ខេត្តបន្ទាយមានជ័យ៖ដោយមានការណែនាំចង្អុលបង្ហាញពីលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត នាថ្ងៃទី១០ ខែវិច្ឆិការ ឆ្នាំ២០២៥ លោក វ៉ា ជឹមណារ៉េត ចៅសង្កាត់អូរជ្រៅ លោក តាំង លីហេង ក្រុមប្រឹក្សាសង្កាត់ និងលោក យ៉ុត ស៊ីយ៉ុន អនុប្រធានការិយាល័យសាធារណៈការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ បានដឹកនាំក្រុមការងារចុះធ្វើការជួសជុលចាក់បេតុងផ្លូវកែលម្អឡើងវិញ ដែលរងការខូចខាតយ៉ាដំណំក្នុងអំឡុងរដូវវស្សាកន្លងមកនេះ ដែលមានប្រវែង ២៥ម៉ែត្រទទឹង ៤ម៉ែត្រ ចាប់ពីចំណុចអេផ្លាស ឆ្ពោះទៅសាច់អាំងកំពង់ចាម ស្ថិតនៅក្នុងចន្លោះភូមិសាមគ្គីមានជ័យ និងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដែលជាផ្លូវអាទិភាពធំជាងគេ ។
លោក វ៉ា ជឹមណារ៉េត ចៅសង្កាត់អូរជ្រៅ បានប្រាប់ឲ្យដឹងថា ការចំណាយទៅលើការចាក់បេតុងកែលម្អផ្លូវនេះឡើងវិញគឺមានការសហការចូលរួមពីសាលាក្រុង សង្កាត់ និងប្រជាពលរដ្ឋ ដោយ សាលាក្រុង ជួយទៅលើស៊ីម៉ង់ ដែលទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន បេតុងលាយស្រេច ចំណែកដែកបានមកពីការចូលរួមឧបត្ថម្ភពីប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ ដោយឡែកសង្កាត់ជួយសម្របសម្រួលចេញកម្លាំងពលកម្ម ហើយការធ្វើនេះតាមបែបបទស្ទង់ដារត្រឹមត្រូវ ។ លោកចៅសង្កាត់បញ្ជាក់ថា ការជួសជុលផ្លូវនេះ ក្រោយពីមើលឃើញថា រងការខូចខាតខ្លាំង ប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ និងប្រកបរបអាជីវកម្មផ្សេងៗនោះ។ជាមួយគ្នានេះដែរលោកក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ សូមចូលរួមថែទាំផ្លូវឲ្យបានល្អទាំងអស់គ្នា កុំដឹកលើសទម្ងន់ ចាក់បេតុង ,តសំយាប និងដាក់សម្ភារៈ ទំនិញលក់ដូរផ្សេងៗរំលោភលើចំណីផ្លូវសារធារណៈ ដើម្បីឲ្យធំទូលាយងាយស្រួលក្នុងការធ្វើការដំណើរ និងឲ្យមានសោភ័ណភាពកាន់តែស្រស់ស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ មកលេងកំសាន្តក្នុងក្រុងរបស់យើង ធ្វើឲ្យសេដ្ឋកិច្ចគ្រួសាររបស់យើកាន់តែរីកចំរើនឡើងមួយកំរិតថែមទៀត ពិសេសនូវពេលមានអគ្គីភ័យឬក៏មានករណីគ្រោះថ្នាក់ណាមួយអាចជួយទាន់ពេលវេលាទៀតផងដែរ៕

