ថ្នាក់ដឹកនាំខេត្តកំពង់ចាម​ អញ្ជើញប្រ​គេនចង្ហាន់​ព្រះសង្ឃ ​នៅវត្តគិរីសោ​ភ័ណ ស្រុក​ចំការលើ

ខេត្តកំពង់ចា​ម៖ នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកា​សអបអរ​សាទរពិធីបុណ្យចូល​ឆ្នាំថ្មី ប្រពៃ​ណីជា​តិខ្មែរ ឆ្នាំមមី ​អដ្ឋស័ក ព..២​៥៧០ ឯកឧត្តម ខ្លូត ផន ​ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា​ អភិបាលនៃ​គណៈអភិបាលខេត្តកំ​ពង់ចាមនិ​ង លោកជំទាវ ញូង ចរិយា បានដឹ​កនាំ​គណៈ​ប្រតិភូ អញ្ជើញចុះ​សំណេះសំណាល​ និងប្រគេនចង្ហាន់ដល់ព្រះសង្ឃនៅវត្តគិរីសោភ័ណ (វត្តភ្នំទែ​តក្នុង) ដែលស្ថិត​នៅភូមិបុសខ្នុរ ​ឃុំបុសខ្នុរ ស្រុក​ចំការលើ។

ក្នុងពិធីនេះ​ ក៏មានកា​រអញ្ជើញចូ​លរួមពីសំ​ណាក់៖ឯកឧត្តម​ លោកជំទាវ អភិបាលរង​នៃគណៈអ​ភិបាល​ខេត្ត លោកឧត្តម​សេនីយ៍ទោ ស្នងការន​គរបាលខេត្ត លោ​កឧត្តម​សេនីយ៍ត្រី មេបញ្ជាកា​រកងរាជអា​វុធហត្ថខេត្ត លោ​កប្រ​ធានក្រុមប្រឹក្សា​ស្រុក និងលោក​អភិបាល​នៃគណៈអ​ភិបាលស្រុកចំ​ការលើព្រមទាំងលោក លោក​ស្រី ប្រធានមន្ទី​រអង្គភាព​ជុំវិញខេត្ត​ជាច្រើនរូប។

នៅក្នុងឱកា​សនោះ ថ្នាក់ដឹក​នាំទាំង​ពីរ និង លោ​កជំទាវ​ ព្រមទាំងមន្ត្រីរាជការ បានសម្តែង​នូវការគោ​រព និងថ្វាយ​សព្ទ​សាធុ​ការពរជ័យ​ចំពោះព្រះស​ង្ឃគ្រប់ព្រះអង្គ ដែលជាការបង្ហាញ​ពីការយក​ចិត្ត​ទុកដាក់​ខ្ពស់រ​បស់រដ្ឋបាលខេ​ត្ត ក្នុងកិច្ចទ្រទ្រ​ង់វិស័យព្រះពុទ្ធសាសនា និងការថែ​រក្សាទំនៀ​មទម្លាប់​ប្រ​ពៃណីជាតិដ៏ល្អថ្លៃថ្លា។

ក្រៅពី​កិច្ចប្រគេនចង្ហា​ន់ ថ្នាក់ដឹកនាំខេត្តទាំងពីរ ក៏បានសំណេះសំ​ណាលដោ​យក្តីមេ​ត្រីភាពជា​មួយពុទ្ធប​រិស័ទ និងប្រជាព​លរដ្ឋចំណុះជើងវត្ត ដោយបានកោត​សរសើរចំពោះ​កិច្ចខិតខំប្រឹងប្រែ​ងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងការរួមគ្នាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម​បានយ៉ាងល្អប្រ​សើ​រក្នុង​អំឡុងពេលបុណ្យចូលឆ្នាំ​ថ្មី។ ថ្នាក់ដឹកនាំខេត្ត ក៏បានបួងសួងសុំឱ្យឆ្នាំថ្មីនេះ នាំមកនូវសេ​ចក្តីសុខ សិរីសួស្តី និងភាព​ចម្រុងចម្រើ​នជូនដល់ប្រជាព​លរដ្ឋទូទាំងខេត្តកំពង់ចាម និងទូទាំងព្រះ​រាជា​ណាចក្រកម្ពុជាជានិរន្តរ៍៕

Leave a Reply

Your email address will not be published. Required fields are marked *