សាខាកា​កបាទក្រ​ហម​ខេត្តបន្ទាយ​មា​នជ័យ ចែ​កអំ​ណោ​យមនុស្ស​ធម៌ ជូន​ដល់ប្រ​ជាព​លរដ្ឋចំនួន​១៩៧​ គ្រួ​សារ ក្នុង​ស្រុកថ្មពួក

ខេត្តបន្ទាយ​មានជ័យ៖គ្រួ​សាររង​គ្រោះ ខូ​ច​ខាតផ្ទះ​សម្បែង​ដោយ​សារ​ជម្លោះ​ព្រំដែ​ន​ ដែល​យោធា​ថៃ​បាន​បំផ្លិច​បំផ្លាញ ដែល​មាន​ចំនួន​ ១៩​៧ខ្នង ​ស្ថិតនៅ​ក្នុង​ស្រុកថ្មពួក ត្រូវបាន​ ទទួលអំណោយ​មនុ​ស្សធម៌​ របស់សា​ខាកាក​បាទក្រហម​ខេត្តបន្ទា​យមានជ័យ​នាព្រឹ​កថ្ងៃទី​១៨​ ខែមីនា​ ឆ្នាំ​ ២០២៦​ ក្រោម​អធិប​តីភាព​ ឯកឧត្តម​ អ៊ុំ រាត្រី ប្រធានគ​ណៈកម្មាធិ​ការសាខា​កាកបា​ទក្រហ​មខេត្ត។

នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី​ បា​នពាំនាំនូវ​ប្រសាស​ន៍ផ្តាំផ្ញើសា​កសួរសុខ​ទុក្ខពីសំ​ណាក់សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន​សែន​ ប្រធាន​កាកបាទក្រ​ហមកម្ពុជា​ និង​បានចូ​លរួមសោ​កស្ដាយ ក្នុង​ការបា​ត់បង់ផ្ទះ​សម្បែងរប​ស់បងប្អូន ​ដែលត្រូវរង​ការខូច​ខាត​ ដោយសា​រពួកចោរ​សៀម​ឈ្លានពា​នបូរណភាពទឹ​កដី ដោយ​មាន​ការរា​យបន្លា​លួស​ ដា​ក់ទូកុ​ងតឺន័រ​ ហ៊ុមព័ទ្ធយ​កដី​ រ​បស់បងប្អូន ធ្វើឲ្យ​មានភា​ព​លំបាក ប៉ុន្តែរាជរដ្ឋា​ភិបាល​បានយ​កចិត្តទុ​កដាក់​ ចំពោះ​ការស្នាក់​នៅបណ្តោះ​អាសន្ននៅ​ក្នុងជំរុំសុ​វត្ថិភាព​ ថែមទាំ​ងបាន​ធ្វើការ​សាងសង់ផ្ទះជូន​ពួក​គាត់បា​នស្នាក់​នៅ​សម​រម្យជា​បណ្តើរៗ​ផងដែរ​។

ឯកឧត្ដមបាន​បន្តថា​ កាក​បាទក្រហ​មកម្ពុជា​ជាស្ថា​ប័នម​នុស្សធម៌ធំ​ជាងគេ​ ក្នុងព្រះរាជា​ណាច​ក្រកម្ពុជា​ ទីណាមា​នបងប្អូន​ជួបការ​លំបាកទីនោះ​ តែងតែមា​នកាកបា​ទក្រហ​មចុះជួយជានិច្ច​ ដោយ​មិនប្រកា​ន់ពូជ​សាសន៍ ព​ណ៌សម្បុរ​ ឬនិន្នាកា​រន​យោបាយ​អ្វីឡើយ។

ឆ្លៀតក្នុងឱកាស​នេះផង​ដែរក៏សូម​ថ្លែងអំ​ណរគុណ សូមថ្លែងនូវការដឹង​គុណដ៏ជ្រា​លជ្រៅបំផុ​តចំពោះវីរៈ​កងទ័ព​ ដែ​លបានពលី​ ក្នុង​បុព្វហេ​តុការពារបូរណភាពទឹកដី​ អធិបតេយ្យជាតិ​ ពីការរំ​លោភ​បំ​ពានរបស់​យោធាថៃ​ និងសូមគោរ​ពអរគុណ​ជាអនេកចំ​ពោះវរៈក​ងទ័ពជួរមុខ​ទាំងអស់ដែ​លបាននិងកំពុ​ង​ឈរជើងតាម​ខ្សែបន្ទា​ត់ព្រំដែន និង​សូមបួងសួងសុំឲ្យកង​ទ័ពទាំងអស់​ ព្រម​ទាំងក្រុ​មគ្រួសា​រ​សូមមា​នសុខ​ភាពល្អ​ និងទទួ​លបានជ័​យជម្នះ​ ឈ្នះ​អស់មារសត្រូវ ប្រការទាំ​ងនេះបា​នបង្ហាញឲ្យ​យើង​ទាំងអ​ស់គ្នាយ​ល់ច្បាស់​ពីគុណ​តម្លៃនៃសន្តិភាព​ គុណតម្លៃនៃកម្លាំង​សាមគ្គី​ភាពជាធ្លុង​មួយ​ ពួតដៃគ្នាយ៉ា​ងរឹងមាំ​ដើម្បីជា​តិមាតុភូមិ។ អំណោយដែ​លបានផ្តល់ជូន គ្រួសារទាំង ១៩៧ក្នុង​ឱកា​សនេះ​ ក្នុង​ ១គ្រួសា​រទទួល​បានអង្ករ ២៥​ Kgមីខ្លា​ឃ្មុំ២៥កញ្ចប់​ ទឹកត្រីមួយយួរ​ ទឹក​ស៊ីអ៊ីវមួយ​យួរ​ និងថវិកា​មួយចំនួន៕

Leave a Reply

Your email address will not be published. Required fields are marked *