អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាព​នៃការ​សាងសង់ អ​គារសិក្សាថ្មី និងទីចាត់ការ ១ខ្នង ​នៅវិទ្យាល័​យ ហ៊ុន សែន ​អារក្សត្នោត​ ដែល​ជាអំ​ណោយ​របស់សម្តេច​មហារបវរធិបតី

ខេត្តកំពង់ចាម៖ឯកឧត្តម​ អ៊ុន ចាន់ដា អភិបា​លនៃគណៈ​អភិបាលខេត្ត​កំពង់ចាម នា​ព្រឹកថ្ងៃទី៧ ខែ​វិច្ឆិកា ឆ្នាំ២​០២៥នេះ បាន​ដឹកនាំក្រុមកា​រងារ អញ្ជើញចុះពិ​និត្យវឌ្ឍនភា​ពនៃការសា​ងសង់អគារសិ​ក្សាថ្មី ១ខ្នង កម្ពស់ ២ជាន់ ស្ទើរនឹង ១២បន្ទប់ និង ​ទីចាច់ការ ១ខ្នង ​នៅវិទ្យាល័យ ​ហ៊ុន សែន អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង់​ ដែល​ជាអំណោ​យដ៏ថ្លៃថ្លារ​បស់សម្តេច​មហាបវរធិបតី​ ហ៊ុន ម៉ាណែត នា​យករដ្ឋមន្ត្រីនៃ ព្រះរា​ជាណាចក្រកម្ពុជា ។

បើ​តាមគណៈកម្មការសា​លា បាន​ឱ្យដឹងថា​ នៅក្នុងឆ្នាំ​សិក្សាថ្មី ២០២៥២​០២៦ វិទ្យាល័យ ហ៊ុន សែន អារក្សត្នោត​ មានបុគ្គលិកសរុប ​២៨នាក់​ ក្នុង​នោះ​ផ្នែ​កបឋមភូមិមានបុគ្គលិកសរុប ១៧នាក់ និងផ្នែកទុទិ​យភូមិ មានបុគ្គលិកសរុប ៩នាក់ ។ សិស្សានុសិស្សសរុប ៨៥១នាក់ ថ្នាក់រៀនសរុប ១៦ថ្នាក់ និងបែងចែកជា ២វេនសិក្សា គឺផ្នែកមឋមភូមិ​ ១វេន និងផ្នែកទុតិយភូមិ​ ១វេន។

គណៈ​កម្មការសាលា ​បានបញ្ជាក់ថា ​បច្ចុប្បន្នអគារ​ទាំងពីរនេះកំ​ពុងកសាង​បានប្រមាណជិត ៩០% និងរួចរាល់ជាស្ថាពរនា​ពេលខាងដ៏ខ្លីខាងមុខ បន្ទាប់ពីអគារសិក្សាថ្មីនេះសាងសង់រួចរាល់ យើងនឹង មានបន្ទប់សិក្សាគ្រប់គ្រាន់ សម្រាប់សិស្សានុសិស្ស សិក្សារៀនសូត្រ ហើយនឹងលែងមានផល លំបាកដូច​គ្រាកន្លងមកទៀតហើយ ។

ជា​មួយ​គ្នានោះ​ អាជ្ញាធរ​ឃុំ​អារក្សត្នោត ក៏ដូច​ជា​បងប្អូនប្រជា​​ពលរដ្ឋ បាន​សម្តែងនូវការ ថ្លែង​អំណ​រគុណ​ដល់សម្តេច​មហាបវ​រធិបតី ហ៊ុន ម៉ាណែត និងលោ​កជំទាវ ពេជ្រ ចន្ទមុន្នី ដែល បានផ្តល់​នូវសមិទ្ធផល​ថ្មីមួ​យនេះ គឺអគា​រសិក្សា ១​ខ្នង ២ជាន់​ ស្ទើរនឹង ១២បន្ទប់ និង ទីចាច់ការ ១ខ្នង សម្រាប់​បម្រើដល់វិស័​យអប់រំ ក៏ដូច​ជាបណ្តុះបណ្តាលធនធា​នមនុស្ស ដែលជាទំពាំងស្នងឫស្សី បានសិ​ក្សារៀនសូត្រ រហូតទទួលបា​នជោគជ័យប្រកបដោយគុណភាព ផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *