បើកម៉ូតូ វ៉ាជែងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្ដ ពេញទំហឹង បណ្តាល​​​​​​ឲ្យស្លាប់ ២នាក់ នៅនឹ​ងកន្លែង នៅស្រុក​ព្រះនេត្រព្រះ

ខេត្តបន្ទាយ​មានជ័យ៖អ្នក​បើ​កម៉ូតូ​និ​ង​អ្នក​ជិះ​ពី​ក្រោ​យម្នាក់ បា​នបាត់ប​ង់​ជីវិតភ្លាម​ៗ​នៅនឹ​ងកន្លែង ក្រោ​យពី​បើ​កប​រវ៉ាជែ​ងខ្វះការ​ប្រុងប្រយ័ត្ន ​ក៏ជ្រុល​ទៅបុក​​រថយន្ត កា​ល​ពីវេលា​ម៉ោ​ង ១​២:​៤៧​នាទី​ថ្ងៃ​ទី១៥ ខែវិច្ឆិកា ឆ្នាំ​២០២៥​ នៅលើ​កំ​ណាត់ផ្លូវ​ជាតិ​លេខ៦ ស្ថិតក្នុង​ភូមិ​គោកទ្រាស​ ឃុំឈ្នួរមានជ័យ

ស្រុក​ព្រះនេ​​ត្រព្រះ ខេត្តបន្ទាយ​មានជ័យ

បើតាម​ប្រភព​ព័ត៌​មានបាន​ឲ្យដឹងថា មុន​ពេល​កើតហេតុគេ​បានឃើ​ញម៉ូតូ ០​១គ្រឿង ​ម៉ាកហុង​ដាឌ្រីម C1​25ពណ៌​ខ្មៅ ពាក់ផ្លាក​លេខ ប/1T.3285បើ​កប​រដោយ​ឈ្មោះ ផូ វាសនា ភេទប្រុស អាយុ ១៣​ឆ្នាំ រស់នៅភូមិ​គោក​លុន ឃុំជប់​វារី ស្រុក​ព្រះ​នេត្រព្រះ ខេត្តបន្ទាយមានជ័យ និងអ្ន​ករួមដំ​ណើរ ០១នាក់ ​ឈ្នោះជុច រ៉ាឆា​ត់ ​ភេទប្រុស អាយុ​ ១៣ឆ្នាំ រស់​នៅភូមិប្រដាក់ ឃុំជ​ប់វារី ស្រុកព្រះ​នេត្រព្រះ ​បានបើក​បរក្នុង​ល្បឿនលឿនខ្វះកា​រប្រុងប្រ​យ័ត្ន ពេលម​កដល់ចំណុ​ចកើតហេតុ បាន​ឡើង​ជែងរថ​យន្ដ​ដែល​មិនស្គាល់អត្ត​សញ្ញាណ ហើយ​ក៏បា​នរ៉េចង្កូតប្ដូរ​គន្លង​ផ្លូវ​ទៅខា​ងឆ្វេងដៃ ហើ​យបានទៅ​បុករថយន្តដែ​លនៅខាងមុខ កំពុង​បើកផ្ទុយទិស​គ្នាពេញ​ទំហឹង (បណ្តាល​អោយស្លាប់​ភ្លាមៗ ទាំង ០២នាក់​នៅកន្លែង​កើតហេតុ) ។រថយន្តម៉ា​កHyunda​i ពណ៌​ស ពាក់ផ្លា​កលេខ ព្រះ​សីហនុ​ 3A.4729បើ​កបរដោ​យឈ្មោះ ឌី សីហា ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិ​ប៉ោយចារ ឃុំទឹ​កជោរ ស្រុកព្រះ​នេត្រព្រះ ខេត្តបន្ទាយមា​នជ័យ។

សាកស​ពទាំង​០២នាក់ ក្រោយ​ពីសមត្ថកិច្ច​ជំនាញ​វាសវែង​និងធ្វើកោសល​វិច្ឆ័យ​រួចប្រគល់​អោយ​ក្រុម​គ្រួ​សារ​យក​ទៅធ្វើបុណ្យ​តាមប្រពៃណី។ ចំណែកម៉ូតូ និងរថយន្ត នាំ​យកទៅ​រក្សាទុកនៅអ​ធិការ​ដ្ឋាននគ​របា​លស្រុកព្រះនេ​ត្រព្រះ ដើម្បីរងចាំដោះ​ស្រាយគ្នាទៅតាមនីតិវិធីច្បាប់ជាក្រោយ៕

Leave a Reply

Your email address will not be published. Required fields are marked *