ជនជាតិវៀត​ណាម ៦នាក់ ជា​ប់ពាក់ព័ន្ធក​រណី​ហិង្សា​ដោ​យ​ចេតនា ​មាន​ស្ថាន​ទម្ងន់​ទោសនិង រក្សា​ទុក ជួញ​ដូរ ប្រើប្រាស់​គ្រឿ​ងញៀន ត្រូវបា​នកង​រាជឣាវុធហ​ត្ថ ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​ខេត្តប​ន្ទាយមា​នជ័យ

(បន្ទាយមានជ័យ) កម្លាំង​ជំនាញមូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងប៉ោយប៉ែត​បានទទួល​បណ្ដឹងពី​ជនរងគ្រោះ​ឈ្មោះ​ ឡា តុងញ៉ា (LA TRONG NHAN) ​ភេទប្រុស អាយុ​២១ឆ្នាំ ជន​ជាតិវៀត​ណាម​ស្តី​ពីករណីហិង្សាដោ​យចេតនា​(មានស្ថាន​ទម្ងន់ទោស) ប្រព្រឹត្តកាល​ពីវេលាម៉ោង១៦និង៣៥នាទី ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ២០​២៦ នៅ​តាមប​ណ្តោយផ្លូវ​មួយក​ន្លែង ស្ថិតក្នុងភូ​មិបាលិលេយ្យ២ សង្កាត់​ប៉ោ​យប៉ែត ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយ​មានជ័យ។ ក្រោយពីបា​នទទួល​ពាក្យបណ្តឹ​ងរួចលោក​អនុសេនី​យ៍ឯក តិល តៃលីវ មេបញ្ជាកា​រមូលដ្ឋាន​កងរាជអា​វុធហត្ថក្រុង​បានដឹក​នាំកម្លាំង​ជំនាញចុះ​ធ្វើការ​ស្រា​វជ្រា​វ​កំណត់មុខ​សញ្ញារហូតដ​ល់វេលា​ម៉ោង១៤និ​ង៣០នាទី​ ថ្ងៃទី១៩ ខែ​មេសា ឆ្នាំ២០២៦ ឃា​ត់​ខ្លួន​ជនសង្ស័យជាជ​នជាតិវៀត​ណាម​បានចំនួន០៦នាក់ នៅចំណុ​ចផ្ទះ​ល្វែងមួយកន្លែង ស្ថិតក្នុង​ភូមិមិ​ត្តភាព សង្កាត់ប៉ោយ​ប៉ែត ក្រុងប៉ោ​យប៉ែត ១.ឈ្មោះ  វង ទុងកេក (NGUYEN TUANKIET) ភេទ​ប្រុស អាយុ២៦ឆ្នាំ, .ឈ្មោះ វែង ថឹងបិន (VENG TEINGBEN)  ភេទប្រុស អាយុ២២ឆ្នាំ, .ឈ្មោះ  ឡេ យ៉ាំងវ៉ឹក  ភេទប្រុស អាយុ២៤ឆ្នាំ, .ឈ្មោះ  ជឿង ខាន់តុង(TRUONG THANH TUNG) ហៅហ្វី ភេទប្រុ​ស អាយុ២៣​ឆ្នាំ, .ឈ្មោះ  វែង តឹងតា​យ  ភេទប្រុស អា​យុ២៥ឆ្នាំ, .​ឈ្មោះ  ប៊ូយ វ៉ឹកខាន់  ភេទប្រុស អាយុ​២៣ឆ្នាំ ព្រមទាំងដកហូតវត្ថុតាង ៖ កាំបិតបត់ ប្រវែង២១​សង់​ទីម៉ែត្រ ចំនួន០១ដើម, ម្សៅម៉ត់ព​ណ៌សសង្ស័យជាសារ​ធាតុផ្សំ ចំនួន៧​៥កញ្ចប់, ថ្នាំគ្រាប់​ពណ៍បៃ​តងJNW ចំនួន០១​បន្ទះ ស្មើនឹ​ង០៩គ្រាប់, បំពង់​វែបចម្រុះ ចំនួ​ន៥៦៤គ្រឿង, ក្បាលបំពង់វែប ចំនួន១​៣ថង់ធំ, ម្សៅសប្បា​យរូបសេះ ចំនួន​៥៨កញ្ចប់, ​ទឹកថ្នាំពណ៌លឿង ចំនួន០៣បន្ទះ, ជញ្ចីង​ថ្លឹង​គ្រឿងញៀន ចំនួន​០២គ្រឿង, ម៉ាស៊ីន​គៀបថង់​សម្រាប់វេចខ្ចប់ ចំនួន០២គ្រឿង, ថង់វេចខ្ចប់មួយ​ចំនួនធំ រួមនឹងវ​ត្ថុ​តាងមួយចំនួនទៀត ហើយនាំ​ទៅកាន់មូ​លដ្ឋានមូលដ្ឋាន​កងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែ​តដើម្បីសួរនាំតាមនីតិវិធី។

លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងប៉ោយប៉ែតបា​នឱ្យដឹងថា ក្រោយ​ឃាត់ខ្លួន​និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិត​ជាបានប្រើ​ហិង្សាដោយ​ចេតនា ស្ថាន​ទម្ងន់ទោស ទៅលើជនរងគ្រោះពិតប្រា​កដមែន ព្រម​ទាំងបានរក្សាទុក ជួញដូរ ប្រើប្រាស់​ដោយខុសច្បាប់នូវសា​រធាតុញៀនផងដែរ។ដោយផ្អែកលើចម្លើ​យសារភាព​និង​មាន​វត្ថុតាង​ជាក់ស្តែងកម្លាំង​មូលដ្ឋានក​ងរាជអាវុធហត្ថក្រុង កសាងសំណុំរឿ​ងបញ្ជូនបន្តទៅ​កាន់បញ្ជាការដ្ឋា​នកងរា​ជអាវុធហត្ថខេ​ត្តចាត់កា​របន្តតាមនីតិវិធី

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើ​សបានឱ្យដឹងថា បច្ចុប្បន្ន ជន​សង្ស័យ​ទាំ០៦នាក់ ត្រូវបា​នកម្លាំង​ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធ​ហត្ថខេ​ត្តបញ្ជូន​ទៅតុលាការហើយ នៅរសៀលថ្ងៃចន្ទ ទី២​០ ខែមេសា ឆ្នាំ២០​២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *