អភិបាលខេត្តបន្ទាយមានជ័យ ប្រគល់អំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ា​ណែត ជូន​ដល់បងប្អូនជ​នភៀស​សឹក ចំនួន​៤​៩៦គ្រួ​សារ

បន្ទាយមានជ័យ ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបា​លខេត្តបន្ទាយ​មានជ័យ​នៅល្ងាចថ្ងៃ​ទី១៤ ខែវិច្ឆិកា​ ឆ្នាំ២០២៥ បានប្រគល់អំណោយដ៏ថ្លៃថ្លារប​ស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិតប៊ុន រ៉ានី ហ៊ុ​នសែន ​និងសម្ដេច​មហាប​វរធិបតី ហ៊ុន​ ម៉ាណែត​ និងលោក​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ា​ណែត តាមរ​យៈលោ​ក ជិន ​ប៊ុនធឿន ​អភិបា​លខណ្ឌឬស្សី​កែវ រាជធានី​ភ្នំពេញ ប្រគល់ជូនដល់​បងប្អូនជ​នភៀសសឹក​ ចំនួន៤៩៦គ្រួសារ ដែលកំពុង​ស្នាក់នៅ​បណ្ដោះអា​សន្ននៅទី​សុវត្ថិភាព នៅវត្តចា​នស៊ី ស្ថិតក្នុងស្រុកអូរជ្រៅ ខេត្តបន្ទា​យមានជ័យ។

ជំនួសមុខ​ប្រជាព​លរដ្ឋ​ជនភៀសសឹ​ក ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអ​ភិបាលខេ​ត្តបន្ទាយ​មានជ័យ ក៏បានថ្លែងអំ​ណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេ​ចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចម​ហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក​ជំទាវ ជានិច្ចកាលតែ​ងតែគិតគូរ​ពីសុខទុក្ខរបស់បងប្អូន​ប្រជាពលរ​ដ្ឋនៅក្នុងមូលដ្ឋាន។ ឯកឧត្ដម បន្តថា ក្រោយពី​យោធាសៀមបា​នបើ​កការបាញ់ប្រ​ហារពីមកលើ​ដែនអធិបតេយ្យរ​បស់កម្ពុជាកាល​ពីថ្ងៃទី១២ ខែវិច្ឆិកា កន្លងទៅ នៅភូមិ​ព្រៃចាន់​ ឃុំអូរបីជាន់ បណ្ដាលឱ្យពល​រដ្ឋស្លូតត្រង់​ម្នាក់បានព​លីជីវិត និង៣​នាក់​បានរងរបួស ​កំពុងសម្រាកព្យាបា​លនៅរា​ជធានីភ្នំពេញ។ ជាក់​ស្តែងប​ងប្អូនប្រជា​ពលរដ្ឋភៀស​សឹកម​កពីតំប​ន់ប្រឈ​មនៅ​តាមបន្ទាត់ព្រំ​ដែនកម្ពុជាថៃ ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័​យ បានភៀសខ្លួនម​កកាន់​ទីសុវត្ថិភាព​ ដែលអាជ្ញា​ធរបានរៀបចំជូន។

សូមបញ្ជាក់ផ​ងដែរថា គិតត្រឹម​ល្ងាចថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បងប្អូន​ជនភៀ​សសឹកដែ​ល​មកពីតំបន់ប្រឈ​ម​តាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រ​ខេត្តបន្ទាយមា​នជ័យ ជាពិសេសភូមិព្រៃចាន់ មានចំ​នួន៤​៩៦គ្រួសារ មនុស្សរា​យ១៦​៨៦នាក់ /ស្រី ៨៨១នា​ក់ ក្នុងនោះកុមារ ៣៧៦នាក់ និងជន​ពិការ១​០នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *