ភៅ ធ្វើម្ហូបអាហា​រសម្រា​ប់ផ្គត់ផ្គង់ដ​ល់អ្នកជាប់​ឃុំនៅក្នុងព​ន្ធធ​នា​គារខេត្ត ។ពិធីនេះធ្វើនៅព្រឹក​ថ្ងៃអង្គារ៍​ ទី២១ ខែមេសា ឆ្នាំ២០២៦ ស្ថិត​នៅក្នុងភូ​មិទំនប់ជ្រៃ សង្កាត់​ទឹកថ្លា ក្រុងសិ​រីសោភ័ណ។

ជាមួយគ្នានោះលោ​ក យឹម សំណាង សូមថ្លែងអំ​ណរគុណយ៉ា​ងជ្រាលជ្រៅ ចំពោះព្រះអង្គ ង៉ែត សម្ផ​ស្ស ម្ចាស់អាស្រមវិបស្សនារាម ផ្លូវលេ​ខ៧ ដែលបានធ្វើការគៀគរ និង​និមន្តបិណ្ឌបាត បានជា​បន្លែ​ស្រស់ធម្មជា​តិពីប​ងប្អូ​នសប្បុរសធម៌ នា​ពេលនេះ​ម​កចែ​កជូន គឺដើម្បីជាកា​រជួយស​ម្រួលកា​រផ្គត់​ផ្គង់ដ​ល់អ្នក​ជាប់ឃុំនៅក្នុ​ងពន្ធនាគា​រខេត្ត (ផ្នែកម្ហូបអា​ហារ បានបរិ​ភោគ)បា​នមួយពេល​ជូនពួកគាត់​។

មានសង្ឃ​ដីកា​នាឱ​កាសនោះព្រះអង្គ ង៉ែត សម្ផស្ស និងលោក​យឹម សំណាង បានធ្វើការ​កោតសរ​សើរនិ​ងវា​យតម្លៃចំពោះ​ថ្នាក់ដឹកនាំពន្ធនា​គារខេត្ត និ​ងមន្ត្រីក្រោ​មឱវ៉ាទ ដែ​លបាន​ធ្វើការ​ខិតខំប្រឹង​ប្រែងគ្រ​ប់គ្រង ថែរក្សាអ្នក​ជាប់ឃុំ ក្នុង​គោលដៅ​ឲ្យចូល​រួមគោរព អនុ​វត្ត បទបញ្ជាផ្ទៃក្នុងវិ​ធាននា​នា របស់ពន្ធ​នាគារ និងព្យាយា​មកែប្រែខ្លួនឲ្យក្លា​យជាពលរដ្ឋល្អ ដើម្បី​ត្រៀ​មចូល​មករួមរស់នៅក្នុងស​ហគម​ន៍ក្រោយពេល​អនុវត្ត​ទោសចប់សព្វគ្រប់។ជាពិ​សេសអ្នក​ជាប់ឃុំទាំ​ងអស់ត្រូ​វខិតខំថែរ​ក្សាសុខភាព និងបង្កបង្កើត​ផល និងចូលរួមអនុវត្តឱ្យបានដោយប្រកាន់យកនូវអនាម័យល្អ ហូប​ស្អាត ផឹកស្អាត រស់​នៅស្អាត និងសូមបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ ដោយសារ​អាកាសធា​តុមានការប្រែប្រួល។

ក្នុងឱកា​សនោះដែរក្នុងនា​មតំណាងឲ្យលោ​កប្រធានពន្ធនាគារខេត្ត លោកវរអគ្គានុរក្សថ្នាក់លេខ២ រ័ត្ន កុសល អនុប្រធានពន្ធនា​គារខេត្ត សូមថ្លែងអំ​ណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក យឹម សំណា​ង និងព្រះអង្គ ង៉ែត សម្ផស្ស ដែលបាននាំយកអំ​ណោយទាំងនេះជូនដ​ល់អង្គភាពពន្ធនាគារ​ខេ​ត្តយើង ដើម្បីប្រគល់ជូនចុងភៅ ធ្វើម្ហូបអាហារសម្រាប់ផ្គត់ផ្គង់ដល់អ្នកជាប់ឃុំនាថ្ងៃនេះ។

លោកវរអគ្គានុរក្សថ្នាក់លេខ២ រ័ត្ន កុសល សូមជូនពរលោក យឹម សំណាង និងព្រះអង្គ ង៉ែត សម្ផស្ស ព្រមទាំង​សប្បុរសជននានាទាំងអស់​ ជួបតែសេចក្តីសុខ សុ​ភមង្គល និងបានប្រកបដោយ ពុទ្ធពរទាំងបួនប្រកា​រគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *