មូលនិធិ​ ក្ដីស្រមៃ​កុ​មារ សហការជា​មួយគ្រិស្តប​រិស័ទ​ខេត្តបន្ទាយមានជ័យ​ ចុះចែកអំ​ណោ​យជា​សម្ភារៈសិក្សា​ដល់​សិស្សានុសិ​ស្សចំនួន​ ៣០០​នាក់​ នៅក្នុង​ឃុំសំរោង ស្រុកអូរជ្រៅ​

ខេត្តបន្ទាយមានជ័យ៖គណៈកម្មការគ្រិស្តបរិស័ទ​ខេត្តបន្ទាយ​មានជ័យសហការ​ជាមួយ​ ក្រុមជំនុំ​ ម្កុដ​ជីវិត​ មូលនិ​ធីក្ដីស្រមៃកុមារមកពីក្រុងភ្នំពេ​ញដឹក​នាំដោយ​ អ្នកគ្រូ​ អូមេការ​ បាន​ចុះចែ​កជូនស​ម្ភារៈសិក្សាដល់សិស្សានុសិ​ស្សដែល​កំពុងដែ​លកំពុង​សិក្សានៅប​ឋមសិក្សា​ ក្នុងឃុំសំរោង​ ស្រុក​អូរជ្រៅដែលជាកុមា​រមាន​ភាពខ្វះខាត។

អ្នកគ្រូ​ អូមេហ្កា​ បានមា​នប្រសាសន៍​ថា​ មូលនិធិ​នៃក្ដីស្រមៃកុមារ​ ដែលបានធ្វើការ​ ចុះចែក​សម្ភារៈ​សិក្សាដល់សិស្សា​នុសិស្សនៅក្នុងឱ​កាសនេះគឺក្នុង​គោលបំ​ណង​ ផ្តល់នូវក្ដីអាណិតស្រឡាញ់​ ដល់កុ​មារដែលកំពុង​សិក្សារៀនសូត្របន្តជំរុញ​លើកទឹកចិត្តធ្វើយ៉ា​ងណាឲ្យបានដឹងថាការស្ដា​រធនធានម​នុស្ស​ ម្យ៉ាងវិញទៀតប្រ​ទេ​សមួយ​មាន​ធន​ធានម​នុស្ស​ចេះ​ដឹង​ច្រើន​នោះប្រ​ទេសនោះនឹងគ្មា​នអំ​ពើហិង្សាក្នុងគ្រួសា​រឬសង្គម​ជាតិនោះ​ឡើយ

អ្នកគ្រូ អូ មេហ្កា បានបន្តថា ការលើក​ទឹកចិត្តដល់​ក្មួយៗនិង​សិស្សានុ​សិស្សក្នុងឱ​កាស​នេះគឺជា សន្ដា​នចិត្ត​នៃក្ដីស្រឡាញ់ធ្វើយ៉ាង​ណាឲ្យកូនៗបានរៀន​សូត្រក្រេបយ​កចំណេះដឹង​ ដែលជា​ ឃ្លាំង​ទ្រពដែលពុំចេះ​រីងស្ងួត។

លោក​ ហម​ ស៊ុយ​ ដែលជាប្រធា​នគណៈកម្មកា​រគ្រិស្តបរិស័​ទខេត្តបន្ទាយ​មានជ័យបាន​មានប្រសា​សន៍ថាការផ្ត​ល់សម្ភារៈសិក្សា​ដល់ក្មួយៗនៅក្នុ​ងឱកាស​នេះ​ គឺមាន​ ភាពតិ​ចតួចក៏ពិតមែនតែជាទឹក​ចិត្តអាណិ​តស្រឡាញ់ ដូចបន្ទូលរ​បស់ព្រះយេ​ស៊ូបា​នមានបន្ទូលថាឲ្យយើងចេះស្រឡា​ញ់គ្នាទៅវិញ​ទៅ​មកអំពីសេចក្ដី​ស្រឡាញ់តែងតែ​អត់ធ្មត់ ហើ​យសប្បុរសនៃក្ដីស្រ​ឡាញ់មិនចេះឈ្នានីសមិន​ចេះអួ​តខ្លួនមិ​នរហ័សខឹងមិន​ប្រកាន់​ខ្មៅសមិនអរស​ប្បាយចិ​ត្តចំ​ពោះសេចក្ដី​ទុកចិត្តនោះឡើយ។

លោកបានបន្តថា ថ្នាក់​ ដឹកនាំគ​ណៈកម្មការគ្រិស្តបរិ​ស័ទប្រចាំខេត្តបន្ទាយមានជ័យជានិច្ចកាល​តែងតែចូល​រួមជា​មួយរា​ជរដ្ឋាភិបាលនិងរដ្ឋបា​លខេត្តបន្ទាយមានជ័យក្នុងការចូលរួម​ចំណែកកាត់​បន្ថយភាពក្រីក្ររប​ស់បងប្អូនប្រ​ជាពលរដ្ឋក្នុងនោះក៏បាន​ចូលរួមលើវិ​ស័យមនុ​ស្សធម៌វិស័យអប់​រំនិង​ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ គួរបញ្ជា​ក់ថាសម្ភា​រៈអំណោ​យដែលបា​នផ្តល់ជូនដល់សិ​ស្សានុសិស្ស ទាំង​ ៣​០០នាក់នៅ​ក្នុងម្នាក់ៗទទួលបាន​ កាតាប១​ សៀវភៅ៣ក្បាល​ ប៊ិក២ដើម​ ខ្មៅដៃ២ដើម​ បន្ទាត់១​ លិខិតបណ្ណអប់រំកុមារមួយ​ និងដែក​ខួ​ងចំនួនមួយ៕

Leave a Reply

Your email address will not be published. Required fields are marked *