នគរបាល ស្រុកសាមគ្គីមុនីជ័យ ឃាត់ខ្លួនអ្នកញៀនល្បែងបានចំនួន ៥នាក់

ខេត្តកំពង់ស្ពឺ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ នៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៦ វេលាម៉ោង១៦និង៣០នាទី បានចុះប្រតិបត្តិការ​បង្ក្រាប​ល្បែងស៊ី​សង​ខុសច្បាប់​មួយកន្លែង​ស្ថិតនៅ​ចំណុ​ចភូមិទួ​លវិហារ ឃុំចាន់​សែន ស្រុកសា​មគ្គីមុនីជ័យ ខេត្តកំ​ពង់ស្ពឺ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន០៥នាក់ រួមមាន៖

.ឈ្មោះ ភូ ថន ភេទ​ប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិព្រៃទា​ន ឃុំយុទ្ធសាមគ្គី

.ឈ្មោះ ច្រេ សារ៉ូន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅ​ភូមិត្រពាំងចំបក់ ឃុំមានជ័យ

.ឈ្មោះ សេង សឿន ភេទប្រុស អាយុ៦៩ឆ្នាំ

.ឈ្មោះ ជួរ វណ្ណី ភេ​ទប្រុស អាយុ៥​៨ឆ្នាំ ទាំង០២​នាក់​ខាងលើរស់នៅ​ភូមិទួលវិ​ហារ ឃុំចាន់សែន

.​ឈ្មោះ ភឿន រុន ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិទឹ​កឬស្សីឃុំមា​នជ័យ ។វត្ថុតាងដែលដកហូតបានរួមមាន: មេអាប៉ោងចំនួន០៥គ្រាប់ ,មេដែកឆក់១ ,ចាន០១ ,គម្រប០១ ,ទូរ​ស័ព្ទ​ចំនួន០៣​គ្រឿង ,លុយចំនួន២៩០០០៛ ,កាបូប០២ ,សៀវភៅ​កត់កន្ទុយលេ​ខ០១ក្បាល ,ប៉ាយ​លេខ​ ០១ ,ម៉ូតូ០៣គ្រឿង ។បច្ចុប្បន្នជនសង្ស័យ​ខាងលើត្រូវបាន​ឃាត់ខ្លួន​នៅអធិការដ្ឋា​ននគរបាល​ស្រុក​សាមគ្គីមុនី​ជ័យ ដើម្បីក​សាងសាណុំរឿងនិ​ងចាត់​ការតាមនីតិវិធីបន្ត៕

Leave a Reply

Your email address will not be published. Required fields are marked *