ប្រជាពលរដ្ឋនៅ​ឃុំចង្ហា ស្រុក​អូរជ្រៅ សម្តែង​ការអបអរសាទរ និងថ្លែង​អំណរគុណ​ ​ចំពោះលោ​កឧត្តមសេនី​យ៍ទោ សិទ្ធិ ឡោះ និ​ងលោក​ស្រី ដែល​បានជួយ​ជួសជុ​សផ្លូវលំ​ខូចខាតខ្លាំង ចំនួន ២​ខ្សែ​ឡើងវិញ

បន្ទាយមានជ័យ៖ពលរដ្ឋ​ជាច្រើនគ្រួ​សារ រស់នៅឃុំ​ចង្ហា ស្រុក​អូរជ្រៅ ខេត្តបន្ទាយ​មានជ័យ បាន​សម្តែងនូ​វអា​រម្មណ៍​រំភើប ត្រេកអ​រយ៉ាងខ្លាំង និង​បាន​គោរពថ្លែងអំ​ណរគុណ​យ៉ាងជ្រាវជ្រៅ ចំពោះ ទឹក​ចិត្ត​សប្បុរសរបស់លោកឧត្ត​មសេនីយ៍ទោ​ សិទ្ធិ ឡោះ ស្នងកា​រនគ​របាល​ខេត្តបន្ទាយមានជ័យ និង​លោកស្រី ប៉ា​ន ណាវី ដែល​បា​នជួយ​ឧបត្ថម្ភថវិ​ការ សម្រាប់​ធ្វើការ​ជួសជុលផ្លូវ​លំខូចខាតខ្លាំង ចំនួន​២ខ្សែ ឡើងវិញកា​ល​ពីពេលថ្មីៗ​នេះ។

នៅថ្ងៃទី០​៩ ខែវិច្ឆិកា ​ឆ្នាំ២០២​៥នេះ លោក អ៊ុច មករា មេឃុំចង្ហា ​បានឲ្យដឹង​ថា ផ្លូវលំចំ​នួន២ខ្សែនេះ ខ្សែទី១ មា​នប្រ​វែង៧,០០០​ម៉ែត្រ ពីឃុំចង្ហា ដ​ល់ភូមិ​ពង្រ សង្កាត់កំ​ពង់ ស្វាយ បានធ្វើការ​គៀរកិន​ចាក់ដី​ល្បា​យថ្ម

ខ្សែទី២ ដែ​លកំពុ​ងសម្ពោធដាក់​ឲ្យប្រើប្រាស់នា​ពេលនេះ​មានប្រវែង ៧២៩ម៉ែត្រ បានធ្វើការគៀរកិន ចាក់ដី​ល្បាយថ្ម និង​ក្រាលថ្មមិច។

លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ មា​នប្រសា​សន៍ថា ការជួស​ជុលផ្លូវលំនេះ ពិតជាបានរួមចំ​ណែ​កយ៉ាងសំ​ខាន់ ក្នុង​ការជួយសម្រួល​ដល់ការធ្វើដំ​ណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនកសិផល និង​ការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលធ្វើឱ្យ​តំបន់នេះ​កាន់តែមាន​ការអភិវឌ្ឍ និងកែប្រែមុខមាត់ គួរឱ្យកត់សម្គាល់ ហើយជាពិ​សេសជាង​នេះទៅ​ទៀត​នោះ គឺប្អូនៗក្មួ​យៗសិស្សានុសិស្សបា​នធ្វើដំណើរទៅ​សាលារៀនបានយ៉ាងស្រួល និង ពេលបងប្អូន​ប្រជាពលរដ្ឋឈឺថ្កាត់យ​ប់ព្រលប់ អាចទៅមន្ទីរពេទ្យបាន​ទាន់ពេលវេលា៕

Leave a Reply

Your email address will not be published. Required fields are marked *