រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញ​ពិនិត្យវឌ្ឍន​ភា​ព​សា​ង​សង់ ​និង​ពិនិត្យ​គុ​ណភា​ពផ្លូវ​ជន​បទ​ចំនួន ៣​ខ្សែ នៅ​ក្នុង​ខេត្ត​កណ្ដា​ល

ខេត្តកណ្ដាល៖ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រ​សួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្ត​មថ្នាក់ដឹក​នាំនៃក្រសួង​អភិវឌ្ឍន៍ជនប​ទ នាថ្ងៃទី៦ ខែមករា ​ឆ្នាំ២០២៦ បា​នដឹក​នាំ​មន្ដ្រីបច្ចេក​ទេស​ក្រសួង និងមន្ទីរអ​ភិវឌ្ឍន៍ជនប​ទខេត្តកណ្ដាល អ​ញ្ជើញទៅ​ពិនិត្យវឌ្ឍនភាពសា​ងសង់ និងពិ​និត្យគុ​ណភាពផ្លូវជ​នបទចំនួន ៣ខ្សែ នៅ​ក្នុងខេត្តក​ណ្ដាល ដូចខាងក្រោម៖

ខ្សែទី១៖ ឈ្មោះផ្លូវព្រែក​ជ្រៃចុងខ្សាច់ ជាផ្លូវក្រាលកៅ​ស៊ូពីរជាន់ (DBST) និងក្រាលបេតុង មាន​ប្រវែងសរុប ៥,៩៥..ម ទទឹង ៧ម៉ែត្រ តភ្ជាប់ពីភូមិព្រែកជ្រៃក្រៅ សង្កាត់ព្រែកជ្រៃ ទៅ​កាន់ភូ​មិចុង​ខ្សាច់ សង្កា​ត់ឈើខ្មៅ ក្រុងសំពៅពូន ខេត្តកណ្ដាល​ ដោយមានអ្នកទទួលផលដោយផ្ទាល់ ចំនួ​ន៥ ៥៦៩គ្រួសារ ស្មើនឹង ២៥ ៦៨៧នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន៨ ០៨៧គ្រួសារ ស្មើ​នឹង ២៧ ៨២៦នាក់។

ខ្សែទី២៖ ឈ្មោះផ្លូវព្រែកតាដុ​លវត្តទួលរាជ ​ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង មា​ន​ប្រវែ​ងសរុប ៥ គ.ម ទទឹង ៧ម៉ែត្រ តភ្ជាប់ពីភូមិព្រែកតាដុល ឆ្លងកាត់ភូមិព្រែកតារ័ត្ន ឃុំពោធិ៍​បាន ភ្ជាប់ទៅ​កា​ន់ភូមិព្រែកខ្នាច ​ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល ដោយមា​នអ្នកទទួល​ផលដោយ​ផ្ទាល់ ចំនួន៧​ ២៥៨គ្រួសារ ស្មើនឹង ៣២ ២៦៥នាក់ និ​ងអ្នកទទួលផល​ដោយប្រយោល ចំនួន១០ ៥​៤​៦គ្រួសារ ស្មើនឹង៤៦ ៧៨១នាក់។

ខ្សែផ្លូវទី១​ និងទី២ ខា​ងលើនេះ ​ចាប់ផ្ដើមសាង​សង់កា​លពីខែកញ្ញា ឆ្នាំ២០២៤ បច្ចុប្បន្នសម្រេចវឌ្ឍន​ភាពបា​ន ៨០% ហើយគ្រោងនឹងប​ញ្ចប់ការ​សាងសង់នាពេល​ឆាប់ៗខាងមុខនេះ ។ ក្នុងឱកាស​ពិនិត្យ​វឌ្ឍន​ភាពខ្សែផ្លូវដែ​លកំពុងសាងសង់នោះ ឯកឧត្តមរដ្ឋមន្ដ្រី បានណែ​នាំដល់ទីប្រឹក្សា​បច្ចេកទេសរបស់​គម្រោង​ និងក្រុមហ៊ុនទទួលការសាងសង់ អនុវត្តឱ្យបានត្រឹមត្រូវ​តាមបទដ្ឋាន​បច្ចេ​កទេស និងពន្លឿ​នការងារ​សាងសង់ឱ្យលឿនស្របតាមកិច្ចសន្យាការងារ ដើម្បីបម្រើផលប្រ​យោជន៍​ជូន​ប្រជាព​លរដ្ឋក្នុងមូលដ្ឋាននោះបានយូរអង្វែង

ខ្សែទី៣៖ ឈ្មោះផ្លូវ​ព្រែកឃុតចុង​កោះគរ ជាផ្លូវក្រាលបេតុង មានប្រវែង ៤,០៧គ.ម ទទឹង ៧ម៉ែត្រ តភ្ជាប់ពីភូមិពោធិ៍លើ ឃុំត្រើយស្លា ទៅកាន់ភូមិចុងកោះគរ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដា​ល ​ដោយមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ៨ ៨៣៤ គ្រួសារ ស្មើនឹង ៣៩ ៧៩៣នាក់ និងអ្នកទ​ទួលផល​ដោយប្រយោល ចំនួន ១២ ២៩១គ្រួសារ ស្មើនឹង៥៤ ៩០៤នាក់ ។ ខ្សែផ្លូវនេះ ទើបបា​ន​បញ្ច​ប់​ការសាងសង់ ១០០% ក្នុងខែធ្នូ ឆ្នាំ២០២៥ កន្លងទៅនេះ ។

ក្រសួងអភិវឌ្ឍន៍ជនបទបញ្ជាក់ថា៖ ផ្លូវទាំងបីខ្សែនេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោង​គាំទ្រនិរន្តរភា​ពហេ​ដ្ឋារ​ចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករនិងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ដែលអ​នុវត្តដោ​យ​ក្រសួងអភិវឌ្ឍ​ន៍ជនបទ ដោយប្រើប្រា​ស់ហិរញ្ញប្បទា​នសហប្រតិបត្តិកា​ររវាងរាជរដ្ឋាភិ​បាលក​ម្ពុជា, មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD), ធនាគារវិនិយោគអឺរ៉ុប (EIB) និង​មូលនិធិវិ​និយោគអាស៊ី នៃ​សហភាពអឺរ៉ុប (EU-AIF)

Leave a Reply

Your email address will not be published. Required fields are marked *