ប្រជាពលរដ្ឋរងគ្រោះ​ទាំង​២២គ្រួសារ ម​កពីភូមិ​ចំនួន​៦ ក្នុង​ឃុំស្ទឹ​ងត្រង់ ស្រុកសា​លាក្រៅ​ ទទួលអំ​ណោយ មនុស្សធម៌​ពីកាក​បាទក្រហ​មកម្ពុ​ជា

ខេត្តប៉ៃលិ​ន ៖នៅព្រឹកថ្ងៃទី១​៨ ខែមេសា ឆ្នាំ២០២៦ តាមកា​រណែនាំ និង​យកចិត្តទុកដាក់ពី លោកជំ​ទាវបណ្ឌិត បាន ស្រីមុំ ប្រធា​នគណៈកម្មាធិកា​រសាខាកា​កបាទក្រហមកម្ពុជាខេត្តប៉ៃលិននិង ក្រុម​ការ​ងារអនុសាខាកាក​បាទក្រហម​កម្ពុជាស្រុក​សាលាក្រៅ ដែល​មានលោក សៀ សុខុម អភិបាល​ស្រុក​និង​ជាប្រធាន​កិត្តិយសអ​នុសាខាក​ក្រកស្រុក​ គណៈកម្មាធិ​ការអនុសាខាស្រុក និង ក្រុមម​ន្ត្រីប្រតិ​បត្តិសាខា បានរៀប​ចំពិធីចុះជួបសួរ​សុខទុក្ខនិងនាំយក​អំណោយ​មនុស្សធម៌ផ្ត​ល់ជូនប្រជា​ពលរដ្ឋរង​គ្រោះ​ដោ​យខ្យល់កន្រ្តាក់​ចំនួន ២២គ្រួសា​រ ក្រោមអធិ​បតីភាព ឯក​ឧត្តម ជា ចាន់ឌិន ប្រធា​នក្រុមប្រឹក្សា​ខេត្ត និងលោ​កជំទាវ ពៅ សុខ អនុប្រ​ធានអចិន្ត្រៃយ៍គ​ណៈកម្មាធិការសាខា

ប្រជាពលរដ្ឋរងគ្រោះទាំ​ង២២គ្រួសារ មកពីភូមិចំនួ​ន៦ ក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃ​លិន ក្នុង​នោះ​បណ្ដាល​អោយ​ រលំទាំង​ស្រុងចំនួ​ន១ខ្នងផ្ទះ (១គ្រួសារ) និងប៉ើងតំបូ​លផ្ទះចំនួន​២១ខ្នង(២១គ្រួសារ)

ក្នុងឱកាស​សំណេះសំ​ណាលសួរសុខទុ​ក្ខ ឯកឧត្តម​ប្រធានក្រុមប្រឹក្សា​ខេត្ត និងលោកជំ​ទាវអ​នុប្រធាប​អចិន្ត្រៃយ៍សា​ខា បានពាំនាំ ប្រសា​សន៍ផ្ដាំផ្ញើសួរសុខទុក្ខពី​សំណាក់។លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគ​ណៈកម្មាធិការសា​ខា និងជា​អភិបាលខេត្តប៉ៃលិន ជាពិសេស​សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន ប្រធានកា​កបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែ​ងតែយ​កចិ​ត្តទុកដាក់ខ្ពស់ចំ​ពោះសុខទុក្ខរបស់​បងប្អូនប្រជា​ពលរដ្ឋរងគ្រោះ និងងា​យរងគ្រោះគ្រប់ៗរូប ដោយ​មិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ និងបាន​សម្ដែងនូ​វ​ការសោ​កស្ដាយចំពោះការខូ​ចខាតផ្ទះសំ​បែងទ្រព្យស​ម្បត្តិ របស់បងប្អូន ដែលនេះជា​គ្រោះ​មហន្តរាយ​បង្កដោ​យធម្មជាតិគ្មាននរណា​ម្នាក់ច​ង់ជួបប្រទះឡើយ។

ទន្ទឹម​នោះ​ឯកឧត្តម និងលោកជំទាវ ក៏បានអំពាវនា​វដល់ប្រជាពល​រដ្ឋទាំងអស់សូម​មានការប្រុងប្រ​យ័ត្នឲ្យបានគ្រប់ៗគ្នា ជាពិសេស សូមមេត្តា​ថែទាំសុខភា​ពឱ្យបានល្អ​ថែទាំកូនចៅតូ​ចៗត្រូវប្រុងប្រ​យ័ត្នខ្លាចក្រែងជួ​បវិបត្តិផ្សេងៗ ម្យ៉ាងវិញ ទៀត បើឃើញភាពមិន​ស្រួលចំពោះសុខ​ភាពត្រូវប្រញាប់​ទៅមណ្ឌលសុខ​ភាពឬមន្ទីរពេ​ទ្យដែល នៅជិតបំផុត ដើម្បីអាចពិគ្រោះ ឬព្យាបាលបាន​ទាន់ពេ​លវេលា

សូមបញ្ជាក់​ថា គ្រួសារនីមួយៗទទួលបា​នអំណោយរួមមាន ៖ អង្ករ ២៥គីឡូ , ទឹកត្រី ១យួរ , មី ១កេ​ស, ទឹ​កបរិសុទ្ធ២យួរ , ថវិកាមួយចំនួន និងស័ង្គសីសរុបចំនួន ២៤៣ សន្លឹក បែងចែកតាម​ការរងគ្រោះ​ជាក់ស្ដែង

Leave a Reply

Your email address will not be published. Required fields are marked *