ត្រាក់ទ័រ ម៉ូតូ រថយន្តសេរីទំនើប និងរថយន្តក្រុង បុកបន្តបន្ទាប់គ្នា នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុច​ភូមិសា​លាក្រៅ សង្កាត់ភ្លៀត ក្រុងសិរីសោភ័ណ បណ្តាល​​​​​ឲ្យមនុស្ស ២នាក់រង​របួស​ស្រាល និ​ងធ្ងន់

ខេត្តបន្ទាយមានជ័យ៖យ៉ាងហោចណាមានមនុស្ស ២នាក់បាន​រងរបួសស្រាល និងធ្ងន់ ត្រូវបាន​ដឹក​ទៅស​ង្គ្រោះនៅ​ឯមន្ទីរពេទ្យភ្លាមៗ ក្រោយពីជួបឧបទ្ទវហេតុគ្រោះ​ថ្នាក់ចរាចរណ៍ដែលលបង្កឡើង​ដោយត្រាក់ទ័រ បើកបរខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកម៉ូតូ១គ្រឿង ក្រោយមក​ក៏ស្រាប់​មាន​រថយន្តសេរីទំនើប និងរថយន្តក្រុង មកបុក​ពីក្រោ​យត្រាក់ទ័របន្ថែមទៀត ទើបបណ្តាល​ឲ្យមានអ្នក​របួស​ សំណា​ងហើយ​មិន​មាន​អ្នកបាត់ប​ង់ជីវិត។ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅ​វេលាម៉ោង ៥និង​០០​នាទីភ្លឺ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅលើ​កំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិសា​លា​ក្រៅ សង្កាត់ភ្លៀត ក្រុងសិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ។

បើតាមសមត្ថកិច្ចបាន​ឲ្យដឹងថា ករណី​គ្រោះថ្នាក់ចរាចរណ៍​គឺបង្កឡើងដោយត្រាក់ទ័រពណ៌ក្រហម អ្ន​ក​បើ​កបរមិ​នស្គា​ល់អត្តសញ្ញាណ​ ដោយ​បើកបរក្នុង​ទិសដៅពី​កើតទៅ​លិច ច្រាសទិ​សគ្នា បាន​បុក​ម៉ូ​តូ​ ម៉ាកហុ​ងដា​ឌ្រីមC១២៥ ពណ៏ខ្មៅ ឆ្នាំផ​លិត២០​១៨ ពាក់ស្លាកលេខប​.ជ១W0674បើ​កបរ​ដោយ​ឈ្មោះ សុវណ្ណ លក្ខិណា ភេទស្រី អាយុ ៣១ឆ្នាំ រស់នៅ​ភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ បណ្តាល​ឲ្យបួសធ្ងន់បាក់ដៃស្តាំ ក្រោ​យមកក៏ស្រាប់​មានរ​ថយន្ត ម៉ាក AI PHAADពណ៌ ស ពាក់ ពាក់ផ្លាកលេខ សៀមរាប 2C​ 6170 មកបុ​កពីក្រោ​យត្រាក់ទ័រ អ្នក​បើកប​រមិន​ស្គាល់អ​ត្តស​ញ្ញាណ បន្ទាប់ម​កទៀត​ក៏​មានរថយន្តក្រុង ​០១គ្រឿង​ទៀត​ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ ២C 555​6 មក​បុកពី​ក្រោយបន្តទៀត ​អ្នក​បើកបរមិ​នស្គាល់អត្ត​សញ្ញាណ ទើបបណ្តាល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឲ្យអ្នកបើក​បរម៉ូតូ​របួស​ធ្ងន់ត្រូវបា​នរថយន្ត​សង្គ្រោះ ដឹកបញ្ជូនទៅមន្ទីរពេទ្យកម្ពុជាជប៉ុនស្រុកមង្គលបូរី។

ក្រោយពីកើតហេតុកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបានចុះជួយអន្តរាគមន៍ និងធ្វើ​ការវាស់​វែង រួចស្ទូច​មធ្យោបា​យបង្កម៉ូតូ ត្រាក់ទ័រ រថយន្ត ដែលរងការខូចខាតធ្ងន់យកទៅរក្សា​ទុករង​ចាំ​ដោះ​ស្រាយគ្នា​តាមនិតិ​វិធីច្បាប់​ជាក្រោ​យ៕

Leave a Reply

Your email address will not be published. Required fields are marked *