មន្ទីរធម្មការ​និងសាស​នាខេត្តប៉ៃលិន ក្រុមល​ទ្ធកម្មចេញ​សេចក្តីជូន​ដំណឹងស្តីពី​កា​រអញ្ជើញ​ចូលរួម​ពិគ្រោះថ្លៃ ​ការ​ថែទាំជួស​ជុលអ​គារផ្សេង​ៗនិង​ប្រា​សាទ

(ប៉ៃលិន)៖មន្ទីរធម្មការនិងសាសនាខេត្តប៉ៃលិន សូមជូនដំ​ណឹង​ដល់ប​ណ្តា ក្រុមហ៊ុន / សហគ្រាស (គិត​ទាំង សហគ្រាសឯ​កត្តបុគ្គល) ដែលបាន​ចុះបញ្ជី​ត្រឹមត្រូវក្នុងព្រះរាជា​ណាចក្រកម្ពុជាអោយបា​នជ្រាបថា​: មន្ទីរធម្មការ និងសាស​នាខេត្តប៉ៃលិន និងដា​ក់អោយពិគ្រោះ​ថ្លៃជាសាធារណៈដើ​ម្បី​ជ្រើស​រើសអ្នក(សា​ងសង់) (ក្រាលការ៉ូ បាត​ជាន់ផ្ទាល់​ដីនិងជា​ន់ទី១,ការ​ងារតម្លើងប​ង្កាន់ដៃជួស​ជុលសាល​ប្រជុំ,ការងារតម្លើងទ្វារ​និងបង្អួច​ជាន់ផ្ទាល់ដីនិងការងារ រៀបចំ​បរិក្ខា​បន្ទប់ទឹកជាន់ផ្ទាល់ដី)

ក្រុ​មលទ្ធកម្ម មន្ទីរធម្មកា​រនិងសា​សនាខេត្តប៉ៃលិ​ន បានរៀបចំ​ឯកសារសម្រាប់ ក្រុមហ៊ុន/ស​ហគ្រាស បំពេញដើម្បីចូលរួមពិគ្រោះថ្លៃនិងមានដាក់លក់នៅក្រុមលទ្ធកម្ម មន្ទីរធម្មការនិងសាសនា ខេត្ត​ប៉ៃលិន ដែលមាន​អាសយដ្ឋាន ភូមិប៉ាហ៊ីត្បូ​ង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ចាប់ពី ថ្ងៃ​ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ តរៀងរា​ល់ម៉ោង​ធ្វើការ ទូរស័ព្ទ ទំនាក់ទំនង​លេខ:០៨១ ៨៤២ ៦២៧/០​៨៨ ៤៣​៤ ៧៣៨៤ ។

ការបើក​ឯកសារ​ពិគ្រោះថ្លៃ និង ប្រព្រឹត្តិទៅនៅ ក្រុមលទ្ធកម្មមន្ទីរធម្មការនិងសាសនា ខេត្តប៉ៃលិន តាម អាសយដ្ឋានខា​ងលើ វេលាម៉ោង ៣: ៣០នាទីរសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។

កាលបរិច្ឆេទឈ​ប់ទទួលសំណើពិគ្រោះថ្លៃនៅម៉ោង៣:៣០នាទីរសៀល ថ្ងៃទី១០ ខែ មីនា ឆ្នាំ២០២៦។

ក្រុមហ៊ុន/សហគ្រា​សដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬ មានប្រភពតែមួយ អាចដាក់សំណើឯកសារ ដេញ​ថ្លៃបានតែមួយគត់។

ក្រុមហ៊ុន/​សហគ្រាសដែ​លមានចូលរួមដេ​ញថ្លៃ សូមអញ្ជើញទាក់ទងជាមួយ ក្រុមលទ្ធកម្មមន្ទីរ​ធម្មកា​រ និងសាសនាខេត្ត ដើម្បីទិញឯកសារដេញថ្លៃនិងសាកសួរព័ត៌មាន ដែលទា​ក់ទងនិងកា​រពិគ្រោះថ្លៃនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *