ខេត្តបន្ទាយមានជ័យ៖សំរាមនៅតាមខាងមុខផ្ទះរបស់ប្រជាពលរដ្ឋ និងកន្លែងដីទំនេ ទីប្រជុំជន់ក្នុងក្រុងប៉ោយប៉ែត ឃើញថាគរដូចភ្នំ ស្អុយរលួយមានទាំងដង្គូវ រ៉ុយរោម ជះខ្លិនសឹងទ្រាំពុំបានធ្វើឲ្យរំខានដល់ការរស់នៅ ប្រកបមុខរបទទួលទានផ្សេៗរបស់ប្រជាពលរដ្ឋ ដោយសារកត្តាក្រុមហ៊ុន ប្រមូលសំរាមមានការយឺតយាវ ។
ប្រជាពលរដ្ឋបានឲ្យដឹងថា សំរាមនៅខាងមុខផ្ទះរបស់ខ្លួនមិនឃើញឡានមកដឹកសំរាមយកទៅចោល កន្លះខែទៅហើយ ។ដោយឡែកកន្លែងខ្លះទៀតបញ្ជាក់ថា ១ ខែឡានសំរាមមកយកបានពីដងតែប៉ុណ្ណោះ ធ្វើឲ្យស្អុយរលួយ មានទាំងដង្គូវ និងរ៉ុយហើរចូលផ្ទះ ព្រួយបារម្មខ្លាចទុំលើចំណីអាហារជាហេតុធ្វើឲ្យកើតជំងឺរាគរុះ និងជំងឺផ្សេងៗទៀតនាំឲ្យបាត់ចំណូលគ្រួសារថែមទៀតផង។
លោក សា លី ប្រធានក្រុមហ៊ុនប្រមូលសំរាម ស៊ិនទ្រី សាខាក្រុងប៉ោយប៉ែត បានប្រាប់អ្នកយកព័ត៌មានយើងតាមទូរស័ព្ទនាថ្ងៃទី០៨ ខែវិច្ឆិការ ឆ្នាំ២០២៥ ថា ក្រុមហ៊ុនបានខិតខំព្យាយាមអនុវត្តតាមការងារដែលសាលាក្រុងបានដាក់ឲ្យ ប៉ុន្តែកន្លែងខ្លះក៏មានការឆក់ល្វែងដែរ ពេលខ្លះដោយសារកត្តាបាំងម៉ូតូ រថយន្ត ធ្វើឲ្យបុគ្គលិកប្រមូលមិនអស់ ។ដោយឡែក លោក យ៉ុត ស៊ីយ៉ុន ប្រធានការិយាល័យសាធារណៈការអនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងដែរថា សម្រាប់លោកគ្រប់គ្រងមើលខុសត្រូវនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងក្រុងប៉ោយប៉ែតគឺមិនឲ្យមានការកកស្ទះសំរាមជាដាច់ខាត ក្នុងនោះក៏បានធ្វើសេចក្តីជូនដំណឹងឲ្យបានដឹងអំពីការដឹកចេញចាប់ពីព្រឹកដល់ល្ងាច ក្នុងមួយថ្ងៃត្រូវចេញប៉ុន្មានជើងថែមទៀតផង ដើម្បីឲ្យទីក្រុងរបស់យើងមានសោភ័ណភាពកាន់តែស្រស់ស្អាតទាក់ទាញភ្ញៀវទេសចរណ៍ឲ្យបានច្រើន។
បញ្ហាសំរាមជាកត្តាស្មុកស្មាញជាខ្លាំងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ ដោយសារប្រជាពលរដ្ឋមួយចំនួនតូចហាក់បីដូចជា មិនទាន់យល់ច្បាស់ពីបញ្ហាអនាម័យ បរិស្ថាន បោះសំរាមចោលពាសវាលពាក់កាលតាមដីទំនេ ក្នុងទីប្រជុំជនក្រុង ខ្លះមិនវិចខ្ជប់ឲ្យបានត្រឹមត្រូវ បោះមិនចូលក្នុងធុងនៅពេលភ្លៀងធ្លាក់ម្តងៗសំរាមហូរដោយតាមទឹកចូលក្នុងប្រព័ន្ធលូ បង្កឲ្យស្ទះជន់លិច ។ពាក់ព័ន្ធបញ្ហាខាងលើនេះលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតបានប្រាប់តាមទូរស័ព្ទឲ្យដឹងដែរថា ចំពោះសំរាមអនាធិបតីដែលបោះចោលនៅកន្លែងដីទំនេនេះ ក្នុងមួយខែយ៉ាងតិចដឹកជញ្ជូន៤ទៅ៥ដង កន្លែងដែលគរ ក្រុមហ៊ុនស៊ិនទ្រី សហការជាមួយរដ្ឋបាលក្រុងដើរប្រមូលដឹកជញ្ជូន និងបានជូនដំណឹងមិនឲ្យបោះចោលពាសវាលពាសកាល ប៉ុន្តែពួកគាត់មិនព្រមស្តាប់ នៅពេលតាមចាប់ពិន័យចាប់មិនបានដោយសារពួកគាត់យកទៅបោះចោលនៅពេលយប់។ដូច្នេះលោកក៏សូមអំពាវនាវឲ្យប្រជាពលរដ្ឋយើងចូលរួមសំអាតបរិស្ថាន អនាម័យ ឲ្យបានគ្រប់ៗគ្នា ការចូលរួមគឺចាប់ពី១ម្នាក់ទៅ២នាក់ ឬ ១ ទៅ ២គ្រួសារឡើងទៅទើបបានជោគជ័យ មិនមានសំរាម ធ្វើឲ្យទីក្រុងយើងស្អាត ទីក្រុងដែលគួរឲ្យរស់នៅ ៕

