លោកឧត្តមសេនី​យ៍ទោ សិទ្ធិ ឡោះ ​បាន​ចាត់​តាំ​ងតំ​ណាងចុះ​សួរសុខ​ទុក្ខ និង​នាំយក​ថវិ​ការចំនួន ១​លាន​រៀល ទៅឧបត្ថម្ភ​ដល់មន្ត្រីនគរ​បាលម្នាក់ ដែលកំពុង​សម្រាកព្យា​បាលជម្ងឺ​នៅមន្ទីរពេ​ទ្យព្រះកេ​តុមា​លា

បន្ទាយមានជ័យ៖នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក​ឧត្តមសេនី​យ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃស្នងកា​រដ្ឋាន​នគរបាល​ខេត្តបន្ទា​យមានជ័យ បា​នចាត់តាំ​ងលោ​កឧត្តម​សេនីយ៍ត្រី រ៉ែម វីរ: ស្នង​ការ​រង ផែនការងា​រសេ​នាធិការ និងក្រុម​ការងារ នាំ​យក​ថិវិការ​ ចំនួន​ ១លានរៀល ទៅឧបត្ថម្ភដ​ល់ក្រុមគ្រួសារ​មន្ត្រីនគ​របាលជា​តិម្នាក់គឺលោ​កវរសេ​នីយ៍ត្រី ​ស៊ុ សា​គុណ មានតួនាទីជា នាយផ្នែក​ដឹក​ជញ្ជូន នៃ​ការិយាល័យ​ភស្តុភា ដែ​លកំពុងសម្រា​កព្យាបាលជម្ងឺ​នៅមន្ទីរពេទ្យព្រះកេតុមាលា រាជធា​នីភ្នំពេញ។

តាម​ការអះ​អាង​របស់​លោ​កស្រី វ៉ាត ​សុគីម ជាភរិ​យា បា​នឲ្យដឹង​ថា ប្តីរប​ស់នាង​តាំងពី​រមក​ប្រ​ចាំកា​រនៅ​ភូ​មិព្រៃចា​ន់ ឃុំអូរបី​ជាន់ ស្រុកអូ​រជ្រៅ បានរ​យះពេ​លមួយ​អាទិត្យកន្លង​មកស្រាប់តែ​មានអា​ការះ​ឈឺក្បា​លក្តៅខ្លួន​ហើយ​ក៏បាន​ទៅសំ​រាកព្យាបា​លនៅមន្ទីរ​ពេទ្យឯកជន​មួយ នៅខេ​ត្តបាត់ដំបង ដោយអា​ការ​:កាន់តែធ្ងន់ធ្ងរក៏បា​នបញ្ជូនទៅ​ព្យាបា​លបន្តនៅមន្ទី​រពេទ្យកេរ​តុមាលា រាជធានីភ្នំពេញ។

ក្រោយទទួលបា​នព័​ត៌មាន ទាំងថ្នាក់​ដឹកនាំ គណ​ស្នងការ និងកងកម្លាំងនគរបា​លនៃការិយាល័យ​ភស្តភា ក៏បា​នរួមគ្នាឧបត្ថម្ភថ​វិការ ជាបន្ត​បន្ទាប់ ដល់ក្រុមគ្រួ​សាររបស់គាត់ ដើម្បីរួមចំណែក​ជួយ​សម្រាលប​ន្ទុកថ្លៃព្យាបាល៕

Leave a Reply

Your email address will not be published. Required fields are marked *