មេបញ្ជាការក​ងរាជអាវុធហ​ត្ថខេត្តបន្ទា​យមានជ័យ ដឹក​នាំកិច្ចប្រជុំផ្សព្វផ្សាយ​របា​យកា​រណ៍លទ្ធ​ផល​ការងារ​ កងរា​ជអា​វុធ​ហត្ថឆ្នាំ២​០២៥ ​និង​លើកទិស​ដៅការងា​រ ឆ្នាំ២០២៦

(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាកា​រកងរាជអា​វុធហត្ថខេ​ត្តបន្ទាយ​មានជ័យ នៅព្រឹក​ថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ បាន​អញ្ជើញ​ជាអធិប​តីភា​ពក្នុងកិច្ចប្រ​ជុំផ្ស​ព្វផ្សាយរ​បាយ​ការណ៍លទ្ធផលកា​រងារ កងរាជអាវុ​ធហត្ថឆ្នាំ២០​២៥ និងលើកទិសដៅការងារ ឆ្នាំ២​០២៦ និ​ងផ្សព្វផ្សា​យ​នូវប្រសាស​ន៍​ណែនាំរ​បស់លោ​កនាយ​ឧត្តមសេនី​យ៍ សៅ សុខា អគ្គមេបញ្ជា​ការរង នៃ​ក​ង​យោធព​លខេ​មរភូមិន្ទ មេ​បញ្ជា​ការ​កងរាជ​អាវុធហ​ត្ថលើ​ផ្ទៃប្រទេស

ក្នុងកិច្ចប្រជុំនេះ​ក៏មា​ន​ការអញ្ជើញចូល​រួមពីសំ​ណាក់លោកមេបញ្ជាការរង លោកនាយ​សេនាធិកា​ររង លោកប្រធានអនុប្រធានមន្ទីរ​ទាំង៧ លោកនាយកា​រិយាល័យ, លោ​កមេបញ្ជាការ មេបញ្ជាកា​ររង មូលដ្ឋានក្រុង ស្រុកទាំ​ង៩ លោកប្រធា​នស្នាក់ការសន្តិសុខ និងកម្លាំងកងរាជ​អាវុធហត្ថ​ទាំងអស់​ដែលកំពុងបំរើការងារនៅសេនាធិការដ្ឋានកងរាជ​អាវុធហត្ថខេត្ត សរុបចំនួន១៥៥នាក់។

 

នាឱកាសនោះដែរលោកឧត្តមសេ​នីយ៍ត្រី បោន ប៊ិន ក៏បានពាំនាំ​នូវការផ្ដាំផ្ញើ សួរសុខទុក្ខពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជា​ការក​ង​រាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះនាយ នាយទាហានរង និងពលទាហាន នៃកង​រាជអាវុ​ធហត្ថខេ​ត្ត​បន្ទាយមានជ័យ ដោយ​ក្តីនឹករលឹកផងដែរ។ ព្រមទាំ​ងបាន​គោរព​ដល់ដួង​វិញ្ញាណក្ខ​ន្ធវរៈកងទ័​ព ពិសេ​សអាវុធហត្ថដែលបានពលី នៅក្នុងសមរភូមិប្រយុទ្ធត​តាំងជាមួយ​នឹងសត្រូវឈ្លា​នពានការពារ​បូរណ​ភាពទឹកដីនាពេលកន្លងមក

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការក៏បាន​ណែនាំដល់ការិយាល័យជំនាញទាំងអស់ ជាពិសេស​តាម​បណ្ដា​មូលដ្ឋានកងរាជអា​វុធហ​ត្ថក្រុង ស្រុក និ​ងស្នាក់ការសន្តិសុ​ខ សម្រាប់ឆ្នាំ២០២៦ ត្រូវពង្រឹង​យន្តការប្រ​មូលផ្តុំ និងការគ្រប់គ្រងព័ត៌មាន បម្រើឱ្យព្រឹត្តិការណ៍សំខាន់ៗ និងក្តាប់ឱ្យ​ជាប់នូវរាល់មហិច្ឆតា​ប៉ុនប៉ងបង្កអស​ន្តិសុខ ចលា​ចល ដែលនាំឱ្យប៉ះពាល់ដល់ស្ថិរភាព សណ្តាប់​ធ្នាប់ និងអំពើភេវរកម្ម ការញុះញង់ធ្វើបដិវត្តន៍ពណ៌ផ្ដួលរំលំរាជរដ្ឋាភិបាល និងពង្រឹង​យន្តការ​ស្រាវជ្រាវបង្ក្រាបរាល់​បទល្មើសព្រហ្មទណ្ឌ (ប្លន់ ឃាតកម្ម ចាប់មនុស្សជំរិតទារប្រាក់ ជួញដូរ​គ្រឿងញៀន ជួញដូរម​នុស្ស រំលោភសេពសន្ថវៈ) និងបណ្ដាបទល្មើសផ្សេងៗ។ ទទួលនិង​ចាត់ការតា​ម​និតិវិធីនូវរាល់បណ្ដឹង ដីកា​របស់តុលាការ ជាពិសេសពង្រឹង​ការកសាងនីតិ​វិធីផ្នែកន​គរបាលយុត្តិធម៌ បច្ចេកវិទ្យាទំនើប និងរៀបចំបន្ទប់ឃាត់ខ្លួនបណ្តោះអាសន្ន(ប្រុសស្រី)ឱ្យបា​នសមរម្យត្រៀមកម្លាំ​ង មធ្យោបាយ សម្ភារៈបំពាក់ អនុវត្តបទបញ្ជា ដើម្បីជួយគាំទ្រ និងការពា​រសន្តិសុខដល់ប្រជាពលរដ្ឋតាមភូមិសាស្ត្ររៀងៗខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *