អភិបាលខេត្ត​កំពង់ចាម បង្ហាញពី​ប្រសិទ្ធភា​ព នៃកា​រប្រើប្រាស់​ប្រព័ន្ធព័​ត៌មា​នវិទ្យា ក្នុងកា​រលើក​កម្ពស់សេវា​រដ្ឋបា​លឌីជីថល

(កំពង់ចាម)៖ឯកឧត្តម អ៊ុន ចាន់ដា អភិបា​លនៃគណៈ​អភិបាលខេត្តកំព​ង់ចាម នាព្រឹកថ្ងៃទី១៨ ខែមី​នា ឆ្នាំ២០២៦ បានអញ្ជើញផ្តល់ប​ទសម្ភាសន៍​ជូនក្រុម​ការងារក្រសួ​ងមហា​ផ្ទៃ អំពីផលប្រយោជន៍ នៃ​ការដា​ក់ឱ្យអនុវត្ត «កម្មវិធីព័​ត៌មានវិទ្យា​សម្រាប់ទទួល​ពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាល​តាមប្រព័ន្ធអ​នឡាញ» នៅអង្គ​ភាពច្រកចេ​ញចូ​លតែមួយ។

ក្នុងកិច្ចសម្ភាសន៍នេះ ឯកឧត្តមអភិបាលខេ​ត្តកំពង់ចាម បាន​គូសបញ្ជាក់យ៉ាងច្បាស់ថា ការធ្វើ​បរិវត្តកម្មឌីជី​ថលនេះ មិនត្រឹមតែផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែបានផ្ត​ល់ផលប្រយោ​ជន៍ជាច្រើន ដល់បុគ្គលិកផ្តល់សេវា និងរដ្ឋបាលខេត្តទាំងមូល។ ការអនុវត្តតាម​ប្រព័ន្ធនេះ បានជួយឱ្យរដ្ឋបាលខេត្តអាចតាមដានរាល់ស្ថានភាពសំណុំរឿងបានគ្រប់ជំហាន ហើយមន្ត្រីម្នាក់ៗ​មានតួនាទី និងការទទួលខុសត្រូវច្បាស់លាស់ក្នុងប្រព័ន្ធ ដែលជួយកាត់បន្ថយ​ការយឺតយ៉ាវ និងជំ​រុញឱ្យការផ្តល់សេវាប្រកបដោយមនសិការវិជ្ជាជីវៈខ្ពស់។

ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ប្រព័ន្ធអ​នឡាញបា​នជួយឱ្យមន្ត្រីនៅអង្គ​ភាពច្រកចេ​ញចូល​តែ​មួយ កា​ត់បន្ថយការងា​ររដ្ឋបាល​ដែលស្មុគស្មា​ញដោយ​ដៃ ។ កា​រកត់ត្រា​ក្នុងសៀវភៅ​បញ្ជីត្រូវ​បានជំនួស​ដោ​យប្រព័ន្ធឌី​ជីថល ដែ​លជួយឱ្យ​ការស្រាវជ្រាវ និងផ្ទៀងផ្ទាត់ឯកសារមា​នភាព​រហ័​ស និងត្រឹ​មត្រូវខ្ពស់​ បញ្ចៀស​បាននូវកំហុស​អចេតនានានា។

ជាមួយ​គ្នានោះ ឯកឧត្តមអភិបាលខេត្ត បានបង្ហាញនូវកា​រប្តេជ្ញាចិត្ត ក្នុងការបន្តគាំទ្រ និងជំរុញកា​រប្រើប្រាស់ប​ច្ចេកវិទ្យានេះឱ្យកា​ន់តែទូលំទូលាយ ​ដើម្បីប្រែក្លាយរដ្ឋបាលខេត្ត ទៅជារដ្ឋបា​លឌីជីថលដ៏មានសក្តានុពល ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *