ឯកឧត្ដម​ ប៊ុន ចាន់វណ្ណៈ​ រដ្ឋលេខាធិកា​រក្រសួងអភិវឌ្ឍន៍​ជនបទ បាន​ដឹកនាំ​ក្រុមការងា​រអន្តរក្រ​សួង ចុះត្រួតពិ​និត្យ​និងវាយតម្លៃ​លើកា​រស្ថាប​នាស្ពាន​បេតុង​ព្រះពន្លា ក្នុងក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ៖ផ្លូវស្ពាន​ គឺជាសរសៃ​ឈាម​ នៃសេដ្ឋកិច្ចដ៏មានសារៈសំខាន់​ សម្រាប់បងប្អូន​ប្រជាពល​រដ្ឋ​ ដែលធ្វើដំ​ណើរឆ្លងកាត់​ រួម​ជាមួយនឹ​ងកា​រដឹកជញ្ជូនទំ​និញកសិ​ផលផ្សេងៗ​ទៀត។​ឯក​ ឧត្ដម​ ប៊ុន ចាន់វណ្ណៈ​ រដ្ឋលេខា​ធិការនិ​ងជាសមាជិក​ គ​ណៈកម្មាធិការលទ្ធកម្ម នៃក្រសួង​អភិវឌ្ឍជ​នបទ​ មានប្រសាសន៍​បែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញ​ដឹកនាំក្រុមកា​រងារ​អន្តរក្រសួ​ងមាន​តំណាង​ក្រ​សួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ បាន​ចុះត្រួតពិនិត្យនិ​ងវាយតម្លៃនៃកា​រស្ថាបនាស្ពានបេ​តុងព្រះ​ពន្លា​ ប្រវែង​ ៩០ម៉ែត្រ​ ទ​ទឹង១០​ ម៉ែត្រ​ និងស្ថាប​នា​ ផ្លូវបេ​តុង​ សង​ខាងស្ពានប្រវែង​ ២០៩ម៉ែត្រ​ ទទឹង​១០ម៉ែត្រក​ម្រាស់​ ២តឹក​ ភ្ជាប់ពីភូមិ​បី ទៅភូមិព្រៃឫស្សីស​ង្កាត់​ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទា​យ​មា​នជ័យ​ ។ ដែលម្ដង​នេះ​អនុវត្តដោ​យនាយកដ្ឋាន​ ផ្លូវ​លំជបបទប្រើប្រាស់ថវិកាចំពូក​ ២១​ នៃក្រ​សួងអភិវឌ្ឍន៍ជ​នបទ​ ជាលទ្ធផល​គិតមក​ដល់ពេ​លនេះរួច​រាល់​បានមួយ​រយភាគរយហើយ។

លោក ជា​ យុទ្ធារុណ​ ប្រធា​នមន្ទីរអភិវឌ្ឍន៍​ជនបទខេត្តបន្ទាយ​មានជ័យបានឲ្យដឹងថា​ ស្ពានព្រះ​ពន្លានេះ​ គឺពី​ដើម​ឡើយ​ជាស្ពានឈើ​​ ហើយឆ្នាំ២​០២០ ត្រូវបាន​បាក់រលំ​ដោយ​សារទឹកជំនន់​ មើល​ឃើញ​ពី​កា​រលំ​បាករ​បស់ប​ងប្អូនប្រជាពលរដ្ឋធ្លា​ប់ឆ្លងកាត់ផ្លូវនេះ​ ក៏បានស្ថាប​នាស្ពានបេតុ​ងជំនួស​វិញដែល​ជា​អំណោយដ៏ថ្លៃថ្លារបស់​ សម្តេចអគ្គម​ហាសេនា​បតី​ តេជោ​ ហ៊ុន សែន​អតីតនាយ​ករដ្ឋម​ន្ត្រីនៃព្រះរា​ជាណាចក្រកម្ពុជា​ តា​មរយៈ​ឯកឧត្តម​ កែ គឹម​យ៉ាន អ្នកតំណាង ខេត្តបន្ទាយមានជ័យ​ និងជា​ឧត្តមប្រឹក្សាផ្ទា​ល់នៃព្រះម​ហាក្សត្រនិងលោ​កជំ​ទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន។

ឯកឧត្ដម ប៊ុន ចាន់វណ្ណៈ បានមានប្រ​សាសន៍​ថា ក្រោមការ​ដឹកនាំនិ​ងចង្អុលបង្ហាញ​របស់ឯកឧត្តម​ បណ្ឌិត​ ឆាយ រិទ្ធីសែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​ កសាងផ្លូវស្ពាន​ និងការធ្វើ​ឲ្យប្រសើរឡើ​ងនូវស្ថាន​ភាព ហើយគឺជាតម្រូវ​ការចាំបាច់ស​ម្រាប់ប្រជា​ពលរដ្ឋនិង​ជាអាទិភាព​មួយក្នុងក្របខ័ណ្ឌ​អភិវឌ្ឍន៍រ​បស់រា​ជរដ្ឋាភិបា​លក្រោមកា​រដឹកនាំ​ដោយ​សម្ដេច​ម​ហាបវរធិបតី​ ហ៊ុន ម៉ាណែត​ នាយករដ្ឋ​មន្រ្តី​នៃព្រះរាជា​ណា​ចក្រកម្ពុជា​ ការអនុវត្តតាម​ផែនការយុទ្ធ​សាស្ត្រជាតិស​ម្រាប់ពង្រីកអ​ត្រាគ្របដ​ណ្ត​ប់សេ​វាផ្គត់ផ្គង់ទឹ​កស្អាតនិ​ងអនាម័យ មូលដ្ឋានដែរ​ស្របពេលជាមួ​យគ្នានេះក៏មាន​នៅខេត្តប​ន្ទាយមាន​ជ័​យសម្រេចបាននូវស្ថាន​ភាពបញ្ចប់ការបន្ទោបង់ពា​សវាលពាសកាល​ODFភាគរយ​ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *