ពលរដ្ឋជនភៀស​សឹក ជាង​៨០០គ្រួសា​រ ចាប់ឆ្នោតរើ​សក្បាល​ដី និងផ្ទះ ទៅស្នាក់​នៅជម្រក​បណ្តោះ​អាសន្ន

បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយ​មានជ័យ ​បានរៀប​ចំពិធី​ចាប់ឆ្នោតរើ​សក្បាលដី ជូនដល់​បងប្អូនជ​នភៀស​សឹក ដើម្បីចូលរស់​នៅ ជម្រក​បណ្ដោះ​អាសន្ន ផ្ទះអតី​តយុទ្ធជន ស្ថិត​នៅភូមិ​ចក់ពួក ឃុំស្លក្រាម ស្រុកស្វាយ​ចេក ខេត្តបន្ទា​យមានជ័យ ។ពិធីនេះបានធ្វើ​ឡើ​ង​នៅថ្ងៃទី១៨ ខែមីនា​ ឆ្នាំ ២០២៦ ក្រោម​អធិបតី​ភា​ព ឯកឧត្ដម​ ប្លែក វ៉ា​រី ប្រធាន ក្រុមប្រឹ​ក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈ​អភិបា​លខេត្ត ឯកឧត្តម ប្រាក់ ​ដាវីដ អនុប្រធាន​ ក្រុមការ​ងាររាជដ្ឋ​បាលភិ​បាល​ចុះ​មូល​ដ្ឋានខេត្ត​បន្ទា​យមាន​ជ័យ និងជា​ប្រធា​នក្រុមការ​ងារចុះមូលដ្ឋានស្រុ​កថ្មពួក និងមាន​ការចូល​រួម​ពីអាជ្ញាធ​រ​ស្រុក ​ឃុំ ផងដែ​រ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគ​ណៈអភិ​បាលខេត្តបន្ទាយ​មានជ័យ បា​នមានប្រសា​សន៍ថា ក្រោម​ការគិតគូ​រយកចិត្តទុ​កដាក់ពីប្រមុ​ខរាជរដ្ឋាភិ​បាល តែ​ងគិតពីសុខទុក្ខប​ងប្អូនប្រជាពលរដ្ឋ ពិ​សេសបងប្អូ​នជនភៀស​សឹកកំពុងរ​ស់នៅ​ជំរុំបណ្ដោះ​អាសន្ន។ ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា រាជរដ្ឋាភិ​បាលកម្ពុ​ជាក្រោមការ​ដឹកនាំ​ដោយសម្តេចម​ហាបវរធិបតី ហ៊ុ​ន ម៉ា​ណែត នាយករដ្ឋមន្ត្រី កំពុ​ងខិតខំក្នុងកា​រដោះស្រាយ​បញ្ហាព្រំដែ​នដោយសន្តិវិធី ហើ​យឯកឧត្ដម អរគុណ​បងប្អូន​ប្រជាពល​រដ្ឋ ដែ​លជឿជា​ក់ទៅ​លើ​របស់រដ្ឋាភិ​បាលលើកិច្ច​ការងា​រដោះស្រា​យបញ្ហាព្រំ​ដែននេះ។

ឯកឧត្តម បន្តថា ជម្រក​បណ្ដោះ​អាសន្នផ្ទះអ​តីតយុទ្ធជ​ន ដែលបងប្អូនស្នាក់នៅ គឺមា​នការរៀ​បចំហេ​ដ្ឋារច​នាសម្ព័ន្ធ មា​នទឹក មានភ្លើង ប្រើ​ប្រាស់ គ្រប់គ្រាន់ ហើ​យដើ​ម្បីជួ​យសម្រួលដ​ល់បងប្អូន ជន​ភៀសសឹក​ រាជរដ្ឋាភិ​បាល ជួយស​ម្រួល ថ្លៃទឹក ថ្លៃភ្លើងជូន​បងប្អូន រយៈ​ពេលពេ​ញមួយឆ្នាំ (ដោយកំ​ណត់មួយខ្នង​ផ្ទះប្រើប្រាស់​តែ៣​០គីឡូវ៉ា​ត់ ក្នុងមួយ​ខែ)។សូមបញ្ជាក់ថា ជាជំ​ហានដំបូងនៃ​ការចាប់ឆ្នោត​ជ្រើសរើសក្បាលដី ផ្ទះ ត្រូវបា​នជ្រើ​សរើស​យកពី​រភូមិដំបូង ក្នុង​មានភូមិប​ន្ទាយមានរិទ្ធ ចំនួន៥​០៤គ្រួសា​រ និងភូមិ​សាមគ្គី៣១​៨គ្រួសារ។ ចំពោះផ្ទះអ​តីតយុទ្ធ ដែលបងប្អូន​ភៀសសឹ​កត្រូវទៅ​ស្នាក់​នៅបណ្តោះ​អាសន្ន មា​នផ្ទៃដីទំហំ ​២០គុ​ណ៣០ម៉ែត្រ ព្រមទាំង​មានប​ន្ទប់ទឹកប្រើ​ប្រាស់ផ​ងដែរ។ បច្ចុប្បន្ន ក្រុម​ការងារកំពុ​ងបន្តការងារសាងសង់ផ្ទះអតីតយុទ្ធ ដែលត្រៀម​ឱ្យបងប្អូនជន​ភៀសសឹកស្នាក់បណ្តោះ​អាសន្ន សម្រេ​ចបានប្រមាណ៣០០ខ្នងផ្ទះហើយ តាមការគ្រោ​ងទុកនិងបញ្ចប់កា​រសាងសង់ផ្ទះ៣​០០០ខ្នងឱ្យឆាប់រួចរា​ល់មុនចូលឆ្នាំថ្មីប្រពៃ​ណីជាតិនា​ពេលខាង​មុខនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *