(បន្ទាយមានជ័យ)នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៦ សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានបើកវគ្គផ្សព្វផ្សាយស្ដីពី ប្រវត្តិចលនាកាកបាទក្រហមអឌ្ឍចន្ទក្រហមនិងវិធីសង្គ្រោះបឋមដល់និស្សិតសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច UME ខេត្តបន្ទាយមានជ័យ មាននិស្សិតចូលរួម១២០នាក់។
លោកស្រី សុខ លាភា នាយិការងប្រតិបត្តិសាខាកាកបាទក្រហមខេត្តបានលើកឡើងថា កាកបាទក្រហមអឌ្ឍចន្ទក្រហម គឺជាស្ថាប័នអង្គការមិនលម្អៀង អព្យាក្រឹត អព្យាក្រឹតឯករាជ្យ ដែលមានបេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លាបំផុតក្នុងការការពារអាយុជីវិតនិងសេចក្តីថ្លៃថ្នូរដល់ជនរងគ្រោះ និងងាយរងគ្រោះហើយចំពោះកាកបាទក្រហមអឌ្ឍចន្ទក្រហមអន្តរជាតិ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៦៣ ដោយឡែកសម្រាប់កាកបាទក្រហមកម្ពុជាទេ បានបង្កើតឡើងនៅឆ្នាំ ១៩៩៥៥រហូតមកដល់បច្ចុប្បន្នមានអាយុកាល ៧១ឆ្នាំហើយ។
លោកស្រី នាយិការង បានបន្តថា កាកបាទក្រហម គឺជាវិស័យមនុស្សធម៌ធំជាងគេ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានបេសកកម្មចម្បងក្នុងការការពារជីវិតនិងសុខភាពរបស់មនុស្សគ្រប់រូប បានទទួលរងគ្រោះ និងងាយរងគ្រោះ មានភាពក្រីក្រគ្មានទីពឹង ព្រមទាំងធានានូវការគោរពចំពោះកិត្តិយសសេចក្ដីថ្លៃថ្នូររបស់មនុស្សដោយមិនរើសអើងពណ៌សម្បុរ ពូជសាសន៍ឬនិន្នាការនយោបាយអ្វីឡើយ។ ម្យ៉ាងទៀតគឺប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ របស់កាកបាទ សរុបមានមនុស្សធម៌ ភាពឥតរេីសអើងអព្យាក្រឹតភាព ឯករាជភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព នឹងសកលភាព។
លោក សាន សុខាន មន្ត្រីប្រតិបត្តិក៏បានដឹងធ្វើបទបង្ហាញពីវិធីសង្គ្រោះបឋម ដែលជាចំណេះជំនាញដ៏សំខាន់ចំពោះគ្រួសារនិងសង្គមជាតិ ដែលក្នុងគ្រួសារនីមួយៗ ត្រូវមានចំណេះដឹងជាមូលដ្ឋាន នៅកម្ពុជាសង្គ្រោះបឋមនេះ ម្នាក់ឡើងទៅ។ ព្រោះថាវិធីសង្គ្រោះបឋមនេះគឺជាការជួយសង្គ្រោះអ្នកជំងឺឬជនរងគ្រោះដំបូងគេបង្អស់មុនគ្រូពេទ្យជំនាញឬរថយន្តសង្គ្រោះបន្ទាន់មកដល់។ ការធ្វើវិធីសង្គ្រោះបឋមនេះ ក្នុងគោលបំណងជួយកាត់បន្ថយការឈឺចាប់និងជួយសង្គ្រោះជីវិតជនរងគ្រោះដែលមានសភាពធ្ងន់ធ្ងរ ឱ្យរួចចាកផុតពីសេចក្ដីស្លាប់ក្នុងរយៈពេលខ្លី៕

