ក្រសួងរៀប​ចំដែនដី នគរូ​បនីយកម្ម និង​សំណង់ សូមជម្រា​បជូន សាធា​រណជន មេត្តាជ្រាបថា ក្រោ​យ​ពីទទួល​បានព័ត៌មានពីភាពមិនប្រក្រតី នៃការចេញបណ្ណកម្មសិទ្ធិទុតិយតាលើ វិញ្ញាប​នបត្រសម្គា​ល់ម្ចាស់អចលនវត្ថុ​លេខ ០៤០៨​០៤១០-០៨៨០ ​មក នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ក្រុមការងា​រក្រសួង និងរ​ដ្ឋបាលខេត្តកំ​ពង់ឆ្នាំង បានដំណើរការ ពិនិត្យដោះស្រាយបញ្ហានេះ ដោយបានអ​ញ្ជើញភាគី​ពាក់ព័ន្ធមកបំភ្លឺ

ដោយ​នីតិវិធីនៃការពិនិត្យស្រាវជ្រាវមានលក្ខណៈស្មុគស្មាញ និងដើម្បីទទួលបានភាពត្រឹមត្រូវ សម្រា​ប់គ្រប់ភាគី ក្រសួង ដ... និងអាជ្ញាធរពាក់ព័ន្ធ កំពុងបន្តពិនិត្យដោះស្រាយករណីនេះ​ដោ​យ​ប្រកា​ន់ខ្ជាប់សីលធម៌វិជ្ជាជីវៈ និងឈរលើបទប្បញ្ញត្តិជាធរមាន។

ក្រសួ​ងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏សូមឱ្យគ្រប់ភា​គីពាក់ព័ន្ធចូលរួ​មក្នុងដំណើ​រការដោះ​ស្រាយបញ្ហា ដោយប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ជៀសវាង​ការបំពុលព័ត៌មាន តាមរយៈបណ្តាញសង្គមនានា។

#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #កអក

Leave a Reply

Your email address will not be published. Required fields are marked *