(ប៉ៃលិន)៖តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តប៉ៃលិនបានអោយដឹងថា រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យ អុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នៅខេត្តប៉ៃលិនទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបចំនួន ១៨៩,២១៨នាក់ បើបៀបធៀបទៅនិងឆ្នាំ២០២៤ ដែលមានចំនួនសរុប ១៨៥,៥០៨នាក់ ឃើញថាកើនចំនួន ២%។
ថ្ងៃទី១នៃពិធីបុណ្យអុំទូក
–សរុបភ្ញៀវជាតិ ៣០,៦៤៣នាក់
–សរុបភ្ញៀវបរទេស ១៧៥ នាក់
–ភ្ញៀវទេសចរសរុប ៣០,៨១៨នាក់។ថ្ងៃទី២ នៃពិធីបុណ្យអុំទូកសរុបភ្ញៀវជាតិ ៥៩,៩៨៩នាក់ សរុបភ្ញៀវបរទេស ១៤៣នាក់ ភ្ញៀវទេសចរសរុប ៦០,១៣២ នាក់។ថ្ងៃទី៣ នៃពិធីបុណ្យអុំទូកសរុបភ្ញៀវជាតិ ៩៨,០៦៣នាក់ សរុបភ្ញៀវបរទេស ២០៥នាក់ ភ្ញៀវទេសចរសរុប ៩៨,២៦៨នាក់។ភ្ញៀវទេសចរសរុបទាំង ៣ថ្ងៃ
– ភ្ញៀវជាតិមានចំនួន ១៨៨,៦៩៥នាក់ ប្រៀបធៀបទៅនិងចំនួនភ្ញៀវទេសចរជាតិសរុបឆ្នាំ២០២៤ ដែលមានចំនួន ១៨៨,០៤១ ឃើញថាកើនចំនួន០,៣៥%។
– ភ្ញៀវអន្តរជាតិ មានចំនួន ៥២៣នាក់ បៀបធៀបនិងចំនួនភ្ញៀវអន្តរជាតិឆ្នាំ២០២៤ ដែលមានចំនួន៧,៤៦៧នាក់ ឃើញថាថយចំនួន –៩២%៕

