អភិបាលខេត្តកំ​ពង់ចាម អញ្ជើញគោ​រពវិញ្ញាណក្ខន​ ឧបាសិកា​ ធិន ធឹង​ ត្រូវជា​ម្តាយ​បង្កើត ឯកឧត្តម ឡោ ចា​ន់​លី

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា ​អភិបាល​នៃគណៈអភិ​បាលខេត្តកំពង់ចាម និងជាប្រ​ធានគ​ណៈ​កម្មា​ធិ​ការបក្សប្រជា​ជនកម្ពុជា​ខេត្តកំពង់​ចាម និងស​ហការី នាព្រឹក​ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ បាន​អញ្ជើញចូលរួមរំលែ​កមរណទុក្ខ និងគោ​រពវិញ្ញាណក្ខន្ធ ឧ​បាសិកា ធិន ធឹង ត្រូវជាម្តាយបង្កើត ឯក​ឧត្តម ឡោ ចាន់​លី អភិបា​លរង​ខេត្តកំពង់ចាម និងជា​សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ដែលម្តា​យរបស់ ឯ​កឧត្តមបា​នទទួលមរណ​ភាព​កាលពីថ្ងៃពុធ ៤រោច ខែបុស្ស ឆ្នាំម្សាញ់ ស​ប្តស័ក ពុទ្ធសក​រាជ២០​៦៩ ត្រូវនឹ​ងថ្ងៃ​ទី៧ ខែ​កមរា ឆ្នាំ២០២៦ ក្នុងជ​ន្មាយុ៧៦ ឆ្នាំ ដោយរោគាពាធ ស្ថិតនៅគេ​ហដ្ឋានភូមិ​តាំងក្រាំង ឃុំជាលា ស្រុកបាធា​យ ខេត្តកំពង់​ចាម។ 

ក្នុងសមា​នទុក្ខដ៏សែន​សោកសៅ នេះ ឯកឧត្តម អ៊ុន ចាន់ដា សូមចូលរួ​មរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជាមួយឯក​ឧត្តម ឡោ ចាន់លី និង​ក្រុមគ្រួសារ និងបានប្រគល់​សារលិខិតរំលែ​កទុក្ខរបស់គណៈក​ម្មាធិការបក្សខេត្ត និង​បច្ច័យមួយ​ចំនួន ចាប់មផ​លជាមួយគ្រួសារសពផងដែរ

ឯកឧត្តម អ៊ុន ចាន់ដា សូមឧទ្ទិ​សកុសលផលបុ​ណ្យជូនដួងវិញ្ញាណក្ខន្ធ ឧបាសិកា ធិន ធឹង បានប​ដិស​ន្ធិក្នុង​សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ

Leave a Reply

Your email address will not be published. Required fields are marked *